2011-09-26
រូបភាពថតដោយលោក ហង្ស សាវយុត អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២៥ កញ្ញា ២០១១។

១-ទឹកជំនន់នៅតែហូរកាត់ក្លោងទ្វារចូលរបស់ប្រាសាទបន្ទាយក្ដីកាលពីព្រឹកថ្ងៃអាទិត្យ ទី២៥ ខែកញ្ញា បណ្ដាលឱ្យអ្នកទេសចរណ៍បរទេសចម្រុះជាតិសាសន៍ជាច្រើន ដែលចង់ចូលទៅទស្សនាប្រាសាទខាងក្នុង ត្រូវបង្ខំចិត្ត

២-អ្នកទេសចរណ៍បរទេសស្រីខំប្រវាតោងផ្ទាំងថ្មប្រាសាទបន្ទាយក្ដី នៅពេលដែលដើរលុយទឹកចូលទៅមើលប្រាសាទ ហើយប៉ះទឹកហូរខ្លាំង និងខ្លាចរអិលដួល។

៣-នៅខាងក្នុងប្រាសាទតាព្រហ្ម ជាប់ក្លោងទ្វារចូលខាងកើត បានក្លាយទៅជាកន្លែងបង់ត្រីរបស់អ្នកភូមិ ដោយសារតែទឹកជំនន់ហូរកាត់នោះ។

៤-ភ្ញៀវទេសចរណ៍ជនជាតិចិនម្នាក់បានរអិលដួលនៅក្នុងទឹក ដែលហូរកាត់ក្លោងទ្វារប្រាសាទតាព្រហ្ម កាលពីព្រឹកថ្ងៃអាទិត្យ បណ្តាលឱ្យភ្ញៀវទេសចរណ៍បន្តបន្ទាប់ជួយកាន់ដៃគ្នាដើម្បីឆ្លងទឹកហូរ។

៥-កំពែងប្រាសាទតាព្រហ្មប៉ែកខាងកើត នៅមានទឹកជំនន់ហូរកាត់នៅឡើយកាលពីព្រឹកថ្ងៃអាទិត្យ ទី២៥ ខែកញ្ញា៕



0 comments:
Post a Comment