Social Icons

Thursday, August 30, 2012Print Friendly Version of this pagePrint Get a PDF version of this webpagePDF

លិខិត​មិត្ត​អ្នក​អាន ៖ ក្រុមហ៊ុន AZ មក​ដល់​ពេល​នេះ​ប្រមូល​ប្រាក់​ចំណេញ​នៅ​លើ​គោក

អស់​រយៈពេល​ជាង​១០​ឆ្នាំ​មក​ហើយ ដែល​ក្រុមហ៊ុន AZ ទទួល​បាន​សិទិ្ធ​វិនិយោគ​ថែទាំ​ផ្លូវ​ជាតិ​លេខ៤ ដែល​ជា​ជំនួយ​របស់​សហរដ្ឋអាមេរិក។
បញ្ជររបស់ក្រុមហ៊ុន AZ សង់កាត់ផ្លូវដើម្បីប្រមូលប្រាក់ពីរថយន្តដែល ឆ្លងកាត់
ប៉ុន្ដែ​រឿង​ពិត គេ​សង្កេត​ឃើញ​ថា ក្រុមហ៊ុន​នេះ​អត់​ដែល​ខ្វល់ខ្វាយ​អនុវត្តន៍​ឲ្យ​ស្រប​តាម​កិច្ច​សន្យា​នោះ​ ឡើយ ពោល​គឺ​គេ​គិត​តែ​ប្រមូល​ប្រាក់​ដែល​ជា​ញើស​ឈាម​របស់​ពលរដ្ឋខ្មែរ​យក​ទៅ​ ធ្វើ​មាន ធ្វើ​បាន ផ្ទាល់​ខ្លួន​តែ​ប៉ុណ្ណោះ។ ដែល​វា​សមល្មម​ដល់​ពេល​ដែល​រាជ​រដ្ឋាភិបាល​គួរ​ពិនិត្យ​សើរើ​ករណី​នេះ​ឡើង​ វិញ​ហើយ។
មតិ​ប្រជាពលរដ្ឋ​ជាច្រើន​បាន​និយាយ​ថា ជា​ច្រើន​ឆ្នាំ​មក​ហើយ​ដែល​ក្រុមហ៊ុន AZ ព្យាយាម​សង់​បញ្ជរ​កាត់​ផ្លូវជាតិ​លេខ៤ ច្រើន​កន្លែង ដើម្បី​បង្ខំ​ឲ្យ​អ្នក​ដំណើរ និង​រថយន្ត​ដឹក​ទំនិញ​បង់​ប្រាក់ ដោយ​គ្មាន​ការ​យោគយល់​អ្វី​ឡើយ។ ហើយ​បើ​និយាយ​ពី​សេវា​ថែទាំ​ជួសជុល​ផ្លូវ​ជាតិ​លេខ៤​វិញ ក្រុមហ៊ុន AZ ធ្វើ​តាម​របៀប​លេងៗ​កុំឱ្យ​គេ​ថា អត់​ធ្វើ​អ្វី​សោះ ព្រោះ​រឿង​សំខាន់​ដែល​ក្រុមហ៊ុន AZ ចង់​បាន​នោះ គឺ​ជា​ការ​ប្រឹង​ប្រមូល​ប្រាក់ពី​រថយន្ដ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ផ្លូវ​ជាតិ​ លេខ៤​តាម​របៀប​ធ្វើ​អាជីវកម្ម​លើ​ខ្នង​ប្រជារាស្ដ្រ​ខ្មែរ​ក្រីក្រ​តែ​ ប៉ុណ្ណោះ៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។