អ្នកបឹងកក់ និងអ្នកបុរីកីឡា ប្រមាណ២០០នាក់នាំគ្នាដង្ហែក្បួនដាក់ញត្តិ នៅទីស្ដីការគណៈរដ្ឋមន្ត្រី សូមឲ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី លោក សុខ អាន នៅព្រឹកថ្ងៃសុក្រ ទី៧ ខែកញ្ញា ដើម្បីឲ្យលោកជួយធ្វើកិច្ចអន្តរាគមន៍ឲ្យដោះលែងតំណាងរបស់ពួកគេ។
អ្នកតំណាងទាំងពីរនាក់ គឺអ្នកស្រី យ៉ោម បុប្ជា ដែលជាសកម្មជនតវ៉ាប្រឆាំងការរំលោភបំពានរបស់ក្រុមហ៊ុនស៊ូកាគូ នៅតំបន់បឹងកក់ និងអ្នកស្រី ទឹម សាក់មុន្នី ដែលជាសកម្មជនតវ៉ាប្រឆាំងក្រុមហ៊ុនផានអ៊ីមិច ដែលមិនគោរពកិច្ចសន្យាក្នុងការសាងសង់អគារចំនួនពីរបន្ថែមជូនអ្នកបុរីកីឡា។
ការតវ៉ារបស់អ្នកភូមិទាំងពីរនេះ កើតឡើងបន្ទាប់ពីអ្នកតំណាងរបស់ពួកគេត្រូវតុលាការចេញដីកាកោះហៅ ឲ្យចូលខ្លួន និងសម្រេចឲ្យមានការឃុំខ្លួន កាលពីបីថ្ងៃកន្លងទៅ។
រូបថតថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១២ ដោយ សេក បណ្ឌិត និង វិជ័យ អានន្ទ៖
More than 200 residents of Boeung Kak Lake and Borei Keila marched to the office of Xok An, the vice-prime minister and minister of the Council of Ministers, to hand over their petitions asking for intervention for the release of two residents.
The two residents arrested are: (1) Yorm Bopha, a Boeung Kak Lake activist protesting against land-grabbing by the Shukaku Inc. Company, and (2) Tim Sakmony, a Borei Keila activist protesting against the Phanimex company which reneged its promise to build two additional buildings for the evicted residents.
Today’s protest took place after 2 of their representatives were summoned by the court and they were subsequently arrested 3 days ago.
The following pictures were taken on 07 September 2012 by Sek Bandith and Vichey Anand.
0 comments:
Post a Comment