Social Icons

Sunday, May 22, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

តុលាការ​វៀតណាម​កាត់​ទោស​សកម្មជន​សិទ្ធិ​មនុស្ស​៧​នាក់


2011-05-22
តុលាការ ​វៀតណាម​នឹង​បើក​ការ​ជំនុំ​ជម្រះ​នៅ​ថ្ងៃ​ទី​៣០ ខែ​ឧសភា ខាង​មុខ​នេះ ដើម្បី​កាត់​សេចក្ដី​សកម្មជន​សិទ្ធិ​មនុស្ស​វៀតណាម ៧​នាក់ ពី​បទ​ចោទ​ប្រកាន់​ថា បាន​ព្យាយាម​ផ្ដួល​រំលំ​រដ្ឋាភិបាល។
ប្រសិន​បើ​តុលាការ​រក​ឃើញ​កំហុស​ពិត​មែន ជន​ជាប់​ចោទ​ទាំង​នោះ​នឹង​ត្រូវ​ទទួល​ទោស​ជាប់​ពន្ធនាគារ ឬ​ទោស​ប្រហារ​ជីវិត។
ប្រភព​ព័ត៌មាន អាអេហ្វប៉េ ដែល​បាន​ដក​ស្រង់​ក្រុម​អ្នក​ប្រឆាំង​ឈ្មោះ Viet Tan ដែល​គេ​ស្គាល់​ថា​ជា​គណ​បក្ស​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​បាន​ឲ្យ​ដឹង​ថា ក្រុម​សកម្មជន​សិទ្ធិ​មនុស្ស​ទាំង ៧​នាក់ បាន​ត្រូវ​ចាប់​ខ្លួន កាល​ពី​រដូវ​ក្តៅ ឆ្នាំ​២០១០ ហើយ​សុទ្ធ​តែ​ជា​ជន​ដែល​ហ៊ាន​ចេញ​មុខ​តវ៉ា​ប្រឆាំង​នឹង​ការ​រឹប​អូស​ដីធ្លី​ របស់​កសិករ និង​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​មន្ត្រី​រដ្ឋាភិបាល។
អង្គការ​លើក​លែង​ទោស​អន្តរ​ជាតិ Amnesty International បាន​ឲ្យ​ដឹង​ថា ក្រុម​អ្នក​រិះគន់​នយោបាយ​ដឹក​នាំ​របស់​រដ្ឋាភិបាល​កុម្មុយនិស្ត​វៀតណាម​ជា​ ច្រើន​នាក់ ត្រូវ​រង​ការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​បន្ទាប់​ពី​យុទ្ធនាការ​បង្ក្រាប​ លើ​សេរីភាព​បញ្ចេញ​មតិ​នៅ​ក្នុង​ប្រទេស​វៀតណាម ក្នុង​រយៈ​កាល​ប្រមាណ​ជាង ១៨​ខែ​កន្លង​មក​នេះ៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។