ភ្នំពេញៈ ព្រះសង្ឃខ្មែរកម្ពុជាក្រោមមួយអង្គគង់នៅ វត្តស្ទឹងមានជ័យ ដែលចូលរួមធ្វើបាតុកម្មប្រឆាំង វៀតណាម កាលពីពេលថ្មីៗនេះ ត្រូវបានអនុគណ ខណ្ឌមានជ័យ និមន្តឲ្យទៅចូលរួមកិច្ចប្រជុំមួយកាលពីម្សិលមិញ ធ្វើឲ្យព្រះសង្ឃអង្គនេះ គិតថា អាចជាលេសដើម្បីផ្សឹកនិងចាប់ព្រះអង្គ។
ទោះយ៉ាងណាកិច្ចប្រជុំជាមួយមន្ត្រីសង្ឃនិងមន្ទីរធម្មការ ដែលគ្រោងធ្វើឡើងនៅ វត្តសន្សំកុសល កាលពីរសៀលថ្ងៃម្សិលមិញ ត្រូវបានអាក់ខានវិញ ដោយសារមានក្រុមព្រះសង្ឃ និងប្រជាពលរដ្ឋជាង ១០០ អង្គ-នាក់ បាននាំគ្នាទៅ តវ៉ា ដោយស្រែកតឹងសរសៃក ដាក់មន្ត្រីសង្ឃសូមឲ្យបើកកិច្ចប្រជុំនេះជាសាធារណៈ ដោយពួកគេបារម្ភខ្លាចមានការចាប់ផ្សឹក និងឃាត់ព្រះកាយព្រះសង្ឃអង្គនោះ។
នៅក្នុងលិខិតដែលកោះនិមន្តព្រះតេជគុណ យិន ដារ៉ា គង់នៅ វត្តស្ទឹងមានជ័យ ទៅចូលរួមប្រជុំបានសរសេរថា «ប្រជុំពិភាក្សាពីការគ្រប់គ្រងក្នុង វត្តស្ទឹងមានជ័យ» ដែលមានព្រះសង្ឃព្រះនាម យិន ដារ៉ា ជាខ្មែរកម្ពុជាក្រោម ត្រូវបាននិមន្តចូលរួម ជាមួយមន្ត្រីសង្ឃ និងចៅអធិការ វត្តស្ទឹងមានជ័យ។ ប៉ុន្តែព្រះតេជគុណ យិន ដារ៉ា បានឆ្ងល់នឹងរបៀបវារៈ នៃកិច្ចប្រជុំដែលចែងមិនចំ ហើយយល់ថា ជាការព្យាយាមគំរាមកំហែងព្រះអង្គ មិនឲ្យចូលរួមក្នុងការតវ៉ានានា។
ព្រះតេជគុណបន្តថា ព្រះអង្គបានចូលរួម តវ៉ានៅមុខស្ថានទូតវៀតណាម កាលពីថ្ងៃ ទី១៣ ខែសីហា ហើយបានចែកសៀវភៅ «ឫស្សគល់ ៧មករា» ចំនួន ១០០ ក្បាលដល់អ្នកចូលរួមតវ៉ា ដែលអាចជាមូលហេតុ ធ្វើឲ្យគេកោះហៅព្រះអង្គទៅសាកសួរពីរឿងនេះ។ ព្រះតេជគុណ ក៏បានចែកចាយសៀវភៅនេះ ១០០ ក្បាលទៀត ដល់ព្រះសង្ឃដែលគង់នៅតាមវត្តផ្សេងៗផងដែរ។
ព្រះតេជគុណមានសង្ឃដីកាថា៖ «សៀវភៅឫសគល់ ៧មករា និយាយពីការឈ្លានពានរបស់ វៀតណាមនៅ ឆ្នាំ១៩៧៩ ប៉ុន្តែអាត្មាមិនបានអានច្រើនទេ។ ...សៀវភៅនេះ បានផ្សព្វផ្សាយនៅ ប្រទេសដាណឺម៉ាក មានគេយកមកឲ្យអាត្មាជួយចែក។ នេះជាសៀវភៅប្រវត្តិសាស្ត្រអាត្មាចែកចាយឲ្យពលរដ្ឋខ្មែរបានដឹងប្រវត្តិសាស្ត្រពិត ព្រោះសព្វថ្ងៃ (អ្វីដែលរៀន) ជាប្រវត្តិសាស្ត្រក្លែងក្លាយ»។
ព្រះសង្ឃអង្គនេះ ឲ្យដឹងថា ព្រះអង្គជាសមាជិក នៃចលនារណសិរ្សរំដោះជាតិខ្មែរ ដែលសព្វថ្ងៃ មានទីតាំងនៅ ប្រទេសដាណឺម៉ាក ប៉ុន្តែមិនស្គាល់លោក សម សេរី ដែលជាមេដឹកនាំចលនានេះឡើយ ហើយថា ព្រះតេជគុណគ្រាន់តែបានចូលរួមចែកសៀវភៅនាមជាសមាជិកម្នាក់ប៉ុណ្ណោះ។ ព្រះតេជគុណបញ្ជាក់ថា៖ «អាត្មាមិនបានព្រួយបារម្ភអ្វីទាំងអស់ (ពីសុវត្ថិភាព) ព្រោះអីអាត្មា មិនមានធ្វើអ្វីខុសក្នុងច្បាប់ទេ»។
សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសតាមចាប់ខ្លួនលោក សម សេរី កាលពី ខែមេសា បន្ទាប់ពីបានកាត់ទោសកំបាំងមុខឲ្យជាប់ពន្ធនាគារ ៩ ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ «រួមគំនិតក្បត់ជាតិ និងឆ្លងដែនខុសច្បាប់» ពាក់ព័ន្ធនឹងការបង្កើតចលនាប្រដាប់អាវុធ «រណសិរ្សរំដោះជាតិខ្មែរ» ក្នុងបំណងផ្តួលរំលំរដ្ឋាភិបាលបច្ចុប្បន្ន និងឈានទៅផ្តួលរំលំរដ្ឋាភិបាលវៀតណាម ទៀតប្រព្រឹត្តកាលពីចន្លោះ ឆ្នាំ២០០៩ និង ២០១១។
លោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ មិនអាចសុំការអធិប្បាយបានទេ។
ព្រះចៅអធិការស្តីទី វត្តស្ទឹងមានជ័យ ព្រះនាម ថៃ ប៊ុនធឿន មានសង្ឃដីកាប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា ព្រះអង្គមិនបានដឹងពីការចែកសៀវភៅនេះឡើយ ហើយការនិមន្តព្រះសង្ឃអង្គនេះមកចូលរួមប្រជុំ គឺគ្រាន់តែដើម្បីពង្រឹងសណ្តាប់ធ្នាប់នៅកុដិលេខ ៤៥ ដែលមានព្រះសង្ឃ ១១ អង្គគង់នៅដោយសារកុដិនេះ មានមនុស្សនិងព្រះសង្ឃពីចម្ងាយចេញចូលខុសប្លែកពីកុដិផ្សេងទៀត។
ព្រះតេជគុណបានបញ្ជាក់ថា៖ «យើងកោះហៅដោយឃើញថា លោកជាសង្ឃរឹងមាំជាងគេក្នុងកុដិ បន្ទាប់ពីមេកុដិ អ៊ីចឹងចង់ឲ្យលោកជួយគ្រប់គ្រងពង្រឹងកុដិលេខ ៤៥ ព្រោះវាជាគោលការណ៍របស់អនុគណ ដោយសារមានលោក (សង្ឃ) ចេញចូលច្រើន។ ពាក់ព័ន្ធរឿងសៀវភៅ រឿងនយោបាយអី អាត្មាមិនបានដឹងទេ»៕
ប្រភពដើមៈ ភ្នំពេញប៉ុស្តិ៍

0 comments:
Post a Comment