Newer Post Older Post Hom
អង្គការសហប្រជាជាតិបានបោះឆ្នោតសម្រេចបង្កើតតំបន់គ្មានការហោះហើរចំពោះប្រទេស លីប៊ីដែលកំពុងជួបនឹងភាពវឹកវរដោយសារមានកុបកម្មជាច្រើនសប្ដាហ៍ ទាមទារទម្លាក់មេដឹក នាំ លោក Moammer Gaddafi ។
នេះជាកិច្ចប្រឹងប្រែងដើម្បីទប់ស្កាត់ការបង្រ្កាបក្រុមបះបោរដោយបង្ហូរឈាមពីសំណាក់កងទ័ព រដ្ឋាភិបាលីប៊ី។
សមាជិកនៃក្រុមប្រឹក្សាសន្ដិសុខរបស់អង្គការសហប្រជាជាតិបានបោះឆ្នោតដោយគ្មានការ ជំទាស់ គាំទ្រវិធានការមួយចំនួនដើម្បីការពារពលរដ្ឋបះបោរនៅលីប៊ី។ ប្រទេសចិននិងរស្ស៊ី ប្រើសិទ្ធិអនុបវាទ (ដោយមិនបោះឆ្នោត)។
ប្រទេសបារាំងនិយាយថា វិធានការរបស់អន្តរជាតិរហូតមកទល់ពេលនេះគឺមិនទាន់គ្រប់គ្រាន់ នៅឡើយទេ។ ប្រទេសលីបង់បានសម្ដែងការសង្ឃឹមថាការសម្រេចចិត្តរបស់អង្គការសហប្រជា ជាតិពេលនេះ នឹងអាចបញ្ចប់អំពើយង់ឃ្នងនៅក្នុងប្រទេសលីប៊ី។
បណ្ដាអ្នកការទូតនិយាយថា កងទ័ពចម្រោះភាគីដឹកដោយចក្រភពអង់គ្លេស ប្រទេសបារាំង និងសហរដ្ឋអាម៉េរិក នឹងបើកការប្រហារតាមផ្លូវអាកាសក្នុងពេលដ៏ឆាប់ៗបំផុតនេះ។
នៅឯប្រទេសអូស្រ្តាលីនេះវិញ លោកស្រីនាយករដ្ឋមន្រ្តី Julia Gillard សម្ដែងការស្វាគមន៍ ចំពោះការសម្រេចចិត្តរបស់អង្គការសហប្រជាជាតិពេលនេះ។ លោកស្រីបានបន្តទៀតថា ប្រទេសអូស្រ្តាលីគឺជាប្រទេសមួយដំបូងគេដែលទាមទារស្វែងរកការអន្តរាគមន៍ពីអន្តរជាតិ ដើម្បីដោះស្រាយបញ្ហានៅប្រទេសលីប៊ី ៕
Saturday, March 19, 2011
Print
PDF
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment