Social Icons

Monday, September 5, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

អ្នកបឹងកក់មិនបានទទួលប័ណ្ណកម្មសិទ្ធិសែនព្រេនអ្នកតាម្ចាស់ស្រុក


MONDAY, 05 SEPTEMBER 2011 15:55
ឃុត សុភចរិយា


ភ្នំពេញៈ ក្រុម​អ្នក​ភូមិ ដែល​ត្រូវ​បាន​កាត់​ចេញ​ពី​គម្រោង​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​ដី​ធ្លី​លើ​ដី​ទំហំ ១២,៤៤​ហិកតា​ ក្នុង​តំបន់​បឹង​កក់ នៅ​ថ្ងៃ​ចន្ទ​នេះ បាន​នាំ​គ្នា​រៀប​ចំ​ពិធី​សែន​ព្រេន​មួយ​នៅ​លើ​ទីតាំង​ដី​ផ្ទះ​របស់​ពួកគេ​ដែល​ត្រូវ​បាន​បូម​កប់​ពន្លិច​ដោយ​ដី​ខ្សាច់ ដើម្បី​បួង​សួង​អ្នកតា​ម្ចាស់​ដី ឲ្យ​ជួយ​ដល់​ពួក​គាត់​ក្នុង​ការ​ទទួល​បាន​កម្មសិទ្ធិ​ដីធ្លី។
អ្នកស្រី សែន​ ទូច អាយុ​ ៤២​ឆ្នាំ ដែល​កាល​ពី ​៩​ខែ​មុន លំនៅដ្ឋាន និង​បន្ទប់​ជួល​ចំនួន ១៤​បន្ទប់​របស់​គាត់​ ស្ថិត​ក្នុង​ភូមិ​១​ សង្កាត់​ស្រះចក​ ខណ្ឌ​ដូនពេញ ដែល​ធ្លាប់​តែ​ផ្តល់​នូវ​ប្រាក់​ចំណូល​ប្រមាណ ៤០០​ដុល្លារ​អាមេរិក ក្នុង​មួយ​ខែ​សម្រាប់​ផ្គត់​ផ្គង់​ជីវភាព​គ្រួសារ ត្រូវ​បាន​ក្រុមហ៊ុន​សូកាគូអ៊ីន ​របស់​លោក 
ឡាវ ម៉េងឃីន សមាជិក​ព្រឹទ្ធ​សភា​គណ​បក្ស​ប្រជាជន​កម្ពុជា បូម​ខ្សាច់​កប់​ពន្លិច។
អ្នកស្រី​ សែន ទូច អាយុ ៤២​ឆ្នាំ មក​ពី​ភូមិ​១ សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ទាំង​ទឹក​ភ្នែក​រលីង​រលោង​ថា៖ «ក្រោយ​ពី​ពួក​គេ​បូម​ខ្សាច់​កប់​ពន្លិច​ផ្ទះ​របស់​ខ្ញុំ​អស់​ហើយ​នោះ ពួក​គេ​ហៅ​ខ្ញុំ​ឲ្យ​ទៅ​ទទួល​យក​
សំណង ៨​ពាន់​ដុល្លារ និង ២​លាន​រៀល ប៉ុន្តែ ខ្ញុំ​មិន​ព្រម ព្រោះ​ដី​ផ្ទះ​របស់​ខ្ញុំ​មិន​មែន​ស្ថិត​នៅ​ក្នុង​បឹង​នោះ​ទេ គឺ​ដី​ភូមិ​ចាស់»។
លំនៅដ្ឋាន​របស់​អ្នក​ស្រី សែន ទូច ​ដែល​មាន​បន្ទប់​ជួល​ចំនួន ១៤ និង​ផ្តល់​ថ្លៃ​ជួល​ប្រចាំ​ខែ​ប្រមាណ ៤០០​ដុល្លារ​អាមេរិក​សម្រាប់​ផ្គត់​ផ្គង់​ជីវភាព​គ្រួសារ​នោះ ត្រូវ​បាន​លិច​លង់​ក្រោម​ល្បាប់​ខ្សាច់​ដែល​បូម​ដោយ​ក្រុមហ៊ុន​ស៊ូកាគូអ៊ីន កម្មសិទិ្ធ​របស់​លោក ឡាវ ម៉េងឃីន សមាជិក​ព្រឹទ្ធ​សភា​គណ​បក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច កាល​ពី​ ៩​ខែ​មុន។

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។