សៀមរាបៈ ប្រជាពលរដ្ឋចំនួន ១០០៦នាក់ មកពីសហគមន៍ចំនួន ៦ នៃស្រុកចំនួន ៤ ក្នុងខេត្តសៀមរាប ដែលទទួលរងទុក្ខវេទនាដោយសារបាត់បង់ដីធ្លី បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយស្នើសុំរដ្ឋាភិបាលជួយអន្តរាគមន៍ទៅអាជ្ញាធរខេត្ត ឲ្យប្រគល់ដីធ្លីទៅឲ្យមកគាត់វិញ និងស្នើសុំឲ្យបញ្ឈប់ការប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីបំបាក់ស្មារតីសកម្មជនដីធ្លី។
សេចក្តីថ្លែងការណ៍រួមរបស់ប្រជាពលរដ្ឋទាំងនោះ បាននិយាយថា អ្នកភូមិចំនួន ១០០៦នាក់ មកពីសហគមន៍ដីធ្លីចំនួន ៦ ក្នុងស្រុកបន្ទាយស្រី ស្រុកប្រាសាទបាគង ស្រុកវ៉ារិន និងស្រុកជីក្រែង ដែលដីធ្លីទំហំ ៣១៣៨,៨១ហិកតារបស់ពួកគាត់ កំពុងស្ថិតនៅក្នុងជម្លោះដ៏ចម្រូងចម្រាស់នោះ បានស្នើសុំរដ្ឋាភិបាលចាត់វិធានការទៅលើអាជ្ញាធរខេត្ត ទទួលបន្ទុកដោះស្រាយវិវាទដីធ្លីខេត្តសៀមរាប ដើម្បីប្រគល់ដីធ្លីដែលត្រូវបានគេដកហូត និង
រំលោភយកនោះ ប្រគល់មកឲ្យពួកគាត់វិញ។ប្រជាពលរដ្ឋទាំងនោះ ក៏បានស្នើសុំរដ្ឋាភិបាលបញ្ឈប់ការប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីបំបាក់ស្មារតីសកម្មជនដីធ្លី ក្នុងការតវ៉ាទាមទាររក្សាដីរបស់ពួកគាត់។



0 comments:
Post a Comment