Social Icons

Monday, September 19, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

គណបក្ស​សមរង្ស៊ី​ប្រកាស​ថា ក្រុមហ៊ុន​ស៊ូកាគូអ៊ីន ជា​សត្រូវ​នៃ​ប្រជារាស្រ្ត​ខ្មែរ


ច័ន្ទ 19 កញ្ញា 2011 2:01 PM

នៅ​ថ្ងៃចន្ទ​នេះ ក្រុម​អ្នក​តំណាង​រាស្រ្ត​គណបក្ស​សមរង្ស៊ី​ដែល​ជា​គណបក្ស​នយោបាយ​ធំ​ជាង​គេ​លំដាប់​ទី២​នៅ​កម្ពុជា​បាន​ប្រកាស​ថា ក្រុមហ៊ុន​ស៊ូកាគូ គឺ​ជា​សត្រូវ នៃ​ប្រជារាស្រ្ត​ខ្មែរ ដោយ​សារ​ក្រុមហ៊ុន​នេះ​បាន​និង​កំពុង​បណ្តេញ​ប្រជា​ពលរដ្ឋ​ពី​តំបន់​បឹងកក់​នាទីក្រុង​ភ្នំពេញ ដោយ​រឹប​អូស​យក​ដីធ្លី ផ្ទះ​សំបែង​ប្រជាពលរដ្ឋ។
លោក សួង សុភ័ណ ដែលត្រូវប៉ូលិសព្រួតវាយក្នុង ការប៉ះទង្គិចគ្នា នៅតំបន់បឹងកក់កាលពីថ្ងៃសៅរ៍
ក្នុង​សេចក្តី​ប្រកាស​របស់​ក្រុម​អ្នក​តំណាង​រាស្រ្ត​គណបក្ស​សមរង្ស៊ី​នោះ ក៏​បាន​ធ្វើ​ការ​អំពាវ​នាវ​ឲ្យ​រាល់​ក្រុមហ៊ុន និង​អង្គការ​នានា​ក្នុង​ពិភពលោក មិន​ត្រូវ​ចូលរួម​ជាមួយ​ក្រុមហ៊ុន​ស៊ូកាគូអ៊ីន​តាម​គ្រប់​រូប​ភាព​ឡើយ ដូចជា ចូល​ក្រុមហ៊ុន​ជាមួយ​ក្រុមហ៊ុន​នេះ ឲ្យ​ក្រុមហ៊ុន​​នេះ​ខ្ចី​លុយ កុំ​ផ្តល់​ការធានា​អ្វី​មួយ​ដល់​ក្រុមហ៊ុន​នេះ កុំ​ទិញ​ទំនិញ ឬ​សេវា​ពី​ក្រុមហ៊ុន​នេះ កុំ​លក់​ទំនិញ ​ឬ​សេវា​អ្វី​ឲ្យ​ក្រុមហ៊ុន​នេះ​ជា​ដើម។ ដោយ​សេចក្តី​ប្រកាស​បាន​បន្ត​ថា សត្រូវ​នៃ​ប្រជារាស្រ្ត​ខ្មែរ​បែប​នេះ គឺ​នឹង​ត្រូវ​ផ្តន្ទា​ទោស​នៅ​ពេល​ដែល​ប្រទេស​កម្ពុជា​ក្លាយ​ទៅ​ជា​ប្រទេស​ប្រជាធិបតេយ្យ ឯករាជ្យ និង​ប្រកប​ដោយ​អធិបតេយ្យ​ភាព​ពេញ​លេញ។
ការ​ប្រកាស​របស់​ក្រុម​អ្នក​តំណាង​រាស្រ្ត​គណបក្ស​សមរង្ស៊ី​នេះ គឺ​ធ្វើ​ឡើង​ក្រោយ​ពី​ក្រុមហ៊ុន​ស៊ូកាគូអ៊ីន និង​ក្រុម​អាជ្ញាធរ​កាល​ពី​សប្តាហ៍​មុន​បាន​ប្រើ​អំពើ​ហិង្សា​មក​ក្រុម​ប្រជាពលរដ្ឋ​អ្នក​បឹងកក់​ដោយ​វាយ​កំទេច​ផ្ទះ​អស់​ចំនួន​៨​ខ្នង និង​បាន​វាយ​ដំ​មក​លើ​យុវជន​គណបក្ស​សមរង្ស៊ី​ម្នាក់​ឈ្មោះ សួង សុភ័ណ ឲ្យ​បាក់​ម្រាម​ដៃ និង​បែក​ក្បាល ហើយ​កាល​ពី​ថ្ងៃម្សិលមិញ​នេះ ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៨ខ្នង​ទៀត​នៅ​តំបន់​បឹងកក់ ក៏​ត្រូវ​បាន​ក្រុមហ៊ុន​នេះ​បូម​ខ្សាច់​ពន្លិច​ផង​ដែរ៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។