Posted by ABC RADIO in Khmer
Listen to Khmer MP3
មានរបាយការណ៍ថ្មីមួយមកថា ពលរដ្ឋខ្មែរក្រោមជាង២០នាក់នៅ ប្រទេសវៀតណាមបាន
រងការវាយប្រហារនៅក្នុងពេលបុណ្យឯករាជជាតិវៀតណាមកាលពីថ្ងៃទី២ ខែកញ្ញា កន្លង
ទៅនេះ។ បើតាមការណ៍ឲ្យដឹងពីសហព័ន្ធខ្មែរកម្ពុជាក្រោមបានឲ្យដឹងថា ខ្មែរក្រោមម្នាក់បាន
ស្លាប់ និង២នាក់ទៀតកំពុងព្យាបាលនៅមន្ទីរពេល ហើយច្រើននាក់ទៀតបានរងរបួស និង
កំពុងលាក់ខ្លួន។ ព្រឹត្ដិការណ៍នេះបានកើតឡើងនៅក្នុងខេត្ដតាយនិញ ភាគខាងត្បូងប្រទេស
វៀតណាមបច្ចុប្បន្ន។
ទឹកដីខ្មែរកម្ពុជាក្រោមដ៏ធំធេង ដែលឥឡូវជាប្រទេសវៀតណាមខាងត្បូងបានធ្លាក់ទៅដៃ
វៀតណាមអស់ពេលរាប់សិបឆ្នាំមិនយូរប៉ុន្មាននោះឡើយ ក្រោយពីបារាំងបានដកអាណា
និគមនិយមរបស់ខ្លួនចេញពីតំបន់ឥណ្ឌូចិន ឬហៅថា ដែនដីកូសាំងស៊ីន។
ឥឡូវខ្មែរជាច្រើនពាន់ ច្រើនម៉ឺននាក់ដែលជាម្ចាស់ទឹកដី បានរស់នៅក្នុងប្រទេសវៀតណាម
ជាលក្ខណៈជនជាតិភាគតិចរបស់វៀតណាមទៅវិញ។
លោក ថាច់ ង៉ុកថាច់ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោមមានមូលដ្ឋាននៅអាម៉េរិកបានផ្ដល់
បទសម្ភាសន៍តាមទូរស័ព្ទឲ្យវិទ្យុអូស្រ្ដាលីក្រុងមែលប៊ិនដឹងថា បុរសខ្មែរក្រោមម្នាក់ឈ្មោះ
ចៅ ណែត បានរងការកាប់សម្លាប់រហូតដល់ស្លាប់ នៅក្នុងការវាយប្រហារមួយពីសំណាក់
ពលរដ្ឋវៀតណាមមួយក្រុមមានគ្នា២០០នាក់។ តើរឿងរ៉ាវនេះយ៉ាងណា?លោក ថាច់ ង៉ុកថាច់
ផ្ដល់ការពន្យល់។
Home » Unlabelled » ពលរដ្ឋខ្មែរកម្ពុជាក្រោមជាង២០នាក់នៅខេត្ដតាយនិញប្រទេសវៀតណាមរងការវាយប្រហារពីពលរដ្ឋវៀតណាម២០០នាក់
Saturday, March 19, 2011
Print
PDF
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment