August 30, 2012 - 8:09 am
ជាផ្នែកនៃការធ្វើកំណែទម្រង់នយោបាយរបស់ខ្លួន ប្រទេសភូមាបានសម្រេចដកឈ្មោះមនុស្សយ៉ាងហោចណាស់២ពាន់នាក់ក្នុងចំណោមជាង៦ពាន់នាក់ ចេញពីបញ្ជីខ្មៅ ។
តាមគេហទំព័រ Channel News Asiaកាលពីម្សិលមិញ ដោយនិយាយយោងដល់សម្ដីមន្ត្រីក្រសួងព័ត៌មានភូមា ដែលត្រូវបានដកស្រង់ដោយទីភ្នាក់ងារព័ត៌មានបារាំងAFPថា “ ទាក់ទងនឹងមន្ត្រីរដ្ឋការ ដែលត្រូវរដ្ឋាភិបាលកត់ចូល ក្នុងបញ្ជីខ្មៅទំាងអស់មានចំនួនជាង ៦០០០ នាក់ រួមទំាងអ្នកការសែតផងដែរនោះ ពេលនេះមាន២០០០នាក់ហើយ ត្រូវបានគេលុបចេញពីបញ្ជីខ្មៅថ្ងៃនេះ។ ចំណែកអ្នកផ្សេងទៀតនឹងមានការពិចារណាពេលក្រោយ..” ។
គួរបញ្ជាក់ថា ដោយសារភាពអាប់អួរខាងនយោបាយប៉ុន្មានឆ្នាំចុងក្រោយនេះមានប្រជាពរដ្ឋភូមារាប់ម៉ឺនាក់បានភៀសខ្លួនទៅជ្រកកោននៅប្រទេសជិតខាង ហើយការធ្វើកំណែទម្រង់នយោបាយកាលពីពេលថ្មីៗនេះ បានបើកទ្វារឲ្យពួកគេមានឱកាសវិលត្រឡប់ចូលស្រុកកំណើតជាបណ្ដើៗវិញ ៕

0 comments:
Post a Comment