Social Icons

Monday, December 15, 2014Print Friendly Version of this pagePrint Get a PDF version of this webpagePDF

ក្រុម​​​អ្នក​​​ប្រឆាំង​​​កំពុង​​​​​​​​​ព្រាង​​​ផែនការ​​​បង្កើត​​​រដ្ឋា​​​​​​ភិ​​​បាល​​​និរទេស

ជនជាតិ​ខ្មែរ​​​មួយ​​​ក្រុម​ដែល​ភាគ​ច្រើន​​រស់​នៅ​ក្រៅ​ប្រទេស​​​បាន​រៀបចំ​កិច្ច​ប្រជុំ​លើក​ដំបូង​របស់​​​សភា​ធម្មនុញ្ញ​ជាតិ​ខ្មែរ​តាម​រយៈ​ Skype កាលពី​ថ្ងៃ​សុក្រ ដោយ​មាន​គម្រោង​បង្កើត​រដ្ឋា​​​ភិ​​​បាល​និរទេស​​ នេះ​​​បើ​​​​យោង​តាម​លោក សម សេរី ប្រធាន​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ។

យោង​តាម​លោក សម សេរី ដែល​លោក​បាន​មាន​ប្រសាសន៍​ថា លោក​សង្ឃឹម​ថា​ រដ្ឋាភិបាល​និរទេស​នេះ​​​នឹង​ត្រូវ​បង្កើត​នៅ​ឆ្នាំ​ក្រោយ​​​នោះ​​បាន​ឲ្យ​ដឹង​ថា គណៈប្រតិភូ​ប្រហែល​៣០​នាក់​បាន​អនុម័ត​លើ​សេចក្ដី​ព្រាង​ច្បាប់​របស់​សភា​ធម្មនុញ្ញ​ជាតិ​ខ្មែរ​ ហើយ​បាន​ជ្រើស​រើស​មនុស្ស​​មួយ​ចំនួន​ឲ្យ​កាន់​តួនាទី​ជា​អ្នក​ដឹកនាំ និង​តួនាទី​រដ្ឋបាល ដែល​ភាគ​ច្រើន​​​ជា​សមាជិក​​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ។

លោក​បាន​លើក​ឡើង​តាម​អុី​​​ម៉េល​ថា “រដ្ឋាភិបាល​និរទេស​នេះ​នឹង​ស្នើ​ឲ្យ​ប្រទេស​ជា​ហត្ថលេខី និង​អង្គការ​សហប្រជាជាតិ​ចាត់​វិធាន​ការ​ដើម្បី​ធានា​ឲ្យ​​​មាន​ការ​អនុវត្ត​ពេញ​លេញ​ចំពោះ​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​បារីស​ ឆ្នាំ​១៩៩១ និង​ស្វែង​រក​យុត្តិធម៌​ជូន​​ជន​​​ជាតិ​ខ្មែរ​​ដែល​ត្រូវ​បាន​សម្លាប់​​ចាប់​តាំង​ពី​ឆ្នាំ​១៩៧៥​ដល់​ពេល​បច្ចុប្បន្ន​”។

លោក សម សេរី បាន​មាន​ប្រសាសន៍​ថា សភា​ធម្មនុញ្ញ​ថ្មី​នេះ​បាន​ជ្រើស​រើស​លោក​ ក្រិច ស៊ីផាន​ ជា​សមាជិក​​រណ​​​សិរ្ស​រំដោះ​ជាតិ​ខ្មែរ​​​សញ្ជាតិ​​​នូវែលសេឡង់ និង ធ្វើ​ជា​ប្រធាន​។

កិច្ច​ប្រជុំ​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​សមាជិក​រណ​​​សិរ្ស​​​រំដោះ​ជាតិ​ខ្មែរ​២៣​នាក់​ រួម​ទាំង​លោក សម សេរី ផង​ត្រូវ​បាន​ផ្ដន្ទាទោស​ ឬ​ចោទ​ប្រកាន់​ពី​បទ​មាន​ផែន​ការ​​ផ្ដួល​រំលំ​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។

ក្នុង​ចំណោម​ក្រុម​នេះ មនុស្ស​ប្រាំពីរ​នាក់​ត្រូវ​បាន​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ពី​៥ឆ្នាំ​ទៅ​៧ឆ្នាំ​កាលពី​ខែ​មេសា បន្ទាប់ពី​ត្រូវ​បាន​ផ្ដន្ទាទោស​ពី​​​បទ​មាន​ផែន​ការ​ផ្ដល់​មធ្យោបាយ​ដល់​ប្រទេស​​​ក្រៅ​ ដើម្បី​ធ្វើ​សកម្មភាព​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា​។ មនុស្ស​១០​នាក់​ទៀត​កំពុង​ត្រូវ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​​ បន្ទាប់ពី​ត្រូវ​បាន​ចាប់​ខ្លួន​​កាលពី​ខែ​​តុលា។

លោក សម សេរី ដែល​ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​បាន​ផ្តន្ទា​​​ទោស​កំបាំង​មុខ​ ហើយ​កំពុង​រស់​នៅ​ប្រទេស​ដាណឺម៉ាក បាន​អះអាង​ថា ក្រុម​នេះ​ធ្វើ​ការ​ដើម្បី​​ផ្សព្វ​ផ្សាយ​ដោយសន្តិវិធី​​​នូវ​​​ពាក្យ​​​ពេចន៍​អំពី​​​របៀប​​​ដែល​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​​​បាន​​​គ្រប់​គ្រង​ដោយ​វៀតណាម ​និង​បាន​បំផ្លាញ​ប្រទេស​ជាតិ​។

លោក ផៃ ស៊ីផាន អ្នក​នាំ​​​ពាក្យ​ទីស្ដីការ​គណៈ​​​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា សភា​ធម្មនុញ្ញ​ជាតិ​ខ្មែរ​ដូច​ជា​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​ជា​ដើម​ ត្រូវ​រដ្ឋាភិបាល​កម្ពុជា​ចាត់​ទុក​ជា​អង្គការ​ភេរវកម្ម​។ លោក​បាន​មាន​ប្រសាសន៍​ថា “អ្នក​ទាំង​នេះ​ យើង​​មិន​ចាត់​ទុក​ពួកគេ​ជា​រដ្ឋាភិបាល​និរទេស​ឡើយ​។ អ្នក​ទាំង​នេះ​នឹង​​ត្រូវ​ចាត់​ទុក​ជា​ផ្នែក​មួយ​នៃ​ក្រុម​ភេរវកម្ម​”។ លោក​បាន​បន្ថែម​ថា “ប្រសិន​បើ​យើង​មាន​ភ័ស្តុ​តាង​គ្រប់​គ្រាន់​ថា ពួកគេ​ពាក់​ព័ន្ធ​នឹង​អង្គការ​ខុស​ច្បាប់​នោះ យើង​នឹង​បញ្ជូន​ពួកគេ​ទៅ​តុលាការ​”៕ សារុន

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។