Social Icons

Thursday, August 23, 2012Print Friendly Version of this pagePrint Get a PDF version of this webpagePDF

អភិបាលខេត្តស្វាយរៀង និងអង្គភាពប្រឆាំងអំពើពុករលួយ ត្រូវតែបើកការស៊ើបអង្កេត និងចាត់វិធានការមន្រ្តីខេត្តស្វាយរៀងដែលបានឃុំឃិតគ្នាយកដីរបស់រដ្ឋ

អំពើពុករលួយក្រោមការគ្រប់គ្រងរបស់គណបក្សប្រជាជន បាននឹងកំពុងតែកក្រើក​ឡើងពីមួយ​ថ្ងៃទៅមួយថ្ងៃពុំមានការស្រាកស្រាននោះឡើយ ដែលក្នុងនោះក៏រួមមានការលួចលក់​ទ្រព្យ​សម្ប​ត្តិ​ ​របស់រដ្ឋផងដែរ ។

បើតាមសេចក្តីរាយកាណ៏ពីខេត្តស្វាយរៀងមកបានឲ្យដឹងថា អាជ្ញាធរខេត្តស្វាយរៀន បាននិងកុំ ពុងតែឃុំឃិតគ្នាពុះជ្រាកដីរបស់រដ្ឋចែកគ្នាដើម្បីទុក​ជា​សម្បត្តិផ្ទាល់ខ្លួន និងយកទៅលក់ឲ្យឈ្មួ ដោយមិនញញើតច្បាប់ឡើយ ដែលដីនោះមានទីតាំងស្ថិតនៅចំកណ្តាលក្រុងស្វាយរៀង ជាដី​អតីតបន្ទាយទាហ៊ាន មាទំហំប្រហែល​ជា​៣.០០០មែត្រការ៉េ ។

សេចក្តីរាយការណ៏បានបន្តឲ្យដឹងទៀតថា ករណីពុះជ្រាកយកដីរដ្ឋដែលជាអតីតទីតាំងបន្ទាយ​ទាហ៊ានខាងលើ គឺបានកើតឡើងជាយូរណាស់មកហើយ ដោយគ្មានអាជ្ញាធរ ឬ ស្ថាប័នពាក់ព័ន្ធ​ណាចុះមកត្រួតពិនិត្យ ចាត់វិធានការ និងដកហូតមកវិញទុកជាសម្បត្តិរដ្ឋនោះ​ឡើយ ។

ប្រភពពីក្រុមប្រឹក្សាខេត្តស្វាយរៀងបានលួចបង្ហើបប្រាប់ឲ្យដឹងថា ចំពោះករណីអាជ្ញាធរក្រុង និង ខេត្តស្វាយរៀង ឃុំឃិតគ្នាលួចពុះជ្រាកដីដែលជាអតីតបន្ទាយទាហ៊ាននៅចំកណ្តាលក្រុងស្វាយ រៀងនេះ ក៏ធ្លាប់ត្រូវបានក្រុមប្រឹក្សាខេត្តស្វាយរៀងមកពីគណបក្ស​សម រង្ស៊ី លើកឡើង​ដើម្បីឲ្យ​គណៈអភិបាលខេត្តធ្វើការស្រាយបំភ្លឺជាញ៉យដងផងដែរ ក៏ប៉ុន្តែត្រូវបានគណៈអភិបាល​ខេត្ត​ធ្វើ​ការបដិសេធមិនឆ្លើយបំភ្លឺនោះឡើយ ដោយគ្រាន់តែគេអះអាងថា ដីនោះជាដីរបស់​ក្រសួងការ​ពារ​ជាតិតែប៉ុណ្ណោះ ។

សេចក្តីរាយការណ៏ពីខេត្តស្វាយរៀងបានឲ្យដឹងទៀតថា នៅក្នុងខេត្តស្វាយរៀង មិនមែនមាន តែករណីរំលោភយកដីរដ្ឋពីសំណាក់អាជ្ញាធរខេត្តតែមួយករណីខាងលើនេះទេ ពោលគឺនៅក្នុង ស្រុកស្វាយជ្រុំ ដីរបស់អធិការប៉ូលីសដែលមានទំហំប្រហែលជាកន្លះហិចតា ក៏ត្រូវបានអតីតអធិ ការស្រុកស្វាយជ្រុំ ធ្វើរបងហ៊ុំព័ទ្ធយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនរបស់គេដោយមិនញញើតច្បាប់ផង ដែរ ។ សេចក្តីរាយការបានឲ្យដឹងទៀតថា ចំពោះការរំលោភយកដីរដ្ឋទាំងពីរក​រណីខាង​លើ ក្រុម​​ប្រឹក្សាខេត្តស្វាយរៀងមកពីគណបក្ស សម រង្ស៊ី ក៏ធ្លាប់បានធ្វើការព្រមានផងដែរថា បើ នៅតែ​គ្មានដំណោះស្រាយពីអភិបាលខេត្តស្វាយរៀងទេនោះ ក្រុមប្រឹក្សាខេត្តរបស់គណបក្ស សម រង្ស៊ី និងដាក់ពាក្យបណ្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយដើម្បីឲ្យអង្គភាពប្រឆាំងអំពើ​ពុករ​លួយ​ចាត់​វិធានការមន្រ្តីពុករលួយខេត្តស្វាយរៀងទាំងនោះ ។

ប្រភពខាងលើបានបន្តឲ្យដឹងទៀតផងដែរថា ជាមួយគ្នានោះប្រជាពលរដ្ឋនៅក្នុងខេត្តស្វាយរៀង បានសម្តែងការសាទរចំពោះការគ្រោងដាក់ពាក្យបណ្តឹងរបស់ក្រុមប្រឹក្សាខេត្តស្វាយរៀងរបស់​គណបក្ស សម រង្ស៊ី ទៅស្ថាប័នប្រឆាំងអំពើពុករលួយ ព្រោះពួកគាត់ក៏ចង់ឲ្យអង្គភាពប្រឆាំងអំពើ ពុករលួយដែលមានលោក ឱម យិនទៀង ជាប្រធានចាត់ការមន្រ្តីពុករលួយទាំងអស់នោះផងដែរ ដើម្បីកុំឲ្យមានសកម្មភាពបែបនេះតទៅទៀត ។ ហើយជាមួយគ្នានោះអភិបាលខេត្តស្វាយរៀង ក៏ ត្រូវតែចេញមុខ និងមានឆន្ទះក្នុងការស្រាយបំភ្លឺ ក៏ដូចជាចាត់វិធានការចំពោះមន្រ្តីពុករលួយនៅ ក្នុងខេត្តមួយនេះផងដែរ ដើម្បីកុំឲ្យមានគំរូអាក្រក់ទៅថ្ងៃក្រោយ ហើយប្រសិនបើអភិបាលខេត្ត មិនចាត់វិធានការចំពោះមន្រ្តីពុរលួយទាំងអស់នោះទេបានន័យថា លោកអភិបាលខេត្តរូបនោះក៏ បានចូលរួម និងផ្សំគំនិតក្នុងការបើកដៃឲ្យមន្រ្តីទាំងអស់នោះនាំគ្នាពុះជ្រាកដីដែលជាអតីត​បន្ទាយទាហ៊ានចែកគ្នា និងលក់ទៅឲ្យឈ្មួញ រួមទាំងដីអធិការប៉ូលីស ដែលត្រូវបានអតីតអធិការ​ស្រុក​ស្វាយជ្រុំ ធ្វើរបងហ៊ុំព័ទ្ធយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនរបស់គេផងដែរ ។

ចំណែកឯក្រុមអ្នកឃ្លាំបានលើកឡើងថា ករណីរំលោភយកដីរបស់រដ្ឋពីសំណាក់មន្រ្តីមានអំ ណាច ក្នុងជួរគណបក្សកាន់អំណាចសព្វថ្ងៃមិនមែនមាន​តែនៅក្នុងខេត្តស្វាយរៀងនេះនោះទេ ពោលគឺកើតមានជាច្រើនកន្លែងទៀតនៅក្នុងប្រទេសកម្ពុជា ។

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។