Social Icons

Monday, September 3, 2012Print Friendly Version of this pagePrint Get a PDF version of this webpagePDF

កុំថាឡើយភ្ជង់បាញ់ បើទោះជាបាញ់សម្លាប់ក៏គ្មានទោសដែរឲ្យតែចេះហៃអើៗជាមួយជនក្បត់ជាតិឈ្មោះ ហ៊ុន ណាល់ ជាក់ស្តែងដូចករណី ឈូក ទណ្ឌិត អញ្ចឹង

មេបព្ជាការរងស្រុកត្រពាំងប្រាសាទ ភ្ជង់បាញ់ និងវាយលើកម្មករ ៦នាក់

ឧ​ត្ត​រ​មានជ័យ: លោក ស៊ុន ប៊ុន​រ៉ា​ន់ មេ​ប​ព្ជា​ការរង​យោធា ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ រួមជាមួយ​បក្ខពួក ជា​កូនចៅ ដែល​គេ​ជឿថា ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​ស្រា បានធ្វើ​សកម្មភាព​ភ្ជង់​បាញ់ និង​ប្រើ​កាំភ្លើងខ្លី វាយ​ទៅលើ​កម្មករ ៦​នាក់​។ លោក​មេបញ្ជាការរង ក៏បាន​បាញ់​ចំនួន ៧ គ្រាប់ ផ្ជុ​ច​ទៅនឹង​ដី ប៉ុន្តែ​មិន​បណ្តាល​ឲ្យ​នរណាម្នាក់​រងគ្រោះ ដោយសារ​គ្រាប់កាំភ្លើង​នោះទេ​។​
​ ហេតុការណ៍ មន្ត្រី​យោធា​វាយ​ធ្វើបាន​ជនស្លូតត្រង់​បែបនេះ កើតឡើង​នៅវេលា​យប់​វេលា​ម៉ោងជាង ១​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១២ នៅ​ចំណុច​តូប​លក់ដូរ ឈ្មោះ ភ័​ក្ក្រ ក្នុងភូមិ​ទួល​គ្រួស ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​
​លោក សុខ ជឿន ត្រូវជា​បងប្រុស​ជនរ​ង​គ្រោះ​ឈ្មោះ លីម ចំរើន ដែល​ត្រូវ​ក្រុមមន្ត្រី​យោធា​វាយ​ធ្វើបាប​ដែរនោះ បាន​និយាយប្រាប់​គេហទំព័រ CEN នៅ​រសៀល​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១២ ថា មាន​កម្មករ​មួយក្រុម មាន​គ្នា ៦​នាក់ មកពី​ធ្វើ​ការលើក​ឈើ​ឲ្យ​គេ ពេលនោះ​ពួកគេ នាំគ្នា​ដើរទៅ​ផ្ទះ ដោយ​ដើរមក​តាមផ្លូវ​នៅត្រង់​ភូមិ​ទួល​គ្រួស ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ មាន​តូប​លក់ដូរ​ឈ្មោះ ភ័ក្ត្រ ពួកគេ​ក៏​នាំគ្នា​ទិញ​មី ក៏​ឲ្យ​ម្ចាស់​តូប ស្រុះ​មី​ញ៉ាំ​ទាំងអស់គ្នា​។ នៅពេលនោះ ស្រាប់​តែមាន លោក ស៊ុន ប៊ុន​រ៉ា​ន់ មេ​ប​ព្ជា​ការរង​យោធា​ស្រុក និង​កូនទាហាន ៤​នាក់​ទៀត ក្នុងនោះ មាន​ទាហាន​ពេទ្យ​ម្នាក់​ដែរ ដោយ​មេ​គេ មាន​ភាពជា​ស្រវឹងស្រា បាននាំគ្នា​វាយ និង​បាញ់ ទៅលើ​កម្មករ​ទាំងអស់ មិនដឹង​មូលហេតុ ធ្វើ​ឲ្យ​កម្មករ​រត់​ទាំងអស់គ្នា តែ​លោ​កមេ​បញ្ជ​ការរង​រូបនោះ និង​គូកន ចាប់បាន​ឈ្មោះ លីម ចំរើន ជា​កម្មករ​តែ​ម្នាក់​ទេ ហើយ​កម្មករ ៥​នាក់​ទៀត បាន​រត់​រួច​។
​ សាក្សី​រូបនោះ បាន​ឲ្យ​ដឹង​ទៀតថា លោក ស៊ុន ប៊ុន​រ៉ា​ន់ បាន​បាញ់​ទៅ​ដី និង​វាយ​បួន​ស្នាប់​កាំភ្លើងខ្លី ម៉ា​ក់ឡុក ទៅលើ​ក្បាល​ឈ្មោះ លីម ចំរើន ព្រមទាំង​បញ្ជា​ឲ្យ​កូនចៅ វាយ​ថែមទៀត រហូតដល់ លីម ចំរើន រងរបួស​ជា​ទំងន់​នៅលើ​ក្បាល​។
​លោក​បាន​បន្តទៀតថា ក្រោយមក ខ្លួន (​សុខ ជឿន​) ត្រូវជា​បងថ្លៃ​ឈ្មោះ លីម ចំរើន មកសុំ​សួរនាំ​សំរួល​ដែរ តែ​ត្រូវ​ពួក​កូ​កន​របស់​មេបញ្ជាកា​រ​រង​រូបនោះ វាយ​ឈ្មោះ​លើ​រូបលោក ( សុខ ជឿន ) ថែមទៀត ហើយក៏​ចាប់​លើក​ម៉ូតូ​របស់លោក ដាក់​លើ​រថយន្ត បើក​ចេញទៅ ដោយ​នាំ​ទាំងពីរ​បងប្អូន​របស់​លោក​ទៅ​ផង​។​
​ប៉ុន្តែ​លោក សុខ ជឿន បាន​ឲ្យ​ដឹងថា ពេល​ដល់​ពាក់​កណ្តាលផ្លូវ​មេ​ប​ព្ជា​ការរង​ស្រុក​ត្រពាំង​ប្រាសាទ​រូបនោះ ក៏បាន​ទម្លាក់​រូបគេ​ទាំងពីរ រួចហើយ ក្រុម​ទាហាន​នោះ ក៏បាន​បើកឡាន ទៅ​ច្រៀង​ខារ៉ាអូខេ តាម​ការហៅ​ទូរស័ព្ទ​របស់​ស្រី​ស្នេហ៍​។​
​លោក សុខ ជឿន បាន​បញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃទី​៣​នេះ លោក​បានដាក់​ពាក្យបណ្តឹង​ទៅ​សាលាឃុំ​អូរ​សា្វ​យ​រួចហើយ ហើយ​លោក ស៊ុន ប៊ុន​រ៉ា​ន់ ក៏បាន​សុំ​សម្របសម្រួល​បញ្ចប់រឿង តាមរយៈ​លោក កេ​ត សឿង មេឃុំ​អូរ​ស្វាយ​។​
​ពាក់ព័ន្ធ​ជាមួយ​ករណីនេះ លោក ស៊ុន ប៊ុន​រ៉ា​ន់ មេ​ប​ព្ជា​ការរង​ស្រុក​ត្រពាំង​ប្រាសាទ បាន​និយាយប្រាប់​គេហទំព័រ CEN នៅ​រសៀល​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១២ ថា “​ក្រុមកម្មករ​ទាំងនោះ ជា​ក្មេង​ទំនើង ហើយ​ពួក​ជក់​គ្រឿងញៀន ដើម្បី​ឲ្យ​មាន​កំលាំង ទៅ​លីឈើ ឆ្លងដែន​ពី​ប្រទេស​ថៃ ចូលមក​កម្ពុជា​។
​លោក ស៊ុន ប៊ុន​រ៉ា​ន់ បាន​បញ្ជាក់ថា “​កន្លងមក ពួកក្មេង​ទាំងនោះ បាន​ធ្លាប់ធ្វើ​សកម្មភាព ប៉ះ​លើ​កងកំលាំង​របស់ខ្ញុំ​ដែរ ហើយ​ចៃដន្យ​ថ្ងៃនេះ ក៏បាន​ប៉ះ​ឡាន​របស់ខ្ញុំ ហើយ​ខ្ញុំ​ក៏​បាញ់​ប៉ុន្មាន​គ្រាប់ ជាការ​គំរាម​ទេ ព្រោះ​ថាបើ​ខ្ញុំ​មិន​បាញ់​គំរាម​ទេ នោះ​ពួកវា មាន​ជាតិ​ម៉ា នៅក្នុង​ខ្លួន​ផង គឺ​វា​អត់​បានទេ ព្រោះ​ពួកវា ទោះជា​កាំភ្លើង ក៏​វា​មិន​ខ្លាច​ដែរ​"​។
​លោក ស៊ុន ប៊ុន​រ៉ា​ន់ បានបញ្ជាក់​បន្ថែមទៀត​ថា “​ខ្ញុំ​ពិតជា​បាន​បាញ់​ប្រាកដ​មែន ដើម្បី​ជាការ​គំរាម​ជាមុន កុំ​ឲ្យ​ពួកក្មេង​ទាំងនោះ ធ្វើ​សកម្មភាព​មកលើ​រូបខ្ញុំ​”​។​
​យ៉ាងណាក៏ដោយ ករណីនេះ អាជ្ញាធរ​ឃុំ​ស្រុក និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ នឹង​ដោះស្រាយ​ផ្តល់​យុត្តិធម៌ ទៅតាម​អ្វីដែល​ជនរងគ្រោះ​បានទទួល និង​ទៅតាម​អ្វីដែល​លោក​មេបញ្ជាការរង​យោធា បាន​ប្រព្រឹត្តិ ព្រោះថា សកម្មភាព​នោះ មាន​សាក្សី​បាន​ដឹងឮ​ផងដែរ​៕​

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។