Social Icons

Monday, December 15, 2014Print Friendly Version of this pagePrint Get a PDF version of this webpagePDF

អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាង ១០ គាំទ្រ​បណ្តឹង ICC

ភ្នំពេញៈ អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាង ១០ បាន​គាំទ្រ​បណ្តឹង​តុលាការ​ព្រហ្ម​ទណ្ឌ​អន្តរជាតិ (ICC) ប្រឆាំង​នឹង​ឥស្សរជន​បក្ស​កាន់​អំណាច​នៅ​កម្ពុជា​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​ដែល​គេ​បាន​ប្រព្រឹត្ត​តាម​រយៈ​ការ​រំលោភ​ដីធ្លី។

ក្រុម​នេះ​ដែល​ភាគ​ច្រើន​ជា​អង្គការ​បរិស្ថាន សិទ្ធិ​មនុស្ស និង​សិទ្ធិ​ដីធ្លី​មក​ពី​អឺរ៉ុប អាមេរិក​ឡាទីន អាស៊ី និង​អាមេរិក កាលពី​ថ្ងៃ​សុក្រ បាន​អំពាវ​នាវ​ឲ្យ​ព្រះ​រាជ​អាជ្ញា ICC ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ដើម្បី​ចាប់​ផ្តើម​ការ​ពិនិត្យ​ជា​បឋម «ជាមួយ​នឹង​ការ​ចាប់​ផ្តើម​ស៊ើប​អង្កេត​ឲ្យ​បាន​ពេញ​លេញ»។

អង្គការ​ទាំង​នេះ​បាន​រៀបរាប់​ថា៖ «ICC ដែល​ទទួល​ពាក្យ​បណ្តឹង​នេះ​នឹង​មាន​លទ្ធផល​វិជ្ជមាន​យ៉ាង​ច្រើន មិន​ត្រឹម​តែ​នៅ​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ពិភពលោក​ទៀត​ផង។ វា​នឹង​បញ្ជូន​សារ​ដ៏​មាន​ឥទ្ធិពល​មួយ​នៅ​ពេល​ដែល​ការ​រំលោភ​ដីធ្លី មាន​ជា​ទូទៅ​ឬ​ជា​ប្រព័ន្ធ ហើយ​ច្បាប់ ICC មាន​ការ​ពាក់​ព័ន្ធ»។

បណ្តឹង ICC ត្រូវ​បាន​ប្តឹង​កាល​ពី​ថ្ងៃ ទី៧ ខែ​តុលា ដោយ​មេធាវី​ចក្រភព​អង់គ្លេស​លោក Richard Rogers។ ខណៈ​ដែល​លោក Richard Rogers ដើម​ឡើយ​ត្រូវ​ជួល​ដោយ​បក្ស​ប្រឆាំង​ដើម្បី​ស៊ើប​អង្កេត លោក​បាន​ដាក់​ពាក្យ​បណ្តឹង​តាង​នាម​ឲ្យ​ជន​រង​គ្រោះ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​រដ្ឋាភិបាល បាន​និយាយ​ថា ករណី​នេះ ប្រាកដ​ជា​បណ្តាល​មក​ពី​រឿង​នយោបាយ។

អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី លោក ផៃ ស៊ីផាន បាន​ច្រាន​ចោល​បណ្តឹង​នេះ ដោយ​អះអាង​ថា «វា​ជា​រឿង​កំប្លែង»៕
Mon, 15 December 2014 Kevin Ponniah

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។