Social Icons

Thursday, September 20, 2012Print Friendly Version of this pagePrint Get a PDF version of this webpagePDF

ក្រសួងមហាផ្ទៃ បដិសេធ​សំណើ​របស់​គណបក្សប្រឆាំង ក្នុង​ការដោះដូរ​សមាស​ភាព គ.​ជ​.​ប​.


(ថ្ងៃទី 20 កញ្ញា 2012, ម៉ោង 12:24:PM)
ដោយ:Borosrath
ក្រសួងមហាផ្ទៃ បដិសេធ​សំណើ​របស់​គណបក្សប្រឆាំង ក្នុង​ការដោះដូរ​សមាស​ភាព គ.​ជ​.​ប​.

ភ្នំពេញ: លោក ព្រំ សុខា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​ថ្លែង​ទៅកាន់​អ្នកកាសែត នៅក្រោយ​ពី​ជួប​មេដឹកនាំ​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស នា​ព្រឹក​ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០១២ ថា ក្រសួងមហាផ្ទៃ មិន​អាច​ទទួលយក​សំណើ​របស់​គណបក្សប្រឆាំង សមរង្ស៊ី និង​សិទ្ធិមនុស្ស ក្នុង​ការដោះដូរ​សមាស​ភាព គ​.​ជ​.​ប​. បានទេ​។​

​ មេដឹកនាំ​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស បាន​ចូលជួប​លោក ព្រំ សុខា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ នា​ព្រឹក​ម៉ោង ៩ ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០១២ នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ ដើម្បី​លើក​ឡើង​ពី​ការស្នើសុំ​ដោះដូរ​សមាសភាព គ​.​ជ​.​ប​.​។​

​ មេដឹកនាំ​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស ក៏​បាន​ធ្វើ​សន្និសីទកាសែត​មួយ​ភ្លាម​ផងដែរ នៅ​ម៉ោង ១២ ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០១២ នៅ​ទីស្នាក់ការ​គណបក្ស​សម​រង្ស៊ី ជុំវិញ​លទ្ធផល​អវិជ្ជមាន នៃ​កិច្ចប្រជុំ​ជាមួយ​តំណាង​ក្រសួង​មហាផ្ទៃ​នៅ​ព្រឹក​មិញ​៕​

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។