![]() |
ការជួយដល់ស្ត្រីក្នុងសហគ្រាសខ្ |
សហភាពអឺរ៉ុបផ្តល់ថវិកា៩,៦ លានអឺរ៉ូជួយដល់ការអភិវឌ្ឍន៍កម្ពុជា
THURSDAY, 28 MARCH 2013
លាង ផាន់ណារ៉ា
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ សហភាពអឺរ៉ុបបានផ្តល់ជំនួយថវិកា សរុបជាង ៩ ,៦ លានអឺរ៉ូ (ត្រូវជាជាង ១២,៥ លានដុល្លារ) សម្រាប់អនុវត្តលើគម្រោងថ្មីចំនួន១១ គម្រោងលើការគ្រប់គ្រងធនធានធម្មជាតិ អភិបាលកិច្ចល្អ និងការអភិវឌ្ឍន៍សង្គម។
ជំនួយលើគម្រោងថ្មីទាំង ១១ នេះ ត្រូវបានយកមកធ្វើការពិភាក្សានៅក្នុងសិក្ខាមួយកាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ ដើម្បីជួយដល់អង្គការសង្គមស៊ីវិល និងអាជ្ញាធរមូលដ្ឋានរបស់កម្ពុជា អាចមានលទ្ធភាព ក្នុងការរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅកម្ពុជានិង ឲ្យមានកិច្ចរួមសហការស្អិតល្មួតក្នុងចំណោមអ្នកទទួលផលពីគម្រោង និងភាពបំពេញបន្ថែមក្នុងចំណោមគម្រោងដែល ទទួលបានការឧបត្ថម្ភគាំទ្រថវិកាដោយសហភាពអឺរ៉ុប ។
លោក Jean-François Cautain ឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុបប្រចាំកម្ពុជា បានមានប្រសាសន៍ថា «ការគាំទ្រចំពោះគម្រោងថ្មីទាំងនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ យើងក្នុងការបន្តការគាំទ្រដល់កម្ពុជា លើមាគ៌ារបស់ប្រទេសនេះឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ចប្រកបដោយនិរន្តរភាព និងអភិបាលកិច្ចល្អ។ ដើម្បីសម្រេចកិច្ចការនេះ ការគ្រប់គ្រងប្រកបដោយនិរន្តរភាពនូវធនធានធម្មជាតិ មានតួនាទីសំខាន់ជាមូលដ្ឋានគ្រឹះ »។
លោកបញ្ជាក់ថា «យើងកំពុងតែទន្ទឹមរង់ចាំធ្វើការជាមួយនឹងដៃគូរបស់យើង ទាំងអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក និង អន្តរជាតិ និងអាជ្ញាធរមូលដ្ឋានរបស់កម្ពុជា ក្នុងគោលដៅរួមរបស់យើង ដើម្បីពង្រីកឲ្យដល់ក្រុមជនងាយរងគ្រោះបំផុត នៅកម្ពុជា ដើម្បីជួយពួកគេឲ្យងើបចេញផុតពីភាពក្រីក្រ អសន្តិសុខ និងភាពអយុត្តិធម៌សង្គម »។
យោងតាមសេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា ជាមួយនឹងថវិកាសរុបជាង ៩ ,៦ លានអឺរ៉ូ លើគម្រោងថ្មីក្រោមជំនួយរបស់សហភាពអឺរ៉ុប នឹងផ្តោតទៅលើវិស័យសំខាន់ៗដូចតទៅៈ
· ការគ្រប់គ្រងប្រកបដោយនិរន្តរ ភាពនូវធនធានធម្មជាតិៈ សន្តិសុខស្បៀង និងអាហារូបត្ថម្ភ ការការពារព្រៃសហគមន៍ ការពង្រឹងសមត្ថភាពដល់សហគមន៍នេសាទ ក៏ដូចជា ការគាំទ្រដល់ការបង្កើតទីផ្សារបសុសត្វ របស់សហគមន៍។
· អភិបាលកិច្ចល្អៈ លើកកម្ពស់យុត្តិធម៌នៅថ្នាក់មូលដ្ឋាន ការពារធនធានធម្មជាតិ និងសិទ្ធិដីធ្លីក្នុងចំណោមក្រុមងាយរងគ្រោះ ក៏ដូចជា កសាងសមត្ថភាពដល់អាជ្ញាធរមូលដ្ឋាននៅថ្នាក់ក្រោមជាតិ ។
· ការអភិវឌ្ឍសង្គមសម្រាប់ទាំង អស់គ្នាៈ លើកកម្ពស់លទ្ធភាពរបស់ស្ត្រីក្នុងការទទួលបានសេវាការពារផ្នែកសង្គមកិច្ច និងច្បាប់ និងបង្កើនការផ្តល់សិទ្ធិអំណាចផ្នែកសេដ្ឋកិច្ចដល់ពួកគេ លើកកម្ពស់សិទ្ធិសង្គមកិច្ច និងសេដ្ឋកិច្ចរបស់យុវជនក្រីក្រក្នុងទីក្រុង ក៏ដូចជា បង្កើនលទ្ធភាពទទួលបានការថែទាំប្រកបដោយគុណភាព និងការអភិវឌ្ឍកុមារសម្រាប់ក្រុមជនជាតិភាគតិច។
0 comments:
Post a Comment