ខ្មោច ហូរ ជីមិញ ចៅហ្វាយនាយរបស់ជនក្បត់ជាតិ ហ៊ុន ណាល់
http://www.cdl-srp.blogspot.no
នៅក្នុងរជ្ជកាលព្រះចៅអធិរាជ វៀតណាម ម៉ិញ ម៉ាង (182០-1841) ការត្រួតត្រារ បស់វៀតណាម មានភាពកា ចសាហាវ និងឃោរ ឃៅជាទីបំផុត។ ចាប់ពីសម័យនោះមក ជនជាតិខ្មែរតែងតែនិយាយ រំលឹករឿង (កំពប់តែអុង) ជាប់ជាប្រចាំរហូតមកដល់សព្វថ្ងៃ។ នៅសម័យនោះ ពួកទាហានព្រះ ចៅអធិរាជវៀត ណាមកប់ខ្មែរ ដែលប្រឆាំងនិង ពួកគេទាំងរស់ ដោយទុកតែ ក្បាលអោយផុត ពីដីធ្វើជាមុមចង្ក្រានដាំតែ។
វៀតណាមបង្ខំអោយរដ្ឋបាលខ្មែរយកភាសាវៀតណាមមកប្រើ។ពួកឧត្ដមសេនីយ៍ វៀតណាមធ្វើទុក្ខបុកម្នេញដល់ព្រះសង្ឃខ្មែរ ព្រោះគេសង្ស័យថា ព្រះសង្ឃខ្មែរនោះ មានគំនិតជាតិនិយម។ ពួកគេវាយបំផ្លាញព្រះពុទ្ធបដិមានិងចេតិយទាំងឡាយចោល។ គ្រានោះឧត្ដមសេនីយ៍វៀតណាមឈ្មោះ ទ្រឿង ម៉ិញយ៉ាង ដឹកនាំ និងត្រួតត្រាលើប្ រទេសខ្មែរ។ ការផ្លាស់ប្ដូរគ្នាគ្រប់គ្រងម្ដងពីសៀម និងម្ដងពីវៀតណាមនេះ មានរយៈពេល ជាច្រើនសតវត្ស។ ដោយសារតែមានហេតុការណ៍ខ្លះដោយសៀមជាប់ដៃធ្វើសង្គ្រាមយូរអង្វែងជាមួយភូមា ហើយវៀតណាមមានការរំខានខ្លះៗពីអ្នកបះបោលផ្ទៃក្នុងរបស់ខ្លួន ទើបរារាំងប្រទេសខ្លាំងទាំងពីរនេះ មិនអាចលេបត្របាក់ប្រទេសខ្មែរទាំងមូលបាន…។
0 comments:
Post a Comment