Social Icons

Tuesday, September 13, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

ពលរដ្ឋ​ភូមិ​២២ចោទ​អាជ្ញា​ធរ​ និង​មន្ដ្រី​ពាក់​ព័ន្ធ​ឃុប​ឃិត​គ្នា​លួច​កាត់​ឈ្មោះ​ពួក​គាត់​ចេញ​ពី​ផ្ទៃ​ដី​១២.៤៤ហិកតា​ ផ្ទុយ​ពី​អនុក្រឹត្យ​រាជរដ្ឋាភិបាល

ថ្ងៃច័ន្ទ ទី12 កញ្ញា ឆ្នាំ2011 ម៉ោង16:31
ភ្នំពេញ ៖ ប្រជាពលរដ្ឋ​រស់​នៅ​តំបន់​បឹង​កក់​ប្រមាណ​ជា​៥០នាក់​បាន​នាំគ្នា​ទៅ​ធ្វើការ​តវ៉ា​សាជា​ថ្មី​ទៀត​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី​១២ ខែ​កញ្ញា​ នេះ​បាន​នាំគ្នា​ស្រែក​ទ្រហោយំ​និង​អុជ​ធូប​បែរបន់​ព្រះ​សក្យមុនី​ចេតិយ៍​នៅ​មុខ​រ៉ា​ទល់​មុខ​សាលា​សង្កាត់​ស្រះ​ចក​សុំ​ឲ្យ​ពួក​មន្ដ្រី​ដែល​ពាក់​ព័ន្ធ​ឃុប​ឃិត​គ្នា​លួច​កាត់ដី​នៅ​តំបន់​បឹង​កក់​ដែល​រដ្ឋាភិបាល​បាន​សម្រេច​កាត់​ឲ្យ​ពួក​គាត់​ទំហំ​១២.៤៤ហិកតា​ នោះ​ធ្វើ​ការ​អភិវឌ្ឍន៍​នៅ​កន្លែង​នោះ​សុំ​ឲ្យ​ទេវតា​បរាមុខ ។
ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​ពេល​ធ្វើ​ការ​តវ៉ា​នោះ​អ្នក​ស្រី​ទេព​ វន្នី​មាន​ប្រសាសន៍​ថា  ហ៊ុន​ សែន​  ​បាន​សម្រេច​កាត់​ដី​នៅ​តំបន់​បឹង​កក់​ទំហំ​១២.៤៤ ហិកតា​ប្រគល់​ឲ្យប្រជា​ពលរដ្ឋ​រស់​នៅ​តំបន់​បឹងកក់​ប្រមាណ​ជា​១០០០គ្រួសារ​ដែលមិនព្រម​ធ្វើការ​ចាក ចេញ​នោះ​ត្រូវ​ធ្វើការ​អភិ​វឌ្ឍន៍​នៅ​នឹង​កន្លែង​ប៉ុន្ដែ​នៅ​ពេល​ដែល​ពួកគាត់​នាំគ្នា​មក​ពិនិត្យ​មើល​បញ្ជី​ឈ្មោះ​ជាក់ស្ដែង​នៅ​ព្រឹក​ថ្ងៃ​ចន្ទ នេះ​បែរ​ជា​មាន​ឈ្មោះលោក​ឡៅ​ ឃិន​ ប្រធាន​ក្រុម​ហ៊ុន​ស៊ូ​កាគូអ៊ីនដែល​មាន​ឈ្មោះ​ត្រូវ​ទទួល​បាន​ដី​ដ៏ច្រើន​លើស​​លប់​ជាង​ប្រជា​ពលរដ្ឋ​ទៅវិញ​ទើប​ពួក​គាត់​បាន​ហៅ​ករណី​នេះ​ថា​មិន​គោរព​តាម​អនុក្រឹត្យ​របស់ ប្រមុខ​រដ្ឋាភិបាល​ទៅ​វិញ​នេះ​ជាករណី​ពុក​រលួយ​​របស់​មន្ដ្រី​ថ្នាក់​ក្រោម​ឃុប​ឃិត​គ្នា​លួច​កាត់​ឈ្មោះ​ពួក​គាត់​ចេញ​ពី​ក្នុង​ផ្ទៃ​ដី​ ១២.៤៤ហិកតា​ដើម្បី​ទុក​ជា​ប្រយោជន៍​ពួក​គេ​ ។
ប្រជា​ពលរដ្ឋ​រស់​នៅ​ភូមិ២២ ទាំង​អស់​បាន​នាំគ្នា​ស្រែក​យំ​ និង​ក្ដុក​ក្ដួល​ថា គ្រាន់​តែ​ភូមិ​២២មួយ​ប៉ុណ្ណោះ​ដែល​អាជ្ញា​ធរ​សង្កាត់​និង​ប្រកាសនោះ​ស្រាប់​តែ​មាន​ឈ្មោះ​ប្រធាន​​ក្រុម​ហ៊ុន​ស៊ូកាគូអ៊ីន​លោកឡៅ​ ឃិន​ដល់​១៩ប្លង់​ ។ ហេតុ​នេះ​ពួក​គាត់​មាន​មន្ទិល​សង្ស័យ​ថា​ករណី​នេះ​ប្រហែល​ជា​ករ​ឃុប​ឃិត​គ្នា​ប្រព្រឹត្ដ​អំពើ​ពុក​រលួយ​រៀប​ចំស៊ី​លើ​ករណី​នេះ​គឺ​ធ្វើ​ឲ្យ​ពួក​គាត់​ដែល​ជា​អ្នក​រង​គ្រោះ​ពិត​ប្រាកដ​ដែល​ត្រូវ​បាន​ទទួល​ដី​តាម​អនុក្រឹត្យ​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល​នោះ​បែរ​ជា​ត្រូវ​បាន​អាជ្ញាធរ​កាត់​ដី​ពួក​គាត់​ចេញ​ទៅ​វិញ​ ។ 

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។