http://www.cdl-srp.blogspot.no
ក្រសួងកិច្ចការនារីរបស់ខ្មែរ បានចោទស្ត្រីតំបន់បឹងកក់ថាបានប្រើហឹង្សាលើសមត្ថកិច្ច ទើបសមត្ថកិច្ច ប្រើសិទ្ធិការពារខ្លួនវាយស្ត្រីទាំងនោះ បណ្តាលឲ្យស្ត្រីម្នាក់រលូតកូន។ ការចោទប្រកាន់ស្ត្រីដូចគ្នានៅតំបន់បឹងកក់ របស់ក្រសួងកិច្ចការនារីកម្ពុជា គឺដោយយោងលើការតវ៉ារបស់ស្ត្រីតំបន់បឹងកក់នាពេលកន្លងមក។ ការតវ៉ាដោយសារតែអជ្ញាធររាជធានីភ្នំពេញ បានឃុបឃិតជាមួយក្រុមហ៊ុនធ្វើការបណ្តេញពួកគាត់ ដែលជាម្ចាស់ដីពិតប្រាកដឲ្យចេញពីដីធ្លី។
ការចោទប្រកាន់បែបខុសទំនងរបស់រដ្ឋមន្ត្រី ក្រសួងកិច្ចការនារីកម្ពុជាដូចនេះ បានធ្វើឲ្យស្ត្រីបឹងកក់ខឹងសម្បារ និងនាំគ្នាតវ៉ា មុខក្រសួងនេះកាលពីថ្ងៃចន្ទទី២០សីហាម្សិលមិញ ដោយជំរុញឲ្យលោកស្រី អ៊ឹង កន្ថាថាវី បង្ហាញភស្តុតាងលើបទចោទប្រកាន់នេះ។ បើគ្មានភស្តុតាង លោកស្រីរដ្ឋមន្ត្រីត្រូវតែចេញមុខមកសារភាពកំហុសជាសាធារណៈ។ នេះជាការលើកឡើងរបស់ស្ត្រីបឹងកក់ ដែលនាំគ្នាតវ៉ា។
យ៉ាងណាក៏ដោយ លោកហូរវ៉ាន់ សមាជិកព្រឹទ្ធសភា របស់គណបក្សសមរង្ស៊ី បានបញ្ជាក់ថា លោកពិតជាមានការសោកស្តាយចំពោះការលើកឡើងដោយគ្មានមូលដ្ឋាន និងមានចេតនាការពារអំពើហឹង្សាលើស្ត្រីតំបន់បឹងកក់ របស់លោកស្រីរដ្ឋមន្ត្រីក្រសួងកិច្ចការនារី។ លោកថាកន្លងមកក្នុងការតវ៉ាលោកមិនដែលសង្គេតឃើញថា ពលរដ្ឋអ្នកតវ៉ា ប្រើហឹង្សាលើសមត្ថកិច្ចមុនឡើយ គឺមានតែសមត្ថកិច្ចប៉ុណ្ណោះ ដែលជាអ្នកផ្តើមហឹង្សា ក្នុងបំណងបំបែកការតវ៉ា។ ដូចនេះការលើកឡើងរបស់លោកស្រីរដ្ឋមន្ត្រី គឺជាការលើកឡើងមិនពិត។
សូមបញ្ជាក់ថាការលើកឡើងរបស់លោកស្រីរដ្ឋមន្ត្រីបែបនេះ គឺធ្វើឡើយតាមរយៈវិទ្យុក្នុងស្រុកមួយ កាលពីពេលកន្លងមក។
ការលើកឡើងបែបនេះ បានបង្ហាញថាតើក្រសួងកិច្ចការនារីរបស់ខ្មែរ ដែលមានភារៈកិច្ច ការពារសិទ្ធិសេរីភាព សេចក្តីថ្លៃថ្នូររបស់នារីបានធ្វើសកម្មភាព ឬមានការលើកកំពស់សេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរពិតប្រាកដរបៀបណា?
ឯណាតម្លៃ និងការទទួលខុសត្រូវរបស់ក្រសួងកិច្ចការនារីលើអំពើហឹង្សានេះ?
0 comments:
Post a Comment