Social Icons

Friday, November 9, 2012Print Friendly Version of this pagePrint Get a PDF version of this webpagePDF

អង្គការណាសា៖ ពិភពលោកនឹង​ងងឹតរយៈពេលបីថ្ងៃ

អង្គការណាសា របស់សហរដ្ឋអាមេរិក បានធ្វើការទស្សន៍ទាយថា ភាពងងឹត ទាំងស្រុង នឹងកើតមានឡើង ក្នុងអំឡុងថ្ងៃទី២៣ ដល់ថ្ងៃ ទី២៥ ខែធ្នូ ឆ្នាំ២០១២ខាងមុខ ក្នុងអំឡុង នៃតារាវិថីរបស់ផែនដី ដើរស្របគ្នា។ អ្នកវិទ្យាសាស្ត្រ សហរដ្ឋអាមេរិក បាន ទស្សន៍ទាយថា សកលលោក ទាំងមូល នឹងមានការប្រែប្រួល ដោយពិភពលោកទាំងមូល នឹងត្រូវងងឹត ទាំងស្រុង រយៈពេលបីថ្ងៃជាប់គ្នា គឺចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១២ខាងមុខ។
វាមិនមែនថ្ងៃចុងក្រោយរបស់ផែនដីនោះទេ តែវាជាថ្ងៃមួយដែលព្រះអាទិត្យ និងផែនដី ស្ថិតនៅ ក្នុងជួរតែ មួយជាលើកដំបូង។ ផែនដីនឹងរំកិល ចេញ ពី ទីតាំងបច្ចុប្បន្ន គឺក្នុងតារាវិថីទីបី ទៅកាន់ទីតាំងសូន្យ បន្ទាប់មកផ្លាស់ទៅកាន់តារាវិថីទីបួន។ ក្នុងអំឡុង នៃការផ្លាស់ប្តូរនេះ ពិភពលោកទាំង មូល ប្រឈមមុខនឹង ការផ្លាស់ប្តូរដ៏ធំមួយ បន្ទាប់មក មនុស្សនឹងឃើញ ពិភពលោកក្នុងស្ថានភាពថ្មីមួយ។
ក្នុងអំឡុង នៃពេលងងឹត ទាំងបីយប់នេះ តាមការសន្និដ្ឋានបានបង្ហាញថា នឹងកើតមានឡើង ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥។ តែការសំខាន់ មនុស្ស ត្រូវ តែរក្សាភាពស្ងប់ស្ងាត់ ព្យាយាមនៅ ជិតក្បែរមនុស្សសំខាន់ៗ សម្រាប់រយៈពេលបីថ្ងៃជាប់គ្នា។ សម្រាប់អ្នកដែលមាន ជីវិតរស់នៅ នឹងបាន ឃើញ ពិភពលោកថ្មីមួយ ប៉ុន្តែសម្រាប់អ្នក ដែលមិនបានត្រៀមខ្លួន អាចនឹងស្លាប់ពី ព្រោះតែភាពភ័យខ្លាច។ ក្នុងករណីដែលមាន រឿងនេះកើតមាន សូមកុំបារម្ភដោយ គ្រាន់តែរក្សាភាព សប្បាយចិត្ត និងស្ថានភាពធម្មតា ឲ្យនៅដដែល។
មានការពិភាក្សា ជាច្រើនទាក់ទង ទៅនឹងប្រធានបទ ឆ្នាំ២០១២នេះ ប៉ុន្តែមនុស្សជា ច្រើនមិនជឿពី បញ្ហានេះឡើយ ព្រមទាំងមិនចង់និយាយ ពី បញ្ហានេះទៀតផង ដោយសារភាព ភ័យខ្លាច និងតក់ស្លុត។ មនុស្សពិតជាមិនដឹងថា តើនឹងមានអ្វីកើតឡើង? ប៉ុន្តែវាជារឿងដ៏ មានតម្លៃមួយ ក្នុងការ ត្រៀមខ្លួន ជានិច្ចក្នុងករណីបាតុភូតនេះ ពេលវាត្រូវបាន កើតឡើង ពិតមែន៕
អង្គការណាសា៖ ពិភពលោកនឹង​ងងឹតរយៈពេលបីថ្ងៃ

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។