ប្រជាពលរដ្ឋ តំណាងសហគមន៍ព្រៃឡង់មកពីស្រុកសំបូរ ខេត្តក្រចេះ ដែលចូលរួមក្នុងការតវ៉ាឲ្យមានការអភិរក្សតំបន់ព្រៃឡង់កាលពីថ្ងៃ ម្សិលមិញ ត្រូវបានអភិបាលស្រុកសំបូរកោះហៅដើម្បីសាកសួរ។
លោក ថៃ ប៊ុនលាន អាយុ៥២ឆ្នាំមកពីស្រុកសំបូរ ខេត្តក្រចេះបានថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានថា រូបគាត់ត្រូវបានអភិបាលស្រុកសំបូរទូរស័ព្ទកោះហៅដោយផ្ទាល់ឲ្យចូល ខ្លួនទៅកាន់សាលាស្រុក កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២៥ ខែឧសភា ខណៈដែលគាត់កំពុងចូលរួមធ្វើការតវ៉ាជាមួយប្រជាពលរដ្ឋមកពី៤ ខេត្តផ្សេងទៀត ឲ្យរដ្ឋាភិបាលលុបចោលកិច្ចសន្យាផ្តល់ដីសម្បទានព្រៃឡង់ទៅឲ្យក្រុម ហ៊ុនប្រទេសយួននោះ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយតំណាងសហគមន៍រូបនេះមិនបានចូលខ្លួន តាមការកោះហៅរបស់អភិបាលស្រុកសំបូរនោះទេ ដោយនៅរង់ចាំសិក្សាយោបល់បន្ថែមអំពីសុវត្ថិភាពជាមុនសិន។
កាលពីថ្ងៃម្សិលមិញសហគមន៍ប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់ ព្រៃឡង់មកពីខេត្តចំនួន៤ រួមមានខេត្តកំពង់ធំ ស្ទឹងត្រែង ព្រះវិហារ និងក្រចេះ បានប្រមូលផ្តុំគ្នាធ្វើការតវ៉ានៅទីលានប្រជាធិបតេយ្យក្នុង ទីក្រុងភ្នំពេញ ដោយទាមទារឲ្យរដ្ឋាភិបាលបញ្ឈប់ការផ្តល់ដីសម្បទាន និងរុករករ៉ែនៅតំបន់ព្រៃធំចុងក្រោយនៅអាស៊ីអាគ្នេយ៏នេះបន្ត ទៀត។ ជាមួយគ្នានេះ តំណាងសហគមន៍ព្រៃឡង់ក៏បានធ្វើការដាក់ញត្តិទៅកាន់ស្ថាប័នរដ្ឋា ភិបាលចំនួន៦ផងដែរ ដែលរួមមានក្រសួងកសិកម្ម ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងខុទ្ទកាល័យនាយករដ្ឋមន្រ្តីជាដើម៕

2 comments:
ខ្ញុំសូមគោរពចំពោះការតស៊ូ ជំនះនឹងភាពលំបាក យ៉ាងច្រើនកន្លងមកនេះ។ វាគួឲ្យខ្មាស់អៀនណាស់ ដែលខ្ញុំបាទ ជាខ្មែរមួយរូបដែលមិនអាច ជួយអ្វីសោះ ជាមួយ ពលីជនទាំងអស់។ «គ្មានអ្វីដែលស្ថិតស្ថេរទេ» ខ្លាកាច គង់មានថ្ងៃបាក់រិចរិលចង្កូម។ ដូច្នេះខ្ញុំជឿជាក់ថា ការខិតខំជានិច្វនិរន្តរបស់ពលីជន និងវីរជនទាំងអស់ គង់មានថ្ងៃឈ្នះជាមិនខាន។
If you have been still keeping your patient, right action it would be change.
Post a Comment