Social Icons

Monday, September 5, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

ប្រធានគណបស្សសិទ្ធិមនុស្សកំពងចាមត្រូវប្រឈមុខនឹងការចាប់ឃុំខ្លួន


MONDAY, 05 SEPTEMBER 2011 15:06
មាស សុខ​ជា
កំពង់ចាមៈ លោក ​សេង សៀង លី ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​ប្រចាំ​ខេត្ត​កំពង់​ចាម​ ត្រូវ​ប្រឈម​នឹង​ការ​ចាប់​ខ្លួន​​ពាក់​ព័ន្ធ​នឹង​ការ​ចែក​ឯក​សារ​​នៃ​ការ ​បាត់​បង់​ទឹក​ដី​កម្ពុជា​ទៅ​ប្រទេស​ជិត​ខាង​។
លោក ហួត វុទ្ធី ​ព្រះ​រាជ​អាជ្ញា​សាលា​ដំបូង​ខេត្ត​កំពង់​ចាម​ បាន​ថ្លែង​ កាល​ពី​ថ្ងៃ​អាទិត្យ​ថា បន្ទាប់​ពី​សកម្មជន​គណបក្ស​សិទ្ធិ​មនុស្ស​ពីរ​នាក់ ផាន ផា និង អ៊ុំ យាន ​ត្រូវ​ចាប់​ឃុំ​នៅ​ពន្ធនាគារ​ពី​ថ្ងៃ​ទី​១​កញ្ញា​ ​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​ប្រចាំ​ខេត្ត​កំពង់ចាម​ម្នាក់​ទៀត​ ​នឹង​ត្រូវ​ចាប់​ខ្លួន​នៅ​ពេល​ខាង​មុខ ​បន្ទាប់​ពី​បញ្ចប់​ការ​ស៊ើប​អង្កេត។
លោក​បាន​ថ្លែង​ថា​៖ «​យើង​ចោទ​ប្រកាន់​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​រូប​នោះ​ ដោយ​គាត់​ជា​មេ​គំនិត​ម្នាក់​។ កូន​
ចៅ​គាត់​និយាយ​ថា ពួក​គេ​បាន​យក​ឯក​សារ​​នេះ​ពី​រូប​គាត់​​។ ​គាត់​​នឹង​ត្រូវ​ចាប់​ខ្លួន​ ​ពី​ព្រោះ​យើង​បាន​ចោទ​ប្រកាន់​គាត់​រួច​ហើយ​​»។ ប៉ុន្តែ​ លោក​មិន​បាន​ប្រាប់​ថា តើ​នៅ​ពេល​ណា​​នឹង​ត្រូវ​ចាប់​ខ្លួន​លោក សេង សៀងលី ​នោះ​ទេ។ ​ករណី​ចាប់​ខ្លួន​សកម្ម​ជន​គណ​បក្ស​សិទ្ធិ​មនុស្ស លោក ព្រះ​រាជ​អាជ្ញា​​អះ​អាង​ថា សកម្ម​ជន​ទាំង​នោះ​បាន​ប្រព្រឹត្ត​អំពើ​ញុះញង់ តាម​រយៈ​ការ​​ចែក​ចាយ​ឯក​សារ​ខុស​ច្បាប់​​ពី​​ការ​បាត់​បង់​ទឹក​ដី​ កម្ពុជា​ទៅ​ប្រទេស​ជិត​ខាង​។
លោក សេង សៀង​លី មិន​សម្តែង​ពី​ក្តី​ព្រួយ​បារម្ភ​នោះ​ទេ​ពី​ថ្ងៃ​អាទិត្យ ។ ​លោក​អះ​អាង​ថា អ្វី​ដែល​លោក​បាន​ធ្វើ​ គឺ​ដើម្បី​ប្រយោជន៍​ជាតិ និង​សង្គម​។
លោក សេង សៀងលី ​បាន​បន្ត​ទៀត​ថា៖ «ហេតុ​ដូច្នេះ ប្រសិន​បើ​រដ្ឋា​ភិបាល ឬ​តុលាការ​ចង់​ចាប់​ខ្លួន ខ្ញុំ​មិន​ដឹង​និយាយ​យ៉ាង​ម៉េច​ទេ​»។
លោក កឹម សុខា ប្រធាន​គណ​បក្ស​សិទ្ធិ​មនុស្ស បាន​ចាត់​ទុក​ការ​ប៉ុន​ប៉ង​ចាប់​ខ្លួន​សមាជិក​លោក​ម្នាក់​​នេះ ថា​ ជា​ការ​បង្ក​បញ្ហា​ពី​តូច​ទៅ​ធំ​របស់​រដ្ឋា​ភិបាល ហើយ​បាន​ថា រដ្ឋា​ភិបាល​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​បញ្ហា​នេះ​។
លោក កឹម សុខា បាន​ថ្លែង​បន្ត​ថា​៖ «​នេះ​បង្ហាញ​ថា ​វា​ជា​រូប​ភាព​នៃ​ការ​បង្ក្រាប​មួយ​ទៅ​លើ​អ្នក​នយោបាយ​ ដូច្នេះ​ សូម​ឲ្យ​គណ​បក្ស​កាន់​អំណាច​ទទួល​ខុស​ត្រូវ​ចំពោះ​បញ្ហា​នេះ​»។  លោក​បាន​បន្ថែម​ថា សមាជិក​​​លោក​មិន​បាន​ចែក​ឯក​សារ​ទាំង​នោះ​ទៅ​សាធារណជន​ទេ តែ​ថា បាន​សរសេរ​ជា​របាយ​ការណ៍​ផ្ទៃ​ក្នុង​របស់​គណ​បក្ស​នេះ​តែ​ប៉ុណ្ណោះ​»។
លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី បាន​ថ្លែង​ថា ការ​ចាប់​ខ្លួន​សកម្មជន​គណ​បក្ស​សិទ្ធិ​មនុស្ស​មិន​មែន​ជា​ការ​ទទួល​ខុស ​ត្រូវ​របស់​គណបក្ស​ណា​នោះ​ទេ​ ​ប៉ុន្តែ​វា​ជា​ការ​អនុវត្ត​ច្បាប់​។ ​លោក​បាន​បន្ត​ថា​៖ «​សិទ្ធិ​នៃ​ការ​បញ្ចេញ​មតិ​គឺ​ខុស​គ្នា​ទៅ​នឹង​​សកម្ម​ភាព​​ញុះ​ញង់​។ ​ការ​ប្រើ​ឯកសារ​ក្លែង​ក្លាយ​​នៅ​ក្នុង​ការ​ញុះ​ញង់​ប្រជា​ជន គឺ​ត្រូវ​បាន​ហាម​ប្រាម​ដោយ​ច្បាប់​»។
លោក នាង សុវ៉ាត មន្រ្តី​អាដ​ហុក​ប្រចាំ​ខេត្ត​កំពង់​ចាម​ ​មិន​បាន​ដឹង​អំពី​ការ​ប៉ុន​ប៉ង​ចាប់​ខ្លួន​សកម្ម​ជន​គណបក្ស​សិទ្ធិ​មនុស្ស នេះ ថា​តើ​មាន​ភស្តុតាង​រឹង​មាំ​ឬ អត់​នោះ​ទេ​ តែ​លោក​ថ្លែង​ថា លោក​នឹង​ស៊ើប​អង្កេត​ករណី​នេះ​៕​ PS



0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។