កូនយៀកកុងឈ្មោះ ហុង យូតឹកឡេង ហៅ ចម ប្រសិទ្ធ
(ថ្ងៃទី 12 មករា 2013,
មន្ត្រីជាន់ខ្ពស់ររាជរដ្ឋាភិបាលកម្ពុជាបានច្រានចោលនូវសំណើររបស់ ក្រុមសមាជិកសភា នៃ គណបក្សប្រឆាំង ដែលបានស្នើទៅប្រមុខ រាជរដ្ឋាភិបាល កម្ពុជាឲ្យពិចារណាដកហូត តំណែងលោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្មដោយចោទលោករដ្ឋមន្ត្រី អសមត្ថភាព
ដឹកនាំការងារក្នុងក្រសួង។ លោកទិត សុធា អនុប្រធានអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ប្រតិកម្មតប ទៅក្រុមសមាជិកសភា គណបក្សប្រឆាំង សម រង្ស៊ី ថា រាល់ការសម្រេចណាមួយ រាជរដ្ឋាភិបាល ឬ ប្រមុខរាជរដ្ឋាភិបាល ធ្វើទៅតាមសំណើរ របស់គណបក្សប្រឆាំងនោះ ម្ល៉េះសម រាជរដ្ឋាភិបាល មិនទទួលបាន នូវការគាំទ្រ ដ៏ច្រើន ពីប្រជាពលរដ្ឋនោះទេ។ លោក ទិត សុធា បាននិយាយថា “ពីព្រោះគណបក្សប្រឆាំង តែងតែ យល់ឃើញ ផ្ទុយពីការងារ របស់ រាជរដ្ឋាភិបាល ដែលជាទម្លាប់ ការងារ របស់គណបក្សប្រឆាំង។ អីចឹងសំណើរណាមួយ របស់ គណបក្សប្រឆាំង គឺ គ្រាន់តែជាចេតនា បំផ្លាញ ការងារ ដឹកនាំ របស់មន្ត្រីរាជរដ្ឋាភិបាល ដែលមានសមត្ថភាពក្នុងជួររាជរដ្ឋាភិបាលតែប៉ុណ្ណឹងទេ។ គណបក្សប្រឆាំង
គួរគប្បី បង្ហាញពីការចូលរួម ដោយស្មោះសរ បើពិតជាចង់ មានការផ្លាស់ប្តូរណាមួយធម្មតាពួកគេជាអ្នកតំណាងរាស្ត្រគួរតែ ប្រើសិទ្ធិ ក្នុងការសួរនាំ”។ លោកបានមានប្រសាសន៍បន្តថា សមាជិកសភា ពុំមានសិទ្ធិអំណាចដ៏ហួសហេតុ ក្នុងការបង្គាប់បញ្ជា ឲ្យទៅសម្តេចតេជោ នាយករដ្ឋមន្ត្រី ដកតំណែងអ្នកនេះ ឬអ្នកនោះតាមការមិនពេញចិត្តរបស់ក្រុមគណបក្ស ប្រឆាំង នោះទេហើយមិនមែនជា គោលនយោបាយ របស់ សម្តេចតេជោ និង គណបក្សប្រជាជន នោះទេ។ សូមបញ្ជាកថានៅពេលថ្មីនេះសមាជិកសភាគណបក្សប្រឆាំងមួយក្រុមបានស្នើទៅប្រមុខរាជរដ្ឋាភិបាលកម្ពុជាពិចារណដកតំណែង លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មដោយគណបក្សប្រឆាំងរិះគន់លោករដ្ឋមន្ត្រីថាធ្វើការអសមត្ថភាព៕

0 comments:
Post a Comment