Social Icons

Friday, September 16, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

ប៉ូលិស​សហការ​ជាមួយ​ក្រុមហ៊ុន​ឈូស​ផ្ទះ​អ្នក​ភូមិ​បឹង​កក់​៨​ល្វែង


2011-09-16
កង ​កម្លាំង​ប៉ូលិស ប៉េអឹម ប្រដាប់​ដោយ​កាំភ្លើង ដំបង​ឆក់ រួម​ទាំង​ឡាន​ទឹក បាន​ដាក់​ពង្រាយ​ការពារ​គ្រឿងចក្រ​ក្រុមហ៊ុន​ស៊ូកាគូ (Shukaku) ឈូស​ឆាយ​កម្ទេច​ផ្ទះ​អ្នក​ភូមិ​បឹង​កក់​អស់ ៨​ល្វែង​ទៀត ដែល​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​បណ្ដាល​ឲ្យ​របួស​មនុស្ស​ម្នាក់​យ៉ាង​ ធ្ងន់ធ្ងរ។
RFA/Uon Chhin
កង ​កម្លាំង​អាជ្ញាធរ​កំពុង​ចោមរោម​វាយ​ទាត់​ធាក់​យុវជន​ម្នាក់​ដែល​ប្រឆាំង​ នឹង​ការ​កម្ទេច​ផ្ទះ​អ្នក​បឹង​កក់ នៅ​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១១។
ក្រុម​សិទ្ធិ​មនុស្ស និង​អ្នក​ភូមិ​បឹង​កក់ អះអាង​ថា គ្រឿងចក្រ​របស់​ក្រុមហ៊ុន​បាន​ចូល​ទៅ​ឈូស​ផ្ទះ​អ្នក​ភូមិ​ដោយ​មិន​បាន​ឲ្យ​ អ្នក​ភូមិ​ដឹង​មុន ធ្វើ​ឲ្យ​ប្រជាជន​ខ្លះ​រើ​អីវ៉ាន់​ចេញ​ពី​ផ្ទះ​មិន​ទាន់។
ការ​ឈូស​បំផ្លាញ​ផ្ទះ​នោះ​បាន​ធ្វើ​ឲ្យ​សម្ភារៈ​របស់​អ្នក​ភូមិ​មួយ​ចំនួន​ខូចខាត។
អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី លោក អ៊ួន ឈិន ដែល​បាន​ចុះ​ទៅ​យក​ព័ត៌មាន​នៅ​ទី​នោះ​បាន​បង្ហាញ​អំពី​ប្រតិកម្ម​របស់​ ម្ចាស់​ផ្ទះ ក្រុម​សិទ្ធិ​មនុស្ស និង​អង្គការ​សង្គម​ស៊ីវិល ដែល​ចុះ​ទៅ​ពិនិត្យ​មើល​ហេតុការណ៍​នៅ​កន្លែង​កើត​ហេតុ​នោះ៖

បឹង​កក់ ៣០៥
១៦-កញ្ញា-២០១១៖ យុវជន សួង សុភ័ណ្ឌ អ្នក​ប្រឆាំង​នឹង​ការ​កម្ទេច​ផ្ទះ​អ្នក​បឹង​កក់ របួស​ដោយសារ​ក្រុម​ប៉ូលិស​វាយ។ RFA/Uon Chhin

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។