![]() |
សម្តេច ជា ស៊ីម បង្ហាញមុខក្នុងពិធីបុណ្យកឋិន បន្សាបពាក្យចចាមអារ៉ាមអកុសល (sic!)
ថ្ងៃទី 30 តុលា 2012 | By Borosrath
Cambodia Express News
Cambodia Express News
ភ្នំពេញ: សម្តេច ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា បានផ្តួចផ្តើមប្រារព្ធពិធីបុណ្យកឋិនទាន ដើម្បីដង្ហែទៅកាន់វត្តមុនីប្រសិទ្ធីវង្ស នៅព្រែកព្នៅ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ កឋិនទានរបស់សម្តេច ជា ស៊ីម នឹងត្រូវដង្ហែ នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១២។ តាមកម្មវិធីបុណ្យ នៅថ្ងៃអង្គារ ថ្ងៃ១៥កើត ខែអស្សុជ ឆ្នាំរោង ចត្វាស័ក ព.ស. ២៥៥៦ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១២ វេលាម៉ោង ២ និង ១៥ នាទី រសៀល ជួបជុំពុទ្ធបរិស័ទ ជិតឆ្ងាយទាំងអស់ នៅភូមិគ្រឹះសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ផ្ទះលេខ១២ ផ្លូវលេខ៤៦២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ជិតព្រឹទ្ធសភា ដើម្បីប្រារព្ធពិធីក្រុងពាលី ធ្វើបទនមស្សការព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃ ចម្រើនព្រះបរិត្ត និងសម្តែងធម៌ទេសនា។
លុះព្រឹកថ្ងៃទីពុធ ទី៣១ ខែតុលា ឆ្នាំ២០១២ វេលាម៉ោង ៨ ព្រឹក សម្តេច ជា ស៊ីម រួមទាំងសម្តេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ព្រមទាំងពុទ្ធបរិស័ទ ញាតិមិត្តជិតឆ្ងាយទាំងអស់ ដើម្បីរៀបចំដង្ហែអង្គកឋិនទាន ឆ្ពោះទៅកាន់ វត្តមុនីប្រសិទ្ធិវង្ស នៅព្រែកព្នៅ។
សូមរម្លឹកថា វត្តមានរបស់សម្តេច ជា ស៊ីម នៅក្នុងអង្គកឋិនទាន នាពេលនេះ ដើម្បីបញ្ជាក់ថា សម្តេច ជា ស៊ីម ដែលមានអាយុ ៨០ឆ្នាំ នៅឆ្នាំនេះ មានសុខភាពធម្មតា មិនដូចការឃោសនា ចចាមអារ៉ាមអកុសល ដែលថា សម្តេចបានអនិច្ចកម្ម ដែលត្រូវបានគេផ្សព្វផ្សាយម្តងជាពីរដងនោះឡើយ។ ពាក្យចចាមអារ៉ាមម្តង ត្រូវបានផ្សព្វផ្សាយកាលពីខែសីហា និងម្តងទៀត កាលពីសប្តាហ៍មុន។
ជាការកត់សម្គាល់ អ្នកផ្តើមបុណ្យ នៃអង្គកឋិនទានរបស់សម្តេច ជា ស៊ីម រួមមានថ្នាក់ដឹកនាំធំៗរបស់គណបក្សប្រជាជនកម្ពុជា ដូចជា៖ សម្តេច ជា ស៊ីម លោក សាយ ឈុំ លោក ទេព ងន លោក ស ខេង លោក កែ គឹមយ៉ាន លោក ស៊ឹម កា លោក ជា សុង លោក ជួន សុវណ្ណ និងលោក ចាន់ វ៉ែន ជាដើម។
សូមរម្លឹកថា កឋិនទាន គឺបុណ្យមួយ ដែលមានតែក្នុងព្រះពុទ្ធសាសនាតែប៉ុណ្ណោះ។ កឋិនជាទាន មានមកតាមផ្លូវព្រះវិន័យ ហើយក៏ជាកាលទានដ៏ពិសេសមួយ មានកំណត់ពេលវេលាច្បាស់លាស់ ពុំមែនចេះតែធ្វើនៅពេលណាក៏បាន តាមចិត្តចង់នោះឡើយ។ គឺរយៈកាលទទួលកឋិនទានក្ដី និងរយៈកាលធ្វើកឋិនទានក្ដី គឺមានតែមួយខែគត់ (២៩ថ្ងៃ) ចាប់ពីថ្ងៃ ១រោច ខែអស្សុជ ដល់ថ្ងៃ១៥ កើត ខែកត្តិក។ ឆ្នាំនេះ រដូវកឋិន ត្រូវនឹងថ្ងៃទី៣១ ខែតុលា រហូតដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១២។
ក្នុងវត្តមួយ ដែលមានព្រះសង្ឃ បានគង់ចាំព្រះវស្សាអស់រយៈពេល ៣ខែ គឺគេអាចហែកឋិនចូលតែម្តងប៉ុណ្ណោះ៕

0 comments:
Post a Comment