Social Icons

Monday, August 27, 2012Print Friendly Version of this pagePrint Get a PDF version of this webpagePDF

អតីត​ប្រធាន​រដ្ឋបាល​​សាលា​ខេត្ត​ក្រចេះ​​ម្នាក់​​ត្រូវ​បាន​​ចាប់​ខ្លួន​​ពី​បទកាង​​ដី​​ឲ្យ​​ក្រុម​ហ៊ុន​



អតីតប្រធាន​​រដ្ឋបាល​សាលា​ខេត្ត​ក្រចេះ​​ម្នាក់​​ត្រូវ​បាន​​ចាប់​ខ្លួន​​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​ម្សិលមិញ ​បន្ទាប់​ពី​គេ​​រក​​ឃើញ​​ថា ​បាន​ធ្វើ​ជា​ខ្នង​​បង្អែក​​ការពារ​​ដី​​ឲ្យ​ក្រុម​ហ៊ុន​​ឯកជន​មួយ​ ​​ហើយ​​បាន​​រំខាន​​ដល់​សកម្ម​ភាព​របស់​ក្រុម​យុវជនស្ម័គ្រ​ចិត្ត​​​ចុះវាស់វែង​​ដីធ្លី​​របស់​​នាយករដ្ឋមន្ត្រី​ ។

ក្រុម យុវជនស្ម័គ្រចិត្ត ដែល តែងតែ ទទួលការយកចិត្តទុកដាក់ យ៉ាងញាក់សាច់ ពីមន្ត្រីរដ្ឋាភិបាល

ប្រភព​​បាន​​ឲ្យ​​ដឹង​ថា​​លោក ចិន​ ហុងស្រ៊ី អាយុ​៦០​ឆ្នាំ ត្រូវ​បាន​​ចាប់​ខ្លួន​​ដោយ​​ប៉ូលិស​ នៅ​ពេល​​ដែល​​​រក​ឃើញ​ថា ​គាត់​​​បាន​​តវ៉ា​ការពារ​​ដី​​ជួស​​មុ​ខ​​ឲ្យ​​ក្រុម​ហ៊ុន ​CIV ដែល​ទទួល​បាន​​ដី​សម្បទាន​​សេដ្ឋកិច្ច​ពីរដ្ឋ និង បំភិត​បំភ័យ​​​​ប្រជាជន​ ។​ជន​សង្ស័យ​​ត្រូវ​​បាន​​ប៉ូលិស​​រៀប​​ចំ​សំណុំ​​រឿង​​បញ្ជូន​ទៅ​​តុលាការ​​ដើម្បី​​សាកសួរ​​នៅ​ថ្ងៃ ចន្ទ ​នេះ ។

ក្រុម​​យុវជន​​ស្ម័គ្រ​​ចិត្ត​​ដែល​បង្កើត​ឡើង​​ដោយ​​នាយក​រដ្ឋមន្ត្រី​​ និង ​គ្រប់គ្រង​ដោយ​​កូន​​របស់​​នាយក​រដ្ឋ​មន្ត្រី​រូប​នេះ​​ផ្ទាល់​ ត្រូវ​បាន​​ប្រគល់​អាទិភាព​​បន្ថែម​លើ​​ស្ថាបន​​ជំនាញ​​​ដែល​មាន​​ស្រាប់​​​របស់​រដ្ឋាភិបាល​​ មាន​ក្រសួង​​ដែន​​ដី​ នគរូបនីយកម្ម និង តុលាការ ។​ ប៉ុន្តែ​យ៉ាង​ណា​​ក៏​​ដោយ​​បក្ស​ប្រជាឆាំង​​ក៏ដូចជា​​សង្គម​​ស៊ីវិល​​បាន​និយាយ​​ថា ​ក្រុម​​នេះ​​បង្កើ​ត​ឡើង​​ដើម្បី​​កេង​​ប្រយោជន៏​​នយោបាយ​​លើ​បញ្ហា​ដីធ្លី​ដែល​​កំពុង​​តែ​កើត​មាន​​យ៉ាង​ក្ដៅ​គគុក​​នៅ​​ក្នុង​​ប្រទេស​កម្ពុជា ហើយ​​បាន​​ទុក​ចោល​​នូវ​​បញ្ហា​​ដីធ្លី​មួយ​ចំនួន​​​ដែល​ទាក់​ទង​​អ្នក​​មានលុយ​ស្និទ្ធ​​​នឹង​​​បក្ស​ប្រជាជន​​​ដូច​​ជា​ករណី​ បឹងកក់ និង បុរីកីឡា​​ជា​ដើម ៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។