ដោយ ឱ ភារិទ្ធ
2011-09-04
តុលាការខេត្តកំពង់ចាមបានសម្រេចឃុំខ្លួនសកម្មជនគណបក្សសិទ្ធិមនុស្ស ២នាក់ រង់ចាំការកាត់ទោសនៅពេលខាងមុខ។
ប្រធានគណបក្សសិទ្ធិមនុស្ស លោក កឹម សុខា
លោក កឹម សុខា បញ្ជាក់បន្ថែមថា លោកបានជួបជាមួយឧបនាយករដ្ឋមន្ត្រី ស ខេង ដែរ ដើម្បីដោះស្រាយបញ្ហានេះ។ ប៉ុន្តែលោក ស ខេង ឆ្លើយតបថាចាំលោកពិនិត្យមើលលើករណីនេះសិន។
លោក សេង គិមលី តំណាងគណបក្សសិទ្ធិមនុស្សខេត្តកំពង់ចាមបានឲ្យដឹងថា លោក ផាន ផា និងលោក ភូ យាន ជាសកម្មជនធម្មតារបស់គណបក្សសិទ្ធិមនុស្សនៅឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ត្រូវប៉ូលិសប៉ុស្តិ៍រដ្ឋបាលឃាត់ និងបញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាល កាលពីរសៀលថ្ងៃទី១ កញ្ញា នៅពេលដែលអ្នកទាំងពីរនោះបានចែកចាយខិត្តប័ណ្ណផ្សព្វផ្សាយស្ដីពី ការធ្វើឲ្យមានការបាត់បង់ដីដែលប៉ះពាល់ដល់ថ្នាក់ដឹកនាំ រដ្ឋាភិបាលបច្ចុប្បន្ន។ បញ្ហានេះ តុលាការខេត្តកំពង់ចាមបានសម្រេចឲ្យឃុំខ្លួនតាមសំណុំរឿងរបស់ ប៉ូលិសតែម្ដង។
លោក ជឹម សេងហុង ស្នងការរងនគរបាលខេត្តដែលជាអ្នកកាន់សំណុំរឿងនេះទៅតុលាការ បានបដិសេធមិនបំភ្លឺពីបញ្ហានេះទេ ៖ "មិនមែនផែនការណ៍របស់ខ្ញុំលោកទាក់ទងទៅតុលាការតែម្ដងទៅ ព្រោះតុលាការគេសម្រេចសួរស្ថាប័នតុលាការទៅ"។
លោក នាង សាវ៉ាត មន្ត្រីសិទ្ធិមនុស្សនៃសមាគមអាដហុកបានបញ្ជាក់នៅថ្ងៃទី៤ កញ្ញា ថាជិតដល់ពេលបោះឆ្នោតតែងតែមានការប្រកាន់បក្សរៀងៗខ្លួន ហើយសុំឲ្យមានការបកស្រាយរកហេតុផលដែលនៅក្នុងលិខិតដែលចែកចាយ នោះ ៖ "ប្រធានគណបក្សគួរតែចេញមុខដើម្បីធ្វើការបកស្រាយអំពី ឯកសារដែលបានផ្ញើមកសកម្មជនហ្នឹងមក ព្រោះអីថាការបាត់បង់ទឹកដីហ្នឹង ពីត្រឹមណាអីត្រឹមណា ព្រោះអីកន្លងមកមេៗ គណបក្សទាំងអស់ហ្នឹងគាត់និយាយក៏អត់អីដល់សកម្មជនយើងយកទៅវាទៅ ជាមានការចាប់ខ្លួនវិញ"។
លោក សេង គឹមលី តំណាងគណបក្សសិទ្ធិមនុស្សខេត្តកំពង់ចាមបានឲ្យដឹងថា កន្លងមកធ្លាប់តែមានការគំរាមកំហែង និងបំភិតបំភ័យពីអាជ្ញាធរ ប៉ុន្តែមិនដែលមានការចាប់ខ្លួនដូចលើកនេះឡើយ៕



0 comments:
Post a Comment