Social Icons

Tuesday, September 4, 2012Print Friendly Version of this pagePrint Get a PDF version of this webpagePDF

តំណាង​អ្នក​ភូមិ​បឹង​កក់​ហៅ​ការ​ចាប់​​ខ្លួន​​ថា ជាការគំរាម​កំហែង


Tuesday 04 September 2012
តំណាង​មួយ​​រូប​​របស់​អ្នក​ភូមិ​​បឹង​កក់​​បាន​ហៅ​​ការ​ចាប់​ខ្លួន​​អ្នក​ភូមិ​​ពីរ​នាក់​​ប្ដី​ប្រពន្ធ​​កាល​ពី​ព្រឹក​មិញ​​ថា​ជា​ការ​គំរាម​​កំហែង​​បំបាក់​ស្មារតី​ ។
អ្នកស្រី ទេព វណ្ណី តំណាង អ្នកភូមិបឹងកក់
អ្នកស្រី ទេព វណ្ណី បាន​ថ្លែង​ប្រាប់​​ទស្សនាវដ្ដី​សារព័ត៌​សេរី​ថា​​ ប៉ូលិស​​ស្លៀក​ពាក់​ស៊ីវិល​​​ជិៈឡាន​​កាមរី ពណ៌ស បាន​​ចាប់​​ខ្លួន​អ្នកស្រី យោម បុប្ផា និង ស្វាមី​​របស់​គាត់​​នៅ​ក្បែរ​ស្ថានីយ៏​​ប្រេង​ឥន្ធ​នៈ​កាល់​តិច​ដែល​មាន​ទីតាំង​​ជាប់​មហា​វិថី​មុនីវង្ស​កែង​នឹង​ផ្លូវ​លេខ​៨៦ ។
អ្នក​ស្រី​​​បន្ត​ថា ” ខ្ញុំ​គ្រាន់​តែ​ដឹង​​ថា ពួក​គេ​​ជា​​ប៉ូលិស​ព្រោះ​មាន​​អាយ​កូម​​សៀត​​នៅ​ចង្កេះ ។ ​ពួក​គេ​បាន​ស្ទុះ​ទៅ​កញ្ឆក់​សោរ​​ម៉ូតូ​​ពី​ពួក​គាត់​ដូច​​ចោរ ​​ រួច​ចាប់​ពួក​គាត់​​រុញ​ចូល​ក្នុង​ឡាន​ដឹក​ចេញ​ទៅ​ ។  មុន​នេះ​ខាង​ប៉ូលិស​បាន​ប្រើ​​ល្បិច​​​អន្ទង​ហៅ​ពួក​គាត់​​ឲ្យ​ទៅ​ធ្វើ​អត្តសញ្ញាណប័ណ្ណ ហើយ​ក្រោយ​​មក​​ឲ្យ​​ទៅ​មើល​ឈ្មោះ​​បោះ​ឆ្នោត តែ​ពួក​គាត់​​មិន​ព្រម​ទៅ ..។ ខ្ញុំ​គិត​​ថា ​នេះ​​បណ្ដាល​មក​​ពី​បញ្ហា​ដីធ្លី​​បឹងកក់​..” ។
បើ​តាម​​អ្នក​ស្រី ទេព វណ្ណី ថា រហូត​មក​ដល់​ពេល​នេះ​ ( វេលា​ម៉ោង​១០​​និង ៣០​នាទី​) ​ក្រុម​​អ្នក​​បាន​ស្វះ​​ស្វែង​​រក​កន្លែង​​ដែល​ក្រុម​​សមត្ថកិច្ច​​ចាប់​​អ្នក​ភូមិ​​​ទៅ​​ទុក​មិន​​ទាន់​ឃើញ​​នៅ​ឡើយ​ទេ ដោយ​សមត្ថកិច្ច​​បាន​​ឆ្លើយ​​ដោះសារ​បង្វិល​​ដាក់គ្នា​ពី​មួយ​​ទៅ​​មួយ​ នៅ​ពេល​ដែល​មាន​ការ​ជជីក​សួរ ។
គួរបញ្ជាក់​ថា ក្នុង​ជម្លោះ​ដី​ធ្លី​​​ដ៏រ៉ាំរ៉ៃ​​រវាង​អ្នក​ភូមិ​​បឹង​កក់​ នឹង ក្រុង​ហ៊ុនស៊ូកាគូអ៊ីន របស់​ព្រឹទ្ធ​សមាជិក​ឡាវ ម៉េឃីន ពី​បក្ស​​ប្រជាជន​កម្ពុជា កន្លង​ទៅ​​យ៉ាង​ហោច​ណាស់​​មាន​​អ្នក​ភូមិ​​ដែល​ភាគ​ច្រើន​ជា​ស្រ្តី​១៥​នាក់​​ហើយ ​ត្រូវ​បាន​​ចាប់​ឃុំ​ខ្លួន ​ក្នុង​ពន្ធនាគារ​ព្រៃស ដែល​ករណី​នេះ​ត្រូវ​បាន​ក្រុម​អង្គការ​សង្គម​ស៊ីវិល​​ទាំង​​ជាតិ​​និង​អន្តរជាតិ​​ហៅ​​ថា ជា​ការ​បំបាក់​ស្មារតី  ។ ​ប៉ុន្តែ​​យ៉ាងណា​ក៏​ដោយ​​រហូត​មក​ដល់​ពេល​នេះ ក្រុម​អ្នក​ភូមិ​​នៅ​តែ​បង្ហាញ​ជំហរ​​មិន​ចុះញ៉មឡើយ​ ក្នុង​ការ​ស្វះស្វែង​រក​​យុត្តិធម៌​​ការពារ​ផ្ទះ​សម្បែង​​របស់​ពួកគេ ៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។