Social Icons

Thursday, May 26, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

ពួកក្បត់ជាតិ ហ៊ុន សែន យួន​កាប់បំផ្លាញ​ព្រៃឡង់​ ប្រជាពលរដ្ឋ​៤ខេត្តងើប​ឡើង​តវ៉ា

 
AddInto  AddInto
ប្រជាពលរដ្ឋ ​តំណាង​សហគមន៍​ព្រៃឡង់​មក​ពី​ស្រុក​សំបូរ ខេត្ត​ក្រចេះ ដែល​ចូល​រួម​ក្នុង​ការ​តវ៉ា​ឲ្យ​មាន​ការ​អភិរក្ស​តំបន់​ព្រៃឡង់​កាល​ពី​ថ្ងៃ ​ម្សិល​មិញ ត្រូវ​បាន​អភិបាល​ស្រុក​សំបូរ​កោះ​ហៅ​ដើម្បី​សាក​សួរ។
អ្នកសហគមន៍ព្រៃឡង់ធ្វើការតវ៉ានៅទីលានប្រជាធិបេតយ្យ (រូប៖Reuters)
លោក ថៃ ប៊ុនលាន អាយុ​៥២​ឆ្នាំ​មក​ពី​ស្រុក​សំបូរ ខេត្ត​ក្រចេះ​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​រាយ​ការណ៍​ព័ត៌មាន​ថា រូប​គាត់​ត្រូវ​បាន​អភិបាល​ស្រុក​សំបូរ​ទូរស័ព្ទ​កោះ​ហៅ​ដោយ​ផ្ទាល់​ឲ្យ​ចូល ​ខ្លួន​ទៅ​កាន់​សាលា​ស្រុក កាល​ពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​២៥ ខែ​ឧសភា ខណៈ​ដែល​គាត់​កំពុង​ចូល​រួម​ធ្វើ​ការ​តវ៉ា​ជាមួយ​ប្រជា​ពលរដ្ឋ​មក​ពី​៤​ ខេត្ត​ផ្សេង​ទៀត ឲ្យ​រដ្ឋាភិបាល​លុប​ចោល​កិច្ច​សន្យា​ផ្តល់​ដីសម្បទាន​ព្រៃឡង់​ទៅ​ឲ្យ​ក្រុម​ ហ៊ុន​ប្រទេស​យួន​នោះ។
ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​តំណាង​សហគមន៍​រូប​នេះ​មិន​បាន​ចូល​ខ្លួន​ តាម​ការ​កោះ​ហៅ​របស់​អភិបាល​ស្រុក​សំបូរ​នោះ​ទេ ដោយ​នៅ​រង់​ចាំ​សិក្សា​យោបល់​បន្ថែម​អំពី​សុវត្ថិភាព​ជា​មុន​សិន។
កាល​ពី​ថ្ងៃ​ម្សិលមិញ​សហគមន៍​ប្រជាពល​រដ្ឋ​ដែល​រស់​នៅ​ជុំ​វិញ​តំបន់​ ព្រៃឡង់​មក​ពី​ខេត្ត​ចំនួន​៤ រួម​មាន​ខេត្ត​កំពង់ធំ ស្ទឹង​ត្រែង ព្រះវិហារ និង​ក្រចេះ បាន​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​ការ​តវ៉ា​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​ក្នុង​ ទីក្រុង​ភ្នំពេញ ដោយ​ទាមទារ​ឲ្យ​រដ្ឋា​ភិបាល​បញ្ឈប់​ការ​ផ្តល់​ដី​សម្បទាន និង​រុក​រក​រ៉ែ​នៅ​តំបន់​ព្រៃ​ធំ​ចុង​ក្រោយ​នៅ​អាស៊ី​អាគ្នេយ៏​នេះ​បន្ត​ ទៀត។ ជាមួយ​គ្នា​នេះ តំណាង​សហគមន៍​ព្រៃឡង់​ក៏​បាន​ធ្វើ​ការ​ដាក់​ញត្តិ​ទៅ​កាន់​ស្ថាប័ន​រដ្ឋា​ ភិបាល​ចំនួន​៦​ផង​ដែរ ដែល​រួម​មាន​ក្រសួង​កសិកម្ម ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ និង​ខុទ្ទកាល័យ​នាយក​រដ្ឋ​មន្រ្តី​ជា​ដើម៕

2 comments:

Khmer said...

ខ្ញុំសូមគោរពចំពោះការតស៊ូ ជំនះនឹងភាពលំបាក យ៉ាងច្រើនកន្លងមកនេះ។ វាគួឲ្យខ្មាស់អៀនណាស់ ដែលខ្ញុំបាទ ជាខ្មែរមួយរូបដែលមិនអាច ជួយអ្វីសោះ ជាមួយ ពលីជនទាំងអស់។ «គ្មានអ្វីដែលស្ថិតស្ថេរទេ» ខ្លាកាច គង់មានថ្ងៃបាក់រិចរិលចង្កូម។ ដូច្នេះខ្ញុំជឿជាក់ថា ការខិតខំជានិច្វនិរន្តរបស់ពលីជន និងវីរជនទាំង​អស់ គង់មានថ្ងៃឈ្នះជាមិនខាន។

Khmer said...

If you have been still keeping your patient, right action it would be change.

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។