អង្គារ 20 កញ្ញា 2011 8:38 AM |
មន្ត្រីអង្គការសិទ្ធិមនុស្ស បានបង្ហានូវសេចក្ដីរំពឹងថា ប្រមុខការទូតប្រទេសកម្ពុជានិងឆ្លងកាត់ការឈ្លេចសួរ ដោយអង្គការសហប្រជាជាតិចំពោះច្បាប់ស្ដីពីអង្គការក្រៅរដ្ឋាភិបាលដ៏ចម្រូងចម្រាស ក្នុងដំណើរ ទៅថ្លែងនៅមហាសន្និបាតអង្គការសហប្រជាជាតិឯទីក្រុងញូយ៉ក ដែលចាប់ផ្ដើមនៅថ្ងៃទី២៤កញ្ញាខាងមុខ។
លោក ហ្វីល រ៉ូបឺតសុន អនុប្រធានប្រចាំតំបន់អាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សដែលជាអង្គការ ឃ្លាំមើលសិទ្ធិមនុស្សមួយ ក្នុងចំណោមអង្គការសិទ្ធិមនុស្សចំនួន១៧ ដែលបានផ្ញើលិខិតមួយច្បាប់ជំរុញឲ្យអង្គការសហប្រជាជាតិឆ្លើយតបចំពោះច្បាប់ ស្ដីពីអង្គការក្រៅរដ្ឋាភិបាលកាលពីដើមខែនេះ បានប្រាប់ព្រឹត្តិបត្រឌឹឃេមបូឌាដេលី ដែលចេញផ្សាយនៅថ្ងៃអង្គារនេះថា ដំណើររបស់ ហោ ណាំហុង ទៅកាន់ទីក្រុងញូយ៉ក អាចផ្ដល់ឱកាសឲ្យកម្ពុជាឆ្លើយតបចំពោះកង្វល់ជុំវិញច្បាប់ស្តីពីអង្គការក្រៅរដ្ឋាភិបាល ។ ដោយថា ” ដំណើរលើកនេះគឺជាឱកាសល្អបំផុត សម្រាប់ការ បង្ហាញពីភាពព្រងើយកន្តើយរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការឲ្យសច្ចានុមតិលើអនុសញ្ញាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និង ការបរាជ័យក្នុងការអនុវត្តតាមអនុសញ្ញាទាំងនោះជាប្រព័ន្ធ”។
លោក រ៉ូបឺតសុន បានបន្តថា ” សេចក្ដីព្រាងច្បាប់ស្តីពីអង្គការក្រៅរដ្ឋាភិបាលគឺជាឧទាហរណ៍ល្អបំផុត ពីព្រោះតាមទម្រង់បច្ចុប្បន្ន វារំលោភទៅលើគោលការសេរីភាពនៃការជួបជុំគ្នា ។ក្រុមប្រឹក្សាសន្តិសុខគឺស្មើនឹងស្ថាប័នកំពូលមួយនៅអង្គការសហប្រជាជាតិហើយកម្ពុជាត្រូវយល់ឲ្យច្បាស់ថា បើសិនជាខ្លួនចង់ចូលរួមក្នុងស្ថាប័ននេះ ខ្លួនត្រូវចាប់ផ្ដើមបំពេញតាមការប្ដេជ្ញា និង ការសន្យាថា នឹងគោរពសិទ្ធិមនុស្ស”។
ដំណើររបស់ ហោ ណាំហុង ដែលចាប់ផ្ដើមកាលពីថ្ងៃចន្ទម្សិលមិញ ត្រូវគេជឿថា ជាផ្នែកមួយដើម្បីស្វះស្វែងរកការគាំទ្រពីបណ្ដាប្រទេសនានាដើម្បីឲ្យកម្ពុជាទទួលបានចូលជាសមាជិកភាពមិនអចិន្ត្រៃយ៍នៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិឆ្នាំ២០១៣-២០១៤ ៕
ហោណាំហុងរដ្ឋមន្ត្រីក្រសួងការបរទេសនៃរបបហ៊ុនសែន

0 comments:
Post a Comment