Social Icons

Saturday, September 22, 2012Print Friendly Version of this pagePrint Get a PDF version of this webpagePDF

រថយន្ត​ទាហាន​ដឹកឈើ បុក​មនុស្ស​បីនាក់​ស្លាប់​


រថយន្ត​ទាហាន​ដឹកឈើ បុក​មនុស្ស​បីនាក់​ស្លាប់
(ថ្ងៃទី 22 កញ្ញា 2012, ម៉ោង 04:08:PM) By Borosrath
ខេត្តសៀមរាប: មនុស្ស​មួយ​គ្រួសារ​បីនាក់ មាន​ឪពុក ម្តាយ និង​កូនស្រី បាន​ដាច់ខ្យល់​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ខណៈពេល​ជិះ​ម៉ូតូឌុប​គ្នា​ចេញពីផ្ទះ​បម្រុង​ទៅ​ចម្ការ ត្រូវ​រថយន្ត​ទាហាន​ដឹកឈើ​បុក​ចំ​ពីមុខ​។​
​  ​ហេតុការណ៍​ដ៏​ រន្ធត់​នេះ បានកើត​ឡើង​នៅ​ម៉ោង ៦ ល្ងាច​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១២ លើ​ដង​ផ្លូវជាតិ​លេខ​៦៧ ដែល​ត​ភ្ជាប់​ពី​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ មក​ផ្លូវជាតិ​លេខ​៦ ខេត្តសៀមរាប ស្ថិតក្នុង​ភូមិ​ខ្នារ​ង្វះ ឃុំ​ឃុន​រាម ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ត្រង់ចំណុច​ខាងត្បូង​ស្នាក់ការ​បរិស្ថាន​។​
​ 
​ជនរងគ្រោះ​ទី​១ ឈ្មោះ ទូច តា​ញ់ អាយុ ៤០​ឆ្នាំ ជា​ឪពុក ទី​២ ឈ្មោះ សែម សៅ អាយុ ៣៨​ឆ្នាំ ជា​ប្រពន្ធ និង​ទី​៣ ឈ្មោះ តា​ញ់ សុ​ណាន អាយុ ១២​ឆ្នាំ ជា​កូនស្រី​។ អ្នក​ទាំងបី​ជិះ​ម៉ូតូ​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០០៤ ពាក់​ស្លាក សៀមរាប 1A-8609 ក្នុង​ដំណើរ​ច្រាសទិស​ពី​ត្បូង​ទៅ​ជើង​។ ចំណែក​រថយន្ត​ទាហាន​ដឹកឈើ ដែល​បង្កហេតុ ម៉ាក GMC ពណ៌​ត្រេអ៊ី គ្មាន​ស្លាក​លេខ ដឹកឈើ​ពេញប្រៀប បើក​ពី​ជើង​ទៅ​ត្បូង ក្នុងទិសដៅ​ចូលមក​ក្រុង​សៀមរាប​។​
​    ​​សាក្សី​នៅក្បែរ​ កន្លែងកើតហេតុ​និយាយថា កាលពី​ព្រលប់​ថ្ងៃកើតហេតុ គេ​បានឃើញ​ឡាន​ដឹកឈើ​ពណ៌​ទាហាន​មួយគ្រឿង ដែល​ធ្លាប់​ដឹកឈើ​ជាប្រចាំ បើក​បោះពួយ​យ៉ាង​លឿន មកពី​ទិស​ខាងជើង ដែល​ទំនង​បើក​រត់គេច​ពី​មេព្រៃ​ផង​។ លុះ​មកដល់​ចំណុចកើតហេតុ ដែលមាន​ផ្លូវ​រាង​កោង​ផង ក៏​ស្រាប់តែ​ឮ​សំឡេង​បុក​លាន់​ប្រាវ​។ លុះ​ពេល​អ្នកភូមិ​នាំគ្នា​ចេញទៅ​មើល ក៏​ឃើញ​មនុស្ស​ពីរ​នាក់​ដេកស្លាប់រ​ណូ​ក​រណែល​បន្ត​គ្នា ឯ​មនុស្ស​ម្នាក់ទៀត រួមទាំង​ម៉ូតូ​មួយគ្រឿង​ផង ត្រូវ​ឡាន​កិន​ហើយ​អូស​ទៅ​យ៉ាង​ឆ្ងាយ ដោយ​ខ្លួន​បាន​ដាច់​ជា​ពី​កំណាត់​។​
​    ​​ប្រភព​បន្តថា ក្រោយ​ហេតុការណ៍ អ្នកភូមិ​បាន​ទូរស័ព្ទ​ហៅ​ប៉ូលិស​មកជួយ​អន្តរាគមន៍ តែ​មុនពេល​ប៉ូលិស​មកដល់ គេ​បានឃើញ​ទាហាន ៥ ទៅ ៦​នាក់ ចុះ​ពីលើ​រថយន្ត រត់គេចខ្លួន​អស់​។​
​    ​​ទាក់ទិន​នឹង​ហេតុការណ៍​នេះ លោក​អនុសេនីយ៍ទោ ហឿ​ល សា​រ៉ែ​ម នាយផ្នែក​នគរ​បាលច​រា​ចរណ៍​ស្រុក​បន្ទាយស្រី បាន​ឲ្យ​ដឹងថា ក្រោយពេល​កើតហេតុ លោក​បាន​ទំនាក់ទំនង​ទៅ​ក្រុមគ្រួសារ​ជនរងគ្រោះ ដោយ​ប្រគល់​សាកសព​ឲ្យ​ទាំងយប់​។ ម៉ូតូ​រងគ្រោះ និង​រថយន្ត​ដឹកឈើ​ខាងលើនេះ ត្រូវបាន​យកមក​រក្សាទុក នៅ​ប៉ុស្តិ៍នគរបាល​ឃុន​រាម រង់ចាំ​ដោះស្រាយ​តាមច្បាប់​។​
​    ​​លោក​អនុសេនីយ៍ទោ បាន​ឲ្យ​ដឹង​ទៀតថា ឡាន​ដឹកឈើ​ខាងលើនេះ ជា​របស់​ទាហាន​ភូមិភាគ​៤ នៅ​ព្រឹក​ថ្ងៃទី​២២ ខែកញ្ញា​នេះ មាន​ខាង​ទាហាន​ទូរស័ព្ទ​មក​ទំនាក់ទំនង និយាយ​ពី​ការដោះស្រាយ​ដែរ​។ តែ​មិនទាន់​ឃើញ​ចូលខ្លួន​មក​ទេ ហើយក៏​មិនដឹងថា អ្នក​ទូរស័ព្ទ​នោះ​ជា​ទាហាន​ឈ្មោះ​អ្វី​ដែរ​។ លោក​បាន​បន្ថែមថា បើទោះបី​ក្រោយពេល​កើតហេតុ អ្នកបើកបរ និង​អ្នករួមដំណើរ​រត់គេច​ខ្លួន​ក៏ដោយ ក៏​គេ​ដឹងថា នៅលើ​ឡាន​ដឹកឈើ​នេះ មាន​គ្នា​មិនតិចជាង ៥ នាក់​ឡើយ ព្រោះ​ជា​រៀងរាល់ថ្ងៃ គេ​តែង​ឃើញ​ឡាន​នេះ​ដឹកឈើ​ជាប្រចាំ ហើយ​មាន​ទាហាន​ជិះ ៥ ទៅ ៦​នាក់ រហូត​។​
​    ​​នៅ​ព្រឹក​ថ្ងៃទី​២២ ខែកញ្ញា​នេះ សាច់ញាតិ​ជនរងគ្រោះ លោក ហ៊ាន គារ អាយុ ៤១​ឆ្នាំ បាន​ប្រាប់ថា លោក និង​សាច់ញាតិ​មួយចំនួនទៀត នឹង​ប្តឹង​ទាមទារ​សំណង ៥.០០០ ដុល្លារ សម្រាប់​ទាំង​មនុស្ស​ស្លាប់ ទាំង​ម៉ូតូ​។ លោក​បន្តថា ជំហាន​មួយ គឺ​ប្តឹង​នៅ​ប៉ុស្តិ៍ តែបើ​ភាគី​ខាង​រថយន្ត​មិន​ព្រម​សង​ទេ គឺ​ប្តឹង​បន្តទៅ​តុលាការ ពីព្រោះ​ស្គាល់​អត្តសញ្ញាណ​អ្នកបើករថយន្ត​ហើយ​។​
​    ​​ ទាក់ទង​នឹង​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់ របស់​ក្រុម​ទាហាន​ខាងលើ ដែល​គេ​ស្គាល់​ថា ជា​ក្រុម​ទាហាន​នៅ​ភូមិភាគ​៤​នេះ ព័ត៌មាន​បាន​ទម្លាយ​ថា ឡាន​មួយគ្រឿង​នេះ ធ្លាប់បាន​មេព្រៃ​សង្កាត់​ក​ន្តួ​ត​ខ្នារ​ក្រៅ ឃាត់​ចាប់​ម្តង​ជា​ពីរដង​រួចមកហើយ​។ តែ​រាល់ពេល​ឃាត់​ចាប់​ម្តងៗ គឺ​តែងតែមាន​ទូរស័ព្ទ លោក ទា គឹម​សុទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប តេ​មក​អន្តរាគមន៍​ឲ្យ​ធ្វើការ​ដោះលែង​រហូត​។ ករណីនេះ មិនមាន​ន​ណា​ដឹងថា ដោយសារ​មូលហេតុ​អ្វី​ទេ តែ​គេ​ដឹងថា ឈើ​ដែល​ដឹក​ទៅនេះ មិនបាន​យកទៅ​បម្រើ​ឲ្យ​អង្គភាព​ឡើយ​។​
​    ​​លោក ទា គឹម​សុទ្ធ នា​រសៀល​ថ្ងៃទី​២២ ខែកញ្ញា​នេះ មិនអាច​សុំ​ការពន្យល់​ជុំវិញ​ព័ត៌មាន​ថា ធ្លាប់​អន្តរាគមន៍​ឲ្យ​ដោះលែង​ឡាន​ដឹកឈើ​ខាងលើនេះ នាពេល​កន្លងមក​បាន​ទេ ដោយ​ទូរស័ព្ទ​ចូល តែ​គ្មាន​អ្នកទទួល​៕ .

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។