ថ្ងៃច័ន្ទ ទី12 កញ្ញា ឆ្នាំ2011 ម៉ោង17:04
ភ្នំពេញ ៖ នៅព្រឹកថ្ងៃចន្ទ ទី១២ ខែកញ្ញា ឆ្នាំ២០១១ ជន ក្បត់ជាតិ ហ៊ុន សែន បានថ្លែងរិះគន់ជាសាធារណៈលើគោលនយោបាយថ្មីរបស់គណបក្សប្រឆាំងមួយដែលបានស្រែកស្ដែងពីគោលនយោបាយរបស់ខ្លួនកាលពីម្សិលមិញ ។
សូមបញ្ជាក់ថា ប្រសាសន៍របស់ ហ៊ុន សែន លើកឡើងដូច្នេះ ស្របពេលដែលគណបក្សសម រង្ស៊ី បានរៀបចំធ្វើសមាជសាមញ្ញលើកទី៥ កាលពីថ្ងៃអាទិត្យទី១១ ខែកញ្ញាម្សិលមិញមួយថ្ងៃ ដោយបានដាក់ចេញនូវគោលនយោបាយជាអទិភាព៣យ៉ាងសំខាន់ៗ សម្រាប់ចូលរួមឃោសនារកសំឡេងឆ្នោតក្នុងការបោះឆ្នោតឃុំ/សង្កាត់ឆ្នាំ២០១២ និងបោះឆ្នោតជាតិឆ្នាំ២០១៣ ខាងមុខនេះ។ វិស័យការងារ វិស័យសុខាភិបាល និងវិស័យកសិកម្ម។
ភ្នំពេញ ៖ នៅព្រឹកថ្ងៃចន្ទ ទី១២ ខែកញ្ញា ឆ្នាំ២០១១ ជន ក្បត់ជាតិ ហ៊ុន សែន បានថ្លែងរិះគន់ជាសាធារណៈលើគោលនយោបាយថ្មីរបស់គណបក្សប្រឆាំងមួយដែលបានស្រែកស្ដែងពីគោលនយោបាយរបស់ខ្លួនកាលពីម្សិលមិញ ។
ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតបញ្ចប់ការសិក្សារបស់សាកលវិទ្យាល័យជាតិគ្រប់គ្រងនៅកោះពេជ្រ ហ៊ុន សែន បានលើកឡើងថា មានគណបក្សនយោបាយមួយបានស្រែកក្ដែងៗថា បើពួកគេឈ្នះឆ្នោតពួកគេនឹងដកហូតទ្រព្យសម្បត្ដិនិងដីធ្លីពីពួកឧកញ៉ាៗ ។ ដូច្នេះបក្សមួយនេះកំពុងតែប្រកាសធ្វើសង្គ្រាមជាមួយអ្នកមានហើយបើបក្សនោះឈ្នះឆ្នោតទៀតគឺអ្នកមាននៅស្រុកខ្មែរច្បាស់ជាមានបញ្ហា ។
ជនក្បត់ជាតិ ហ៊ុន សែន បានរិះគន់ជាថ្មីម្ដងទៀតទៅកាន់គណបក្សប្រឆាំងសមរង្ស៊ី ដែលបានបរិហារពីការកាន់អំណាចយូរឆ្នាំរបស់ខ្លួន ។ ស្របជាមួយគ្នានោះដែរ ហ៊ុនសែនបានឆ្លើយតបទៅវិញថា រឿងកាន់អំណាចយូរ ឬមិនយូរវាអាស្រ័យទៅលើប្រជាពលរដ្ឋបោះឆ្នោតគាំទ្រសម្ដេច វាមិនអាស្រ័យលើអ្នកប្រឆាំងនោះទេ ។សូមបញ្ជាក់ថា ប្រសាសន៍របស់ ហ៊ុន សែន លើកឡើងដូច្នេះ ស្របពេលដែលគណបក្សសម រង្ស៊ី បានរៀបចំធ្វើសមាជសាមញ្ញលើកទី៥ កាលពីថ្ងៃអាទិត្យទី១១ ខែកញ្ញាម្សិលមិញមួយថ្ងៃ ដោយបានដាក់ចេញនូវគោលនយោបាយជាអទិភាព៣យ៉ាងសំខាន់ៗ សម្រាប់ចូលរួមឃោសនារកសំឡេងឆ្នោតក្នុងការបោះឆ្នោតឃុំ/សង្កាត់ឆ្នាំ២០១២ និងបោះឆ្នោតជាតិឆ្នាំ២០១៣ ខាងមុខនេះ។ វិស័យការងារ វិស័យសុខាភិបាល និងវិស័យកសិកម្ម។



0 comments:
Post a Comment