Social Icons

Monday, October 3, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

តំណាង​អគ្គ​លេខាធិការ​អង្គការ​សហប្រជាជាតិ​ប្រចាំ​សាលា​ក្ដី​ត្រូវ​បាន​លា​ឈប់


ច័ន្ទ 03 តុលា 2011 8:40 AM |

លោក គ្លីម វីលៀមសុន ដែល​ទើប​ត្រូវ​បាន​តែង​តាំង​ ជា​បេសកជន​ពិសេស​របស់​លោក បាន គី​មូន​ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ កាល​ពី​ឆ្នាំ​២០១០ ត្រូវ​បាន​​លា​ឈប់​ដោយ​ស្ងាត់ៗ​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ ។
សាលាក្ដីខ្មែរក្រហមដែលពោរពេញដោយការរិៈគន់
គ្មាន​ការ​អត្ថាធិប្បាយ​លម្អិត​ណា​មួយ ពី​មូលហេតុ​នៃ​ការ​លាឈប់​នេះ​ឡើយ ។ប៉ុន្តែ​មាន​សេចក្ដី​រាយការណ៍​ថា លោក ដេវីត តុលបឺត ដែល​ជា​បុព្វាធិការី​របស់​លោក​ វីលៀមសុន ត្រូវ បាន​ក្រុម​មន្ត្រី​កម្ពុជា​ខ្លះ​ចាត់​ទុក​ថា ជា​គូ​ប្រឆាំង​ម្នាក់ ខណៈ​ដែល​មាន​ការ​កត់​សម្គាល់​បែប​នេះ ទៅ​លើ​ក្រុម​មន្រ្តី​ផ្នែក​ច្បាប់​ពី​អង្គការ​សហប្រជាជាតិ​ដែល​បាន​រិៈគន់​ចំពោះ​នីតិវិធី​​របស់​សាលា​ក្ដី​ហើយ​​ទី​​បំផុត​ពួក​គេ ត្រូវ​បាន​សម្រេច​ចិត្ត​យ៉ាង​ស្ងាត់ស្ងៀម​ដើរ​ចេញ​ពី​សាលា​ក្ដី​ដែល​ពោរពេញ​ដោយ​ការ​រិះគន់​នេះ​ជា​បន្តបន្ទាប់​នោះ។
លោក វីលៀមសុន បាន​ដើរ​តួនាទី​ជា​អ្នក​សម្របសម្រួល​រវាង​ភាគី​ពាក់​ព័ន្ធ​ជា​ច្រើន​​ជា​មួយ​សាលាក្ដី​គឺ​រដ្ឋាភិបាល​កម្ពុជា , អង្គការ​សហប្រជាជាតិ​និង​ក្រុម​អ្នក​ផ្ដល់​ជំនួយ​សម្រាប់​សាលា​ក្ដី ។យ៉ាង​ណា​ក៏​ដោយ​យោង​តាម​សារ​ទូរលេខ​សម្ងាត់​របស់​ស្ថាន​ទូត​សហរដ្ឋអាមេរិក​ដែល​​ដាក់​បង្ហោះ​តាម​វីបសាយ​Wiki​Leaksថា លោក វីលៀមសុន​​ អតីត​រដ្ឋអាជ្ញា​ជនជាតិ​អាមេរិក ត្រូវ​បាន​ជ្រើស​រើស​ឲ្យ​មក​កាន់​តួនាទី​នេះ មួយ​ផ្នែក​ដោយ​សា​តែ​ភាព​ប៉ិនប្រសព្វ​របស់ លោក ក្នុង​ការ​ដោះ​ស្រាយ​ជា​មួយ រដ្ឋាភិបាល​កម្ពុជា និង​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និត រវាង​លោក​និង​ សុខ អាន ដែល​ជា​ប្រធាន​ក្រុម​ការងារ ​របស់​សាលា​ក្ដី​ពី ​រដ្ឋាភិបាល ៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។