ស្ត្រីអនាថា ឆ្លងទន្លេតែម្នាក់ឯង ទារកស្លាប់
ស្ត្រីអនាថា ឆ្លងទន្លេតែម្នាក់ឯង ទារកស្លាប់ ឈ្មោះ រ៉ុម រ៉ា អាយុ ២០ឆ្នាំ ស្រុកកំណើត ខេត្តកណ្តាលhttp://www.cen.com.khខេត្តកំពត: ការភ្ញាក់ផ្អើលមួយបានកើតឡើង កាលពីព្រឹកព្រលឹមថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១២ នៅចំណុចដើមពោធិ៍ ក្នុងភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត បន្ទាប់ពីប្រទះឃើញស្ត្រីអនាថាម្នាក់ ឆ្លងទន្លេហើយរួចរាល់ ដោយគ្មានអ្នកណាម្នាក់បានដឹងសោះនោះ។
ដោយសារតែហេតុការណ៍ នេះបានលេចឮពេញក្រុង ទន្ទឹមនឹងមានបញ្ជាពីសាលាខេត្តផង រហូតដល់វេលាម៉ោងជិត ១០ ព្រឹក ទើបខាងមន្ទីរពេទ្យខេត្ត បញ្ជូនរថយន្តសង្គ្រោះ មកនាំយកស្ត្រីរូបនោះទៅព្យាបាល ខណៈទារកអភ័ព្វបានបាត់បង់ជីវិតទៅហើយ។
ស្ត្រីដែលអ្នកផង និយាយថា មានសតិមិនសូវល្អ ហើយឃើញដើរសុំទានជារៀងរាល់ថ្ងៃ បានប្រាប់ថា នាងមានឈ្មោះ រ៉ុម រ៉ា អាយុ ២០ឆ្នាំ ស្រុកកំណើត ខេត្តកណ្តាល។ កាលពេលនៅស្រុកកំណើត មានអ្នកចាប់រំលោភ រហូតយប់មិញនេះ ម៉ោងប្រហែល ៥ ជិតភ្លឺ នាងឈឺពោះឆ្លងទន្លេ ហើយមានបុរសចំណាស់ម្នាក់ជួយ តែមិនស្គាល់បុរសនោះទេ។

ដោយ មានការអាណិតអាសូរពីសំណាក់អ្នកចោមមើល ស្ត្រីរូបនេះបានទទួលការផ្តល់ជាទឹកបរិសុទ្ធ បបរ និងលុយកាក់មួយចំនួន មុននឹងរថយន្តសង្គ្រោះ មកនាំយកទៅកាន់មន្ទីរេពទ្យខេត្ត ដើម្បីព្យាបាល៕ K
0 comments:
Post a Comment