![]() |
Add caption |
http://www.youtube.com/watch?v=t1eo_-jvVW8
ថ្ងៃទី៨ កុម្ភៈ ឆ្នាំ២០០៧-ថ្ងៃទី៨ កុម្ភៈ ឆ្នាំ២០១៣ គឺជាទិវាប្រវត្តិសាស្ត្រ ដែលសមណនិស្សិត ខ្មែរកម្ពុជាក្រោម សាលាបាលីខេត្តឃ្លាំង ជាង២០០អង្គ និងព្រះសង្ឃជាង៦០អង្គបាននិមន្តមក ពីវត្តកំពង់មានជ័យទឹកប្រៃ (ចំណែកឯព្រះសង្ឃដែលនិមន្តមក ពីខេត្តនានាដូចជាខេត្ត៖ ព្រះត្រពាំង, ពលលាវ, ព្រែក ឫស្សី លង់ ហោរ និងខេត្តក្រមួនស ត្រូវបានអាជ្ញាធរយួន បង្ខាំងបិទផ្លូវហាមមិនឱ្យនិមន្តមក) បានក្រោកឡើងបាតុកម្ម នៅខាងមុខស្នងការ ប៉ូលិសយួន ខេត្តឃ្លាំង ដើម្បីទាមទារ សិទ្ធិសេរីភាព និងជំនឿព្រះពុទ្ធសាសនា ពីកុម្មុយនិស្តយួន នៅដែនដី កម្ពុជាក្រោម ។
ក្រោយពេលបាតុកម្ម កន្លងបាន ប៉ុន្មានថ្ងៃ រដ្ឋាភិបាលយួន បានចាប់ ព្រះសង្ឃខ្មែរកម្ពុជាក្រោម ជាង៤០អង្គផ្សឹក និងចាប់ព្រះសង្ឃ៥អង្គ ដាក់គុក៖
១/ ព្រះតេជគុណវិសាលប្បញ្ញោ គឹម មឿន គង់នៅវត្តសិរីតាសេក (វត្តដែលកុម្មុយនិស្តយួន ស្អប់ជាងគេបំផុត! និងតាមដានឃ្លាំមើលព្រះសង្ឃ និងពុទ្ធបរិស័ទ យ៉ាងស្អិត រមួត និងតឹងរឹង ជាទីបំផុត សព្វថ្ងៃនេះ) ស្រុកជ្រោយ ញរ ខេត្តឃ្លាំង(អតីតខេត្តពលលាវ) ព្រះអង្គត្រូវតុលាការយួនកាត់ទោស ឱ្យជាប់គុក៤ឆ្នាំ។
២/ ព្រះតេជគុណយ័ញ ទោន គង់នៅវត្តការន្ត ខេត្តព្រែកឫស្សី ព្រះអង្គត្រូវតុលាការយួន កាត់ទោសឱ្យជាប់គុក៤ឆ្នាំ ។
៣/ ព្រះតេជគុណលី ហ្វាង គង់នៅ វត្តបទុមវង្សាសំរោង ទីរួមខេត្តឃ្លាំង ព្រះអង្គត្រូវតុលាការយួន កាត់ទោសឱ្យជាប់គុក២ឆ្នាំ ។
៤-៥/ ព្រះតេជគុណថាច់ ធឿង(ព្រះអង្គត្រូវតុលាការយួន កាត់ទោសឱ្យជាប់គុក៣ឆ្នាំ) និងព្រះតេជគុណលី សឿងគង់នៅវត្តកំពង់មានជ័យទឹកប្រៃ ស្រុកអណ្តូងទឹក ខេត្តឃ្លាំង កម្ពុជាក្រោម ព្រះអង្គត្រូវតុលាការ យួន កាត់ទោសឱ្យជាប់គុក២ឆ្នាំ ។
នៅក្នុងពេលសួរចម្លើយ នគរបាលយួនបានសម្លុតគំរាមកំហែង, វាយបំបាក់ស្មារតី, បង្អត់អាហារ និងវាយដំច្រំធាក់យ៉ាងខ្លាំងមកលើ ព្រះសង្ឃទាំង៥អង្គ ជាពិសេសគឺព្រះតេជគុណគឹម មឿន ដែលនគរបាលយួន ចាប់ច្រក សាច់ឆ្កែ និងយកខោលីអូ(Leo) មកដាក់លើ ព្រះកេស(ក្បាល) ព្រះអង្គ ដើម្បីបន្ថោកបង្អាប់ ហើយថែមទាំងចាប់ ព្រះកេស(ក្បាល)ព្រះអង្គបោកទៅនឹងជញ្ជាំងថ្ម និងដាក់ ឃ្នោះដៃឃ្នោះជើង ព្រះអង្គអស់៦ខែ ។
នឹកដល់រឿងនេះម្តងៗខ្ញុំហូរទឹកភ្នែក ខ្ញុំសែនឈឺចុកចាប់ខ្លោចផ្សាខ្លាំងណាស់! ដែល កុម្មុយនិស្ត យួន បានធ្វើមកលើខ្មែរកម្ពុជាក្រោម ។
ក្រោកឡើងខ្មែរអើយ!
យួនចូលជិតពេញស្រុកហើយ!.....៕
ទឹកភ្នែកខ្ញុំហូរថ្ងូរអាណិត ខ្មែរកម្ពុជាក្រោម!.........!
សូមជូនបទចម្រៀងខ្មែរកម្ពុជាក្រោម ខាងលើ៖ កំពប់តែអុង
ទុកជាការសណ្តាប់ដើម្បីកំដរបំពេរអារម្មណ៍ និងបំបាត់អផ្សុក នៅពេលសម្រាកពីការងារ !
ដោយលោក៖ Tran Chakravuth ខ្មែរកម្ពុជាក្រោម
0 comments:
Post a Comment