Social Icons

Wednesday, April 10, 2013Print Friendly Version of this pagePrint Get a PDF version of this webpagePDF

ជំនាញ​ពេទ្យសត្វ​ខេត្តកណ្តាល​សប្បាយ​ប្រមូល​លុយ​ពី​ការនាំ​ចូល​មាន់ ទា ជ្រូក​ក្រហម ពី​ស្រុក​យួន​តាម​ច្រក​ជ្រៃ​ធំ​


ភាពអនាធិបតេយ្យ​នៃ​ការនាំ​ចូល​និង​ដឹកជញ្ជូន​មាន់​កសិកម្ម ទា ស៊ុត និង​ត្រី ជាពិសេស​ជ្រូក​ក្រហម​របស់​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ តាម​ច្រក​ជ្រៃ​ធំ នៃ​ស្រុក​កោះធំ​នៃ​ខេត្តកណ្តាល​ឡើងមក​តាមផ្លូវ​ជាតិ ២១​បេ យកមក​ចែកចាយ​ក្នុង​ខេត្តកណ្តាល និង​រាជធានី​ភ្នំពេញ មាន​ភាព​គគ្រឹកគគ្រេង​ខ្លាំង​ឡើងៗ ហើយ​មន្ត្រី​ជំ នា​ញ​ពេទ្យសត្វ​ខេត្តកណ្តាល​ក៏ដូចជា​សមត្ថកិច្ច​ពាក់​ព័ន្ធ​ដែល​ប្រចាំការ​តាម​ដងផ្លូវ​ច្រើន​ស្អេកស្កះ​សុទ្ធតែ​ទទួលបាន​ប្រយោជន៍​ច្រើនសន្ធឹក​សន្ធាប់​ពី​ការ​នាំចូល​មាន់ ទា និង​ជ្រូក​ក្រហម ពី​ស្រុក​យួន ផ្ទុយ​ពីបទ​បញ្ជា​របស់​រដ្ឋាភិបាល​ផងដែរ​។​
​នៅក្នុង​សេចក្តីថ្លែងការណ៍​សាធារណៈ​កន្លងមក លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានចេញ​បទបញ្ជា ឲ្យ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់​យកចិត្តទុកដាក់​ទប់ស្កាត់​នូវ​ការដឹកជញ្ជូន​មាន់ ទា ស៊ុត និង​ជ្រូក​ក្រហម​មកពី​ប្រទេសជិតខាង ព្រោះ​ពេល​បច្ចុប្បន្ននេះ កំ ពុង​ផ្ទុះឡើង​នូវ​ជំងឺផ្តាសាយបក្សី និង​ជំងឺ​ជ្រូក​ត្រចៀក​ខៀវ ដែល​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ពលរដ្ឋ​ខ្មែរ​។ ប៉ុន្តែ​ការអនុវត្ត​ជាក់ស្តែង​មន្ត្រី​ជំនាញ ពេទ្យសត្វ​មិនបាន​យកចិត្តទុកដាក់​អនុវត្តន៍​បទបញ្ជា​រប​ស់​រដ្ឋាភិបាល​ឲ្យ មាន​ប្រសិទ្ធភាព​នោះទេ បែរជា​នាំគ្នា ឃុបឃិត​ជាមួយ​ក្រុម​ឈ្មួញ​រកស៊ី​នាំចូល មាន់ ទា និង​ជ្រូក​ក្រហម​យ៉ាង​អនាធិបតេយ្យ ដោយ​មន្ត្រី​និង​សមត្ថកិច្ច​អស់ទាំងនោះ សប្បាយ​ក្នុង​ការរាប់​ក្បាល​ឡាន​ដឹក​មាន់ ទា ជ្រូក យកលុយ​តែប៉ុណ្ណោះ​។​
​បើតាម​សេចក្តីរាយការណ៍​ពី​ខេត្តកណ្តាល​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ​នៅ​ចំណុច​ព្រែក​ស្បូវ ក្នុង​ឃុំ​សំ ពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល មាន​ឈ្មួញ​ជាច្រើន​កំពុង​សម្រុក​នាំចូល​មាន់ ទា និង​ជ្រូក​ក្រហម​ពី​ស្រុក​យួន ហើយ​ដឹកជញ្ជូន​តាមផ្លូវ​ជាតិ​លេខ​២១​បេ យ៉ាង​អនាធិបតេយ្យ​មក​លក់​ចែកចាយ​ដល់​រាជធានី​ភ្នំ ពេញ គឺ​មិនដែល​រំខាន​ដល់​មន្ត្រី​ជំ នា​ញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នោះ ទេ​។ ភាពអនាធិបតេយ្យ​នៃ​ការដឹក ជញ្ជូន​មាន់ ទា ជ្រូក​ក្រហម ឆ្លងកាត់​ស្រុក​ចំនួន​៣ នៃ​ខេត្តកណ្តាល​នេះ ធ្វើឡើង​ទាំងយប់​ទាំង​ថ្ងៃ គ្មាន​ក្រែង​ញញើត​ចំពោះ​បទបញ្ជា​របស់​រដ្ឋា​ភិ បាល​នោះទេ ព្រោះ​ក្រុម​ឈ្មួញ​ទាំង​នោះបាន​ត្រូវ​ដៃ​ត្រូវ​ជើង​ជាមួយ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដោយមាន​ការបង់​លុយ​ថ្លៃ​ក្បាល​ឡាន​និង​បង់លុយ​ប្រចាំខែ​មិនដែល​មាន​ផល​រមាស​ស់​អ្វី​ឡើយ​។​
​ក្រុមមន្ត្រី​ដែល​ទទួលបាន​ប្រ យោជន៍​ច្រើនជាងគេ ពី​ការឃុបឃិត​ឲ្យ​ក្រុម​ឈ្មួញ​នាំចូល​មាន់ ទា និង​ជ្រូក​ក្រហម តាម​ចំណុច​ព្រែក​ស្បូវ នៃ​ស្រុក​កោះធំ​យ៉ាង​អនាធិបតេយ្យ​នោះ គឺ​លោក លឹម ងួន​គ្រុយ ជា​អនុប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកណ្តាល និង​លោក ពួច ជា​ប្រធាន​ក្រុម​បង្ក្រាប​ការដឹកជញ្ជូន​សត្វ និង​ជា​ប្រធាន​កុងត្រូលជជុះ​របស់​ពេទ្យសត្វ​។ មានការ​បញ្ជាក់​ផងដែរ​ថា លោក ពួច មាន​ដាក់ពង្រាយ​មន្ត្រី​របស់គាត់​នៅតាម​ប៉ុស្តិ៍​ជជុះ​ដែល​ប្រចាំការ​តាមផ្លូវ​ជាតិ​លេខ​២១​បេ លេខ​២ លេខ​៣ លេខ ១​និង​លេខ​១១០​អង្គុយចាំ​រាប់​ក្បាល ឡាន​ដឹក​មាន់ ទា ជ្រូក​ក្រហម យ៉ាង​អនាធិបតេយ្យ​បំផុត​។ សូមបញ្ជាក់​ផងដែរ​ថា​មាន​ឈ្មួញ​ជាច្រើន ដែល​រកស៊ី​ដឹកជញ្ជូន មាន់​ទា និង ជ្រូក​ក្រហម មកពី​ស្រុក​យួន​តាម​ច្រក​ជ្រៃ​ធំ ដូចជា​១.​ឈ្មោះ ធឿន ២. ឈ្មោះ អឿន និង​៣.​ឈ្មោះ វណ្ណា ហើយ​ការដឹកជញ្ជូន​មាន់ ទា ជ្រូក ក្រហម ទាំងនោះ​ប្រើប្រាស់​រថយន្ត​កូរ៉េ​។​
​មានការ​បញ្ជាក់​ផងដែរ​ថា សម្រាប់​ការដឹកជញ្ជូន​មាន់ ទា គឺ​ក្រុម​ឈ្មួញ​បាន​ប្រើប្រាស់​រថយន្ត​កូរ៉េ​ចំណុះ​៥​តោន ពាក់​ស្លាក​លេខ​៣​អា ០៤៧៦ ពណ៌​ខៀវ ហើយ​សម្រាប់​ការដឹកជញ្ជូន​ជ្រូក​ក្រហម​វិញ គឺ​ប្រើប្រាស់​រថយន្ត​កូរ៉េ​ចំណុះ​១​តោន​កន្លះ ពាក់​ស្លាក​លេខ ២​អា កំពង់ស្ពឺ ៣១ ៧៥​។ មន្ត្រី​តូចតាច​មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ជ្រូក មាន់ ទា ជ្រូក​ក្រហម​តាម ចំណុច​ព្រែក​ស្បូវ និង​ច្រក​ជ្រៃ​ធំ គឺ​កើតមាន​ច្រើន​ខែ​មកហើយ គេ​មិន ដែល​ឃើញ​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ហ៊ាន​ចេញមុខ​ទៅ​ទប់ស្កាត់ ឬ​បង្ក្រាប​ក្រុម​ឈ្មួញ​ទាំងនោះ​ម្តងណា​ឡើយ​ហើយ​មន្ត្រី និង​សមត្ថកិច្ច ពាក់ព័ន្ធ​ចេះតែ​សុខ​ស្រួល​ក្នុងការ​ឃុ​ប ឃិត​ឲ្យ​ក្រុម​ឈ្មួញ​រកស៊ី​នាំចូល​មាន់ ទា ជ្រូក​ក្រហម យ៉ាង​អនាធិបតេយ្យ ដោយ​មិន​ខ្វល់ខ្វាយ​ពីបទ​បញ្ជា​របស់​រដ្ឋាភិបាល​សូម្បីតែ​បន្តិច​។
​ដើម្បី​បង្ហាញ​ពី​ការយកចិត្តទុកដាក់​ចំពោះ​សុខភាព​ពលរដ្ឋ​ខ្មែរ នៅ ពេលដែល​ជំងឺផ្តាសាយបក្សី​កំពុង​ផ្ទុះឡើង មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវតែ​ចាត់វិធានការ​បិទ ច្រក​ព្រែក​ស្បូវ និង​ច្រក​ដទៃទៀត កុំ​ឲ្យ​ក្រុម​ឈ្មួញ​នាំចូល​មាន់​ទា​មកពី​ស្រុក​យួន​ជាពិសេស​ការនាំ​ចូល​ជ្រូក​ក្រហម ព្រោះ​វា​បង្ក​ផលប៉ះពាល់​ខ្លាំង​សម្បើម​ណាស់​ចំពោះ​សុខភាព​របស់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ងាយ នឹង​ឆ្លង​ជំងឺ​ដូច​បាន​រៀបរាប់​ពី​ខាងដើម​។ យ៉ាងណាក៏ដោយ លោក អភិបាលខេត្ត​កណ្តាល ឈុន ស៊ីរុន ត្រូវតែ​ចាត់វិធានការ​ក្តៅ​ជាបន្ទាន់​ដើម្បី​បង្ការ​បង្ក្រាប​និង​ទប់ស្កាត់​ការដឹកជញ្ជូន មាន់ ទា និង​ជ្រូក​ក្រហម​ដែល​កំពុង​កើតមាន​យ៉ាង​គគ្រឹកគគ្រេង​ក្នុងភូមិ​សាស្ត្រ​ខេត្តកណ្តាល និង​ជា​ច្រក​ដ៏​សំខាន់បំផុត​ដែល​ក្រុម ឈ្មួញ​នាំចូល​រាជធានី​ភ្នំពេញ រីឯ​មន្ត្រី​ខិលខូច​ឃុបឃិត​ឲ្យ​ក្រុម​ឈ្មួញ​នាំចូល មាន់ ទា ជ្រូក​ក្រហម ចូល​ដោយ​ខុសច្បាប់​ដើម្បី​ប្រយោជន៍​៕
08

0 comments:

 

Total Pageviews

159,970

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។