Social Icons

Saturday, September 8, 2012Print Friendly Version of this pagePrint Get a PDF version of this webpagePDF

បើជាសមាជិកក្រុមប្រឹក្សារបស់គណបក្សប្រឆាំងវិញម្លេះត្រូវជាប់គុកទាំងពូជសូម្បីកូនក្នុងអង្រឹងក៏មិនលើកលែងផង

ចាប់​កូន​ចៅ​ប្រធាន​ក្រុម​ប្រឹក្សា​ស្រុក​សេសាន​៣​នាក់​រឿង​គ្រឿង​ញៀន

ទឹងត្រែងៈ មនុស្ស​បី​នាក់​ដែល​ត្រូវ​ជា​កូន​ប្រសា​និង​ចៅ របស់​លោក​ប្រធាន​ក្រុម​ប្រឹក្សា​ស្រុក​សេសាន ខេត្ត​ស្ទឹង​ត្រែង​ត្រូវ​បាន​កម្លាំង​កង​រាជ​អាវុធ​ហត្ថ ខេត្ត​ចាប់​ខ្លួន​ពី​បទ​ជួញ​ដូរ​គ្រឿង​ញៀន កាល​ពី​ថ្ងៃ​ទី០៥ ខែ​កញ្ញា នៅ​លំនៅ​ដ្ឋាន​មួយ​កន្លែង របស់​លោក​ប្រធាន​ក្រុម​ប្រឹក្សា​ស្រុក​នៅ​ចំ​កណ្តាល​ក្រុង​ស្ទឹង​ត្រែង ហើយ​នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​តុលាការ​ខេត្ត​នៅ​ថ្ងៃ​សុក្រ​នេះ ដើម្បី​សាក​សួរ និង​ចោទ​ប្រកាន់​តាម​ផ្លូវ​ច្បាប់។
លោក ​អនុសេនីយ៍​ឯក កាន់ សុធារ៉ា ប្រធាន​ការិយា​ល័យ​ប្រឆាំង​គ្រឿង​ញៀន​អាវុធ​ហត្ថខេត្ត បាន​ឲ្យ​ដឹង​ថា ការ​ចាប់​ខ្លួន​ជន សង្ស័យ​ទាំង​បី​នាក់ ដែល​មាន​យុវជន​២​នាក់ និង​ស្ត្រី​ម្នាក់ នៅ​ក្នុង​ផ្ទះ​លោក ស នូ ប្រធាន​ក្រុម​ប្រឹក្សា​ស្រុក​សេសាន បាន​កើត​ឡើង​ក្រោយ​ពី​មន្ត្រី​ជំនាញ​អាវុធ​ហត្ថ​បង្ក្រាប​គ្រឿង​ញៀន​ធ្វើ​ ការ​តាម​ដាន​អស់​ពេល​ជាង​១០​ថ្ងៃ​កន្លង​មក ហើយ​ការ​ចាប់​ខ្លួន​នេះ​បាន​ធ្វើ​ឡើង​ដោយ​មាន​ការ​ចូល​រួម​ពី​លោក​ស្រី ស៊ុន យ៉ឺត ព្រះ​រាជ​អាជ្ញារង​អម​សាលា​ដំបូង​ខេត្ត​ស្ទឹង​ត្រែង​នេះ​ផង​ដែរ។
លោកបានបន្តថា នៅ​ក្នុង​ប្រតិបត្តិការ​ចុះ​ចាប់​ក្រុម​ជួញ​ថ្នាំ​ខាង​លើ​នោះ​សមត្ថកិច្ច​រក ​ឃើញ​ថ្នាំ​ញៀន​ពីរ​ប្រភេទ គឺ​ម៉ាទឹក​កក និង​ប្រភេទ​ថ្នាំ​ញៀន​គ្រាប់​ចំនួន​ពីរ​កញ្ចប់​តូច ជញ្ជីង​ថ្លឹង​ថ្នាំ​ញៀន ប្រាក់​ដុល្លារ និង​ប្រាក់​រៀល​មួយ​ចំនួន​ផង​ដែរ។
លោកបញ្ជាក់ថា៖ «ពួកគេ​ជា​កូន​ប្រសារ​និង​ចៅ​របស់​លោក​ប្រធាន​ក្រុម​ប្រឹក្សា​ស្រុក​សេសាន​ស នូ។ ពួកគេ​បាន​យក​ផ្ទះ​របស់​ឪពុក​ធ្វើ​ជា​ទីតាំង​លួច​ជួញ​ដូរ និង​ប្រើប្រាស់​គ្រឿង​ញៀន។ លោក ស នូ មិន​ជាប់​ពាក់​ព័ន្ធ​នឹង​រឿង​នេះ​ទេ ពី​ព្រោះ​គាត់​មិន​បាន​ដឹង​ថា កូន​ចៅ​របស់​គាត់​ប្រព្រឹត្ត​អំពើ​បែប​នេះ​ឡើយ»។
ជន​ សង្ស័យ​ដែល​ត្រូវ ​ឃាត់​ខ្លួន ឈ្មោះ នូ គឹម​ណាល់ ភេទ​ស្រី​អាយុ​៤២​ឆ្នាំ និង អ៊ី ហ្គា​ណា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ត្រូវ​ជា​កូន​និង​ឈ្មោះ ធិន ថា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ។ ពួកគេ​ត្រូវ​ជា​បង​ប្អូន​ជីដូន​មួយ​នឹង​គ្នា។ នេះ​បើ​តាម ការ​ឲ្យ​ដឹង​ពី​លោក កាន់ សុធារ៉ា ហើយ​ថា ៖ «ពួក​គេ​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​និង​សាកសួរ​ដើម្បី​កសាង​សំណុំ​រឿង​ បញ្ជូន​ទៅ​កាន់ តុលាការ​ខេត្ត​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ។ យើង​ចោទ​ប្រកាន់​ពួក​គេ ពី​បទ​ជួញ​ដូរ​គ្រឿង​ញៀន»៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។