2011-09-27
បេសកជនពិសេសរបស់ប្រទេសបារាំងព្រមានថា ក្រុមប្រដាប់អាវុធណាក៏ដោយ ឬប្រទេសណាក៏ដោយ ប្រសិនបើមិនព្រមឈប់កេណ្ឌកុមារឲ្យចូលបម្រើក្នុងជួរកងទ័ពទេនោះ នឹងអាចប្រឈមនូវការដាក់ទណ្ឌកម្ម និងសំពាធដ៏ធ្ងន់។
លោក Francios Zimeray អគ្គរដ្ឋទូតរបស់ប្រទេសបារាំងសម្រាប់អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស បានថ្លែងនៅឯមហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃច័ន្ទថា ក្រុមការងារនៃក្រុមប្រឹក្សាសន្តិសុខស្ដីពីកងទ័ពកុមារកំពុងស្វែងរកលទ្ធភាពធំថែមទៀតក្នុងការដាក់ទណ្ឌកម្មផ្នែកនយោបាយ ទៅលើបណ្ដាប្រទេសទាំងឡាយណាដែលស្ថិតក្នុងបញ្ជីខ្មៅ ចំពោះការប្រព្រឹត្តរំលោភបំពានយ៉ាងធ្ងន់ធ្ងរក្នុងការប្រើប្រាស់កុមារសម្រាប់ជម្លោះប្រដាប់អាវុធ។
ទីភ្នាក់ងារព័ត៌មាន AFP បានដកស្រង់សំដីរបស់លោក Francios ចុះផ្សាយថា មានប្រទេសជាច្រើនគេមិនចង់ស្ថិតនៅក្នុងបញ្ជីខ្មៅនោះទេ ហើយថាមានប្រទេសជាច្រើនបានធ្វើការរំសាយកងទ័ពកុមារជាបណ្ដើរៗ ដោយសារភ័យខ្លាចនៃការដាក់ទណ្ឌកម្មនេះ។
ប្រទេសដែលស្ថិតក្នុងបញ្ជីខ្មៅពីមុនមក ឬប្រទេសដែលកំពុងប្រព្រឹត្តល្មើសនៅពេលបច្ចុប្បន្នមាន ប្រទេសហ្វីលីព្ពីន ស្រីលង្កា នេប៉ាល ភូមា អាហ្វហ្គានីស្ថាន សុមាលី អ៊ូហ្គាន់ដា និងបណ្ដាប្រទេសនៅតំបន់អាហ្វ្រិកមួយចំនួនទៀត៕



0 comments:
Post a Comment