Social Icons

Friday, September 16, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

ជំងឺ​ខ្លាច​ស្រមោល​ខ្លួន​ឯង​​កំពុង​គំរាម​​បក្ស​កាន់​អំណាច​!


 
AddInto AddInto
គ្រា ​មុន​សត្រូវ​របស់​ ហ៊ុន​សែន ក្នុង​ជួរ​បក្ស​ប្រជាជន​គឺ​ ជា​ ស៊ីម ។ ជា ស៊ីម​មេ​បក្ស​ប្រជាជន​ដែល​គេ​ស្គាល់​ថា​ជា​អតីត​ខ្មែរ​យៀក​មិញ​បាន​ធ្វើ​ អ្វីៗ​គ្រប់​យ៉ាង​ដើម្បី​ដណ្ដើម​ឥទ្ធិពល​ក្នុង​បក្ស​ដែល​ត្រូ​បាន​ គ្របដណ្ដប់​​​ទាំង​​ស្រុង​ដោយ ហ៊ុន សែន និង​បក្ខពួក ជា​ក្រុម​មនុស្ស​ជាន់​ក្រោយ​ ដែល​ភាគ​ច្រើន​ជា​កូន​ចៅ​ចិន និង កូន​ចៅ​យួន ។
ស្ថិត​​​ក្នុង​ភាព​អា​ម៉ាស នៃ ការ​ច្បាម​យក​ផល​ប្រយោជន៍​​ជាតិ​នៅ​នឹង​មុខ ហើយ​ដែល​ ជា ស៊ីម ជា​អ្នក ទទួល​ខុស​ត្រូវ​សំខាន់​ម្នាក់ ចំពោះ​មុខ​​ប្រវត្តិសាស្ត្រ​នៃ​កម្ពុជា​ដែរ​នោះ ប្រាកដ​ជា​មិន​សុខ​ចិត្ត​ឲ្យ​ ហ៊ុន សែន ​ធ្វើ​ព្យុះ​ភ្លៀង​បាន​តាម​អំពើ​ចិត្ត​​ឡើយ ។ក្នុង​ន័យ​បើ​ស្អុយ​ដៃ​អាក្រក់​ឈ្មោះ​​ឲ្យ​វា​បាន​លិទ្ធ​ខ្លះ​និង​ដើម្បី​ ការពារ​ផល​ប្រយោជន៍​​មនុស្ស​ក្នុង​សែ​របស់​ខ្លួន​នោះ ម្ដង​ហើយ​ម្ដង​ទៀត ជា ស៊ីម បាន​សាក​ល្បង​ជល់​នឹង ហ៊ុន សែន ។ មាន​តួយ៉ាង​ដូច​ជា​ការ​រៀប​ចំ​ផែន​ការ ធ្វើ​រដ្ឋប្រហារ​ដឹក​នាំ​ខ្មោច ស៊ិន សុង,ស៊ិន សេន និង​ក្រោយ​មក​ទៀត ការ​គេច​ខ្លួន​មិន​ព្រម​ចុះ​ហត្ថលេខា​បង្កើត​រដ្ឋាភិបាល​អាណត្តិ​ទី​៣ ក្នុង​ឋានៈ​ជា​ប្រមុខ​រដ្ឋ​ស្ដី​ទី…។ល។និង។ល។ ប៉ុន្តែ​រាល់​ផែន​ការ​របស់ ជា ស៊ីម មិន​ដែល​ទទួល​បាន​ជោគ​ជ័យ​ឡើយ , ផ្ទុយ​ទៅ​វិញ​តែង​តែ​ត្រូវ​ទទួល​ការ​វាយ​បក​ពី​ ហ៊ុន សែន វិញ​យ៉ាង​​ដំណំ។ហើយ​ពេល​ខ្លះ នា​ពេល​កន្លង​ទៅ​នាយក​រដ្ឋមន្ត្រី​រូប​នេះ បាន​ប្រើ​ប្រាស់​ភាសា​អ្នក​លេង​​ប្រមាថ ​ជា ស៊ីម ដែល​មាន​វ័យ​ស្មើ​នឹង​ឪ​របស់​ខ្លួន ហៅ​សុទ្ធ​តែ “អាកញ្ចាស់” ទៀត​ផង , ដែល​ជា​ពាក្យ​អសុ រស​អាក្រក់​ស្ដាប់​ក្រៃ​លែង​ក្នុង​សង្គម​ខ្មែរ ។

បើ​តាម​កំហឹង ហ៊ុន សែន នឹង​កម្ទេច ជា ស៊ីម ដោយ​ដៃ​ខ្លួន​ផ្ទាល់ , ហើយ​គាត់​នេះ​ក៏​ធ្លាប់​មាន​គម្រោង​ផង​​ដែរ​ថា នឹង​បង្កើត​បក្ស​មួយ​ទៀត​ផ្ទាល់​ខ្លួន ដែល​មាន​ឈ្មោះ ៧​មករា សែន​ជ័យ។ប៉ុន្តែ​នេះ​វា​គ្រាន់​តែ​ជា​គម្រោង​ប៉ុណ្ណោះ ដែល​បើ​មាន​ការ​បង្កើត​ឡើង​មែន​នោះ អ្វី​​ៗ​សម្រាប់​ ហ៊ុន​ សែន ​វា​ជា​រឿង​ថ្មី​ស្រឡាង ដែល​ពុំ​មាន​សេស​សល់​ជាប់​មត៌ក​អ្វី ពី​បក្ស​ប្រជាជន​ដែល​មាន​ប្រវត្តិ​យូរ អង្វែង​នោះ​ឡើយ ​និង​ហាក់​ដូច​ជា ធ្វើ​ឲ្យ​ ជា ស៊ីម មាន​ប្រៀប​ជាង ។ កត្តា​នេះ​ហើយ ដែល​ធ្វើ​​ឲ្យ ហ៊ុន ​សែន ត្រូវ​តែ​ខាំ​ស្មៅ​​នៅ​ក្នុង​បក្ស​ប្រជាជន​តទៅ​ទៀត ។ ម្យ៉ាង​ជា​មួយ​គ្នា​ក៏​មាន​ឱកាស​បាន​សងសឹក​ផ្គើន​នឹង​មុខ​ ជា ស៊ីម ផង​ដែរ តាម​រយៈ​ការ​កាត់​ដៃ កាត់​ជើង​មេដឹកនាំ​បក្ស​រូប​នេះ ។ ពោល​គឺ​ការ​បដិសេធ​មិន​ទទួល​មនុស្ស​របស់ ជា ស៊ីម ឲ្យ​ចូល​ក្នុង​រដ្ឋាភិបាល​ឬ​ក៏​ផ្នែក​ផ្សេងៗ​ទៀត​ រួម​ទាំង​ការ​ដក​ពួក​មន្ត្រី​រដ្ឋាភិបាល​ដែល​គេ​ដឹង​ថា​ជា​ ប្រភព​ហិរញ្ញវត្ថុ​របស់ ជា ស៊ីម ផង​ដែរ ។ នៅ​ក្នុង​យុទ្ធសាស្ត្រ​នេះ ​ជា ស៊ីម ស្ថិត​ក្នុង​ស្ថាន​ភាព​ជា​មនុស្ស​ចង់​រស់​ក៏​មិន​កើត​ចង់​ស្លាប់​ក៏​មិន​បាន ឬ ការ​រស់​នៅ ដែល​មាន​តម្លៃ​ពិបាក​ជាង​ស្លាប់ ។
ឥឡូវ​ទាំង​ការ​អស់​ឥទ្ធិពល , ភាព​ចាស់​ជរា និង​ការ​បាក់​ស្បាត​ដោយ​សារ​តែ​​បរាជ័យ​ញយ​ដង​នោះ ​ជា ស៊ីម គ្រាន់​តែ​ជា​មនុស្ស អូស​​កន្ទេល​តាម​ម្លប់​តែ​ប៉ុណ្ណោះ ដែល​ ហ៊ុន សែន ចង់​ឲ្យ​ធ្វើ​អ្វី​ក៏​បាន ។មាន​ន័យ​ថា ពេល​នេះ​សម្រាប់ ហ៊ុន សែន  ជា ស៊ីម ឈប់​ជា​ក្ដី​កង្វល់​ទៀត​ហើយ ។ នោះ​គឺ​ជា​អ្វី​ដែល​គេ​មើល​ឃើញ​ថា ហ៊ុន សែន បាន​ឈរ​នៅ​លើ​ប្រៀប​ឈ្នះ​ទាំង​ស្រុង ទាំង​ក្នុង​បក្ស​និង​ក្រៅ​បក្ស ដែល​មាន​ការ​បណ្ដេញ​មេ​ដឹកនាំ​បក្ស​ប្រឆាំង​គឺ​លោក​ សម រង្ស៊ី ចេញ​​ក្រៅ​សង្វៀន​នយោបាយ​កម្ពុជា​ផង​ដែរ ។ បើ​យ៉ាង​នេះ​តើ​បញ្ហា​របស់ ហ៊ុន សែន ត្រូវ​បញ្ចប់​ត្រឹម​ហ្នឹង​ឬ​ ?      , ទំនង​ជា​មិន​មែន​ទេ​​។
នៅ​ក្នុង​សេចក្ដី​ថ្លែង​កាល​ពី​ថ្ងៃ​ចន្ទ​ គាត់​នេះ បាន​ក្អែរ​ចេញ​​​ពី​រឿងរ៉ាវ​នៃ​ការ​រំលោភ​អំណាច​នៅ​ក្នុង​គណៈ​រដ្ឋមន្ត្រី ។ ក្នុង​នោះ​មាន​ដូច​ជា​ករណី​ផ្លាស់​ប្ដូរ​នាយក​សកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង ជា​ដើម។ដែល​ការ​នេះ​ត្រូវ​បាន ហ៊ុន សែន លើក​ឡើង​ថា ជា​ការ​សម្រេច​ដែល​ធ្វើ​ឡើង បន្លែបន្លំ​តែ​ សុខ​ អាន​ម្នាក់​ឯង ​ដោយ​ពុំ​ឲ្យ​ខ្លួន​ជា​នាយក​រដ្ឋមន្ត្រី​ដឹង​​សូម្បី​តែ​បន្តិច​សោះ ។ ដែល​ជា​ការ​បញ្ជាក់​បាន​ពី​ការ​ប្រមាថ​មាក់ងាយ​ខ្លួន​ក្នុង​ឋានៈ​ជា​នាយក​ រដ្ឋមន្ត្រី ។
នេះ​ជា​រឿង​មួយ​ដែល​គេ​ដឹង​ថា ស្ថិត​ក្នុង​​ចំណោម​រឿង​ជា​ច្រើន​ទៀត ដែល​ សុខ អាន ឬ ឈូ យូអាន បាន​ស៊ី​ដាច់ ហ៊ុន សែន នៅ​នឹង​មុខ ដែល​វា​ជា​ការ​ប្រមាថ​កាត​ទាន ដ៏​អាក្រក់​បំផុត​មួយ ហើយ​ដែល​ការ​នេះ​ ហ៊ុន សែន ខ្លួន​ឯង​ក៏​បាន​ដឹង​យ៉ាង​ច្បាស់​​ដែរ ដែល​ថា​ទី​បំផុត​ទៅ​​ខ្លួន បាន​ត្រឹម​តែ​ជា​ឧបករណ៍​របស់​​ពួក​កូន​ចៅ​ចិន ,យួន ជាន់​ក ជាន់​ក្បាល ឡើង​សោយ​សុខ លើ​គំនរ​ទ្រព្យ​សម្បត្តិ។ដែល​ក្នុង​នោះ​មាន​ការ​រក​ឃើញ​កន្លង​មក​ថា ទ្រព្យ​សម្បត្តិ​ដែល​ ហ៊ុន សែម មាន គឺ​ពុំ​ស្មើ​​ សុខ អាន និង​ ចម ប្រសិទ្ធ  ដែល​មាន​ឈ្មោះ​សែ​ចិន អ៊ឹង យូតឹកហ៊រ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ ឡើយ។
ថែម​លើ​នេះ​តាម​​​សម្ដី​​ដែល​​ខ្ជាក់​​ចេញ​​​ពី​មាត់ ហ៊ុន សែន នោះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ពេល​នេះ​បើ​ទោះ​បី​ជា​សត្រូវ​ក្នុង​ការ​ប្រជែង​អំណាច ត្រូវ​បាន​បំបាក់​មែន ប៉ុន្តែ​សត្រូវ​នៃ​ការ​ដណ្ដើម​ផល​ប្រយោជន៍​ដ៏​គ្រោះ​ថ្នាក់​​បាន​​មក​ជំនួស​ វិញ​ម្ដង​នៅ​ក្នុង​បក្ស​កាន់​អំណាច ​ដែល​វា​នឹង​ធ្វើ​ឲ្យ​នាយក​រដ្ឋមន្ត្រី​រូប​នេះ ប្រឈម​នឹង​​ជំងឺ​ខ្លាច​​ស្រមោល​ខ្លួន​ឯង ៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។