Social Icons

Saturday, April 27, 2013Print Friendly Version of this pagePrint Get a PDF version of this webpagePDF

ប្ញ​សគល់​ដែល​យួន​បញ្ឆេះ​សង្គ្រាម លាប​ពណ៌​ឲ្យ​ខ្មែរ​ធ្វើសង្គ្រាម​កាប់សម្លាប់​គ្នាឯង​បំភ័ន្ត​ភ្នែក​អន្តរជាតិ​អស់​រយៈពេល​ជាង​៣០​ឆ្នាំ​ល្មម​ដល់ពេល​ខ្មែរ​ភ្ញាក់រលឹក​


​ចាប់តាំងពី​ថ្ងៃទី ៧ ខែមករា ឆ្នាំ​១៩៧៩ យួន​ទទួលបាន​ជោគជ័យ ធំធេង​ក្នុងការ​ចូលលុកលុយ​ឈ្លានពាន​ទឹកដី​ខ្មែរ​ដោយ​ប្រើ​កម្លាំង​ខ្មែរ គឺ​យួន​បាន​ផ្លាស់ប្តូរ​នយោបាយ​ថ្មី ដោយ​ទម្លាក់​ក្រុមខ្មែរក្រហម​កុ​ម្មុយ​និ​ស្ត​និយម​ចិន​ចេញពី​អំណាច​ហើយ​លើក​បន្តុប​ខ្មែរក្រហម​កុ​ម្មុយ​និ​ស្ត​និយម​យួន​ឲ្យ​ឡើង​បន្តអំណាច​ត្រួតត្រា​ជិះជាន់​សង្កត់សង្កិន​ខ្មែរ​ដដែល ហើយ​យួន​ទទួលបាន​ជោគជ័យ​ធំ ធេង​តាមរយៈ​ការបំបែកបំបាក់​សាមគ្គីភាព​ផ្ទៃក្នុង​របស់​ខ្មែរ ដើម្បី​គ្រប់គ្រង​ប្រទេស​កម្ពុជា តាម​មហិច្ឆតា​និង​ឧបាយកល​របស់​ពួកគេ​។ ពោលគឺ​ឥស្សរជន​ខ្មែរ​ដែល​ហ៊ាន​ប្រឆាំង​ចំពោះ​យុទ្ធសាស្ត្រ​របស់​យួន ឬ​មិនចេះ​ការពារ​ផលប្រយោជន៍​យួន​ត្រូវបាន​គេ​ទម្លាក់​ពី​អំណាច ឬ​នាំទៅ​រៀនសូត្រ​នៅក្នុង​ហាណូយ ដែល​ឥស្សរជន​ខ្លះ​ត្រូវស្លាប់​មុន​អាយុ​ដោយ​អាថ៌កំបាំង​ផងដែរ​។​
05 (3)05 (2)05 (1)
​ក្រោយ​ថ្ងៃ​៧ ខែមករា ឆ្នាំ​១៩៧០ ខ្មែរ​មួយក្រុម​ដែល​យួន​លើក​បន្តុប​ឲ្យ​កាន់អំណាច​មានដូចជា​លោក ប៉ែន សុវណ្ណ លោក ចាន់ ស៊ី លោក ហេង សំរិន លោក ហ៊ុន សែន លោក ជា ស៊ីម លោក សាយ ភូ​ថង និង​ខ្មែរ​មួយចំនួនទៀត ហើយ​ឥស្សរជន​អស់​ទាំងនេះ​ត្រូវគេ​មើលឃើញថា គ្រាន់តែ​ជា​ឧបករណ៍​នយោបាយ​ដែល​យួន​ប្រើប្រាស់​ដើម្បី​រើខ្លួន​ឲ្យ​រួច​ពី​ចិន ហើយ​ងាក​ទៅ​ចាប់ដៃ​ជាមួយ​រុស្ស៊ី ដែលជា​មហាអំណាច​មាន​មនោគមវិជ្ជា​កុ​ម្មុយ​និ​ស្ត​ដូចគ្នា​។ នៅពេលដែល​ចិន​មាន​ជម្លោះ​ជាមួយ​រុស្ស៊ី ចិន​ក៏បាន​ប្តូរ​ទំនាក់ទំនង​ទៅកាន់​សហរដ្ឋអាមេរិក​វិញ ដើម្បី​ទីផ្សារ​ពាណិជ្ជកម្ម ហើយ​យួន​លើក​លោក ប៉ែន សុវណ្ណ និង​លោក ចាន់ ស៊ី ឲ្យ​កាន់អំណាច​បម្រើ​ផលប្រយោជន៍​ពួកគេ ប៉ុន្តែ​លោក ប៉ែន សុវណ្ណ និង​លោក ចាន់ ស៊ី មិន​អនុវត្តន៍​តាម​នយោបាយ​ដ៏​ពិសពុល​របស់​យួន ក្រោយមក​លោក ចាន់ ស៊ី បាន​ស្លាប់​នៅលើ​យន្តហោះ អំឡុងពេល​បញ្ជូនទៅ​ព្យាបាល​នៅ​ប្រទេស​រុស្ស៊ី ហើយ​ចំណែក​លោក ប៉ែន សុវណ្ណ វិញ​ក៏​ត្រូវបាន​ខ្មែរ​មួយក្រុម​ទៀត​ឃុបឃិត​ជាមួយ​យួន ចាប់​យកទៅ​ដាក់គុក​ង​ងឹ​ត​នៅ​ក្រុង​ហាណូយ អស់​រយៈពេល​១០​ឆ្នាំ និង​៥២​ថ្ងៃ ដោយសារតែ​លោក ប៉ែន សុវណ្ណ មាន​ប្រពន្ធ​ជា​ជនជាតិ​យួន និង​ជា​កូនប្រសា​របស់លោក ផាម វ៉ាន់​ដុង កាលពី​សម័យ​នោះ កុំ​អី​លោក ប៉ែន សុវណ្ណ ត្រូវបាន​គេ​សម្លាប់​ដើម្បី​កុំ​ឲ្យ​មាន​ហ្មងសៅ​បាត់ទៅហើយ​។​
​ក្រោយមកទៀត យួន​ក៏បាន​រៀបចំ​លើក​បន្តុប​ខ្មែរ​មួយក្រុម​ទៀត​ឲ្យ​ឡើងកាន់​អំណាច​រហូតដល់​សព្វថ្ងៃ ហើយ​យួន​ចេះតែ​មានឱកាស​ចូលលុក​លុយ​ឈ្លានពាន​ទឹកដី​ខ្មែរ រឹបអូស​ឆក់​ប្លន់​យក​ទ្រព្យសម្បត្តិ​ខ្មែរ​ចាប់ពីពេលនោះ​មក ដោយមាន​ការដេញ​សម្លាប់​ខ្មែរ​ដែល​ហ៊ាន​ប្រឆាំង​យួន ក្រោមលេស​ចោទប្រកាន់ថា ជា​ពួក ប៉ុល ពត ដែល​សម័យ​នោះគេ​ចាត់ទុក​ចលនា​តស៊ូ​ត្រីភាគី និង​ក្រុមខ្មែរក្រហម​ថា​ជា​ខ្មាំង​។ នៅពេល​យួន​ចាត់វិធានការ ចាប់​លោក ប៉ែន សុវណ្ណ ទៅ​ឃុំឃាំង​នៅ​ក្រុង​ហាណូយ និង​រៀបចំ​ឲ្យ​លោក ចាន់ ស៊ី ស្លាប់​យ៉ាង​អាថ៌កំបាំង គេ​មើលឃើញ​កាន់តែច្បាស់​ថា ឥស្សរជន​ខ្មែរ​ស្នេហា​ជាតិ​មួយចំនួន​បាន​សម្ងំ​យកសុខ​រៀងខ្លួន មិន​ហ៊ាន​តតាំង​ជា មួយ​យួន ដោយ​ចំហ​ទេ ហើយ​ចាប់តាំងពី​ឆ្នាំ​១៩៨៥ គឺ​យួន​អាចមាន​ឱកាស​អនុវត្តន៍​ផែនការ ក​៥ ដោយ​រលូន​ល្អ គ្មាន​ឧបសគ្គ​អ្វី​ទេ​។ ការ​អនុ វត្ត​ន៍​យុទ្ធសាស្ត្រ​ដ៏​សែន​ពិសពុល​នេះ គេ​សង្កេតឃើញ​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​ពេញកម្លាំង ជាពិសេស​ប្រុសៗ​ត្រូវបាន​រដ្ឋអំណាច​ខ្មែរក្រោម​បញ្ជា​របស់​យួន ចាប់បង្ខំ​ឲ្យ​ទៅធ្វើជា​ទាហាន ហើយ​ខ្លះទៀត​ត្រូវ​កេណ្ឌ​ឲ្យ ទៅធ្វើជា​ពលករ​ស្លាប់​នៅ​តំបន់ ក​៥ រាប់ម៉ឺន រាប់សែន​នាក់ ដោយ​ភាគច្រើន​ស្លាប់​ដោយ​ជំងឺគ្រុនចាញ់​ជាន់មីន​បង្កប់​ក្នុង​ដី​ជាច្រើន ហើយ​ពេលនោះ​យួន កុ​ម្មុយ​និ​ស្ត​ជា​អ្នកកាន់កាប់​ប្រទេស​កម្ពុជា​ទាំងស្រុង​។​
ដោយសារ​មានអំណាច​ពេញដៃ យួន​បាន​ដេញ​កាប់សម្លាប់​ខ្មែរ​អ្នកតស៊ូ​នៅតាម​ព្រំប្រទល់​ដែន​ជាប់​ប្រទេស​ថៃ ជាពិសេស​យុទ្ធនាការ​ធ្វើសង្គ្រាម​ក្នុង​រដូវប្រាំង​ដើម្បី​បោសសម្អាត​សម្លាប់​ខ្មែរ​តស៊ូ​ប្រឆាំង​យួន តាំងពី​ចុងឆ្នាំ​១៩៨៤ ដែល​នៅពេល នោះ ខ្មែរ​តស៊ូ​នៅតាម​ជាយដែន​បានសម្រេច​ចិត្ត​ដកថយ​ចេញពី​មូលដ្ឋាន​តស៊ូ​របស់ខ្លួន​ទៅ​ប្រមូល​ផ្តុំគ្នា​នៅតាម​ជំរំសាយធូ និង​ជំរំសាយប៊ី ជាដើម​។ រហូតដល់​ឆ្នាំ​១៩៨៥ សហរដ្ឋអាមេរិក​និង​អឺរ៉ុប ជាពិសេស​នៅ​បណ្តា​ប្រទេស​លោក​សេរី ចាប់ផ្តើម​ផ្តល់ជំនួយ​ដ៏​ច្រើនសន្ធឹក​សន្ធាប់​ដល់​ក្រុម​អ្នកតស៊ូ​ដែល​យ៉ាងហោចណាស់ មាន​ទឹកប្រាក់​ចំនួន ៥​លាន​ដុល្លារ​អាមេរិក អាវុធ​យុទ្ធ​ភ័​ណ្ឌ រួមទាំង​រៀបចំ​ហ្វឹកហាត់​ទាហាន​នៅ​ក្លាំង​ដុង​ទៀតផង​។ ចំណែក​យួន​ត្រូវបាន​សហគមន៍​អន្តរជាតិ​និង​បណ្តា​ប្រទេស​ក្នុង​តំបន់ ដូចជា ចិន អាស៊ាន ថ្កោលទោស​ដោយសារតែ​អំពើ​ឈ្លានពាន​លុកលុយ​រំលោភ​អធិបតេយ្យភាព​ប្រទេស​កម្ពុជា លើកលែងតែ​ប្រទេស​ឥណ្ឌូនេស៊ី​មួយគត់ ដែល​រក្សាខ្លួន​ជា​ប្រទេស​អព្យាក្រឹត និង​មាន​ប្រទេស​រុស្ស៊ី រួមទាំង​បណ្តា​រដ្ឋ​កុ​ម្មុយ​និ​ស្ត​នៅ​អឺរ៉ុប​ខាងកើត​មួយចំនួនទៀត​បានទទួល​ស្គាល់​រដ្ឋាភិបាល​ខ្មែរ​ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​យួន​។ ចាប់តាំងពី​ការដួលរលំ​របស់​សហ​ភាព​សូ​វៀត នៅ​ឆ្នាំ​១៩៨៤ សូ​វៀត​ក៏​ឈប់​ផ្តល់ជំនួយ​ឲ្យ​យួន ព្រោះ​សូ​វៀត មាន​វិបត្តិ​ហិរញ្ញវត្ថុ អស់​ថវិកា​ពី​ទុនបំរុង ដោយសារតែ​សូ​វៀត បាន​ពង្រឹង​និង​ចំណាយ​លើ​ផ្នែក​យោធា​ខ្លាំងពេក ជាពិសេស​នៅ​តំបន់​ឥណ្ឌូចិន ប៉ុន្តែ​សូ​វៀត អា​ចរក​ផលចំណេញ​បាន​ច្រើនលើក​ការពង្រឹង​វិស័យ​យោធា​នៅ​តំបន់​អឺរ៉ុប​ខាងកើត​។​
​ស្ថានភាព​នេះ​ធ្វើ​ឲ្យ​យួន​ចាញ់​ប្រៀប​ខាង​ការទូត ហើយ​ក្រុម​ចលនា​តស៊ូ​កាន់​តែមាន​កម្លាំង​ចិត្តខ្លាំង​ឡើង ដោយសារ​តែមាន​ការជួយ​ឧបត្ថម្ភ​គ្រប់បែបយ៉ាង​ពី​សហរដ្ឋអាមេរិក ចិន និង​បណ្តា​ប្រទេស​អាស៊ាន ប៉ុន្តែ​បើតាម​ការសិក្សា​ស្រាវជ្រាវ​មួយចំនួន​បាន​បង្ហាញថា កងទ័ព​អ្នកតស៊ូ​ខ្មែរ​តាម​ព្រំដែន​ហាក់ដូចជា​ពុំ​សូវ​មាន​បច្ចេកទេស​គ្រប់គ្រាន់​ក្នុងការ​ធ្វើសង្គ្រាម ជាពិសេស​នយោបាយ​ឈ្លប​នៅតាម​មូលដ្ឋាន​របស់​យួន​ដែល​ក្តាប់​ណែន​ពេញដៃ ធ្វើ​ឲ្យ​ភាគី​អ្នកតស៊ូ​ពិបាក​ក្នុងការ​ធ្វើសង្គ្រាម​ផ្តួលរំលំ​យួន​ដែលមាន​ការហ្វឹកហាត់​ច្បាស់លាស់ និង​មាន​សព្វាវុធ​គ្រប់​ប្រភេទ​ហើយ​សម័យ​នោះគេ​ដឹងថា ចលនា​តស៊ូ​ខ្លាច​បំផុត​ចំពោះ​អាវុធ​ប្រតិកម្ម BM21 ចាប់ពី ១២-១៦ និង ៤០​កាណុង ដែល​បាញ់​ទម្លាក់​តំបន់​ណាមួយ គ្រាប់​ធ្លាក់​ដូច​រន្ធ​បាយខុម និង​ឮស្នូរ​ដូច​ផ្គរលាន់​ខែចេត្រ​។ ក្រោយមកទៀត​កម្លាំង​ច​ល នា​តស៊ូ​មួយចំនួន​ត្រូវបាន​បញ្ជូន​ឲ្យ​ទៅ​រៀន​យុទ្ធសាស្ត្រ​ទ័ព​នៅ​ប្រទេស​ម៉ាឡេស៊ី និង​ប្រទេស​ថៃ ដែល​ទាហាន​ចលនា​តស៊ូ​វគ្គ​ថ្មី​នេះ មាន​យុទ្ធសាស្ត្រ​គ្រប់គ្រាន់​បើក​ការប្រយុទ្ធ​យ៉ាង​មានប្រៀប​លើ​ទាហាន​យួន និង​ទាហាន​ខ្មែរ ដែល​ត្រូវបាន​ប្រើប្រាស់​ឲ្យ​ជួយ​ការពារ​សមរភូមិ​ជួរមុខ​យ៉ាង​មាន​ប្រសិទ្ធភាព​ហើយ​ព្រម​ជា មួយ​គ្នា​នោះ សូ​វៀត​ដែលជា​សម្ព័ន្ធមិត្ត​របស់​យួន​បាន​ចាញ់​អាមេរិក ក្នុង​សង្គ្រាមត្រជាក់ ទើប​សូ​វៀត​ងាក​ទៅរក​អាមេរិក​វិញ ក្នុង​រដ្ឋាភិបាល​លោក ហ្គ័​រ វា​ឆេវ ដើម្បី​រក្សា​លំនឹង​សេដ្ឋកិច្ច​របស់​សូ​វៀត​កុំ​ឲ្យ​ដួលរលំ​។​
​នៅពេលដែល​យួន​អស់​ជំនួយ​ពី​សូ​វៀត​ពេលនោះ​យួន​កាន់តែ​ទន់​ដៃ​ហើយ​បានសម្រេច​ចិត្ត​កាត់បន្ថយ ចំនួន​កងទ័ព​ដែល​បញ្ជូនមក​លុកលុយ​ក្នុងប្រទេស​កម្ពុជា​មួយចំនួន​ធំ ហើយក៏​ចាប់ផ្តើម​ផ្តល់​សញ្ញា​ភ្លើង​ខៀវ ឲ្យ​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រ ជា​មានិត​កម្ពុជា​ជួបចរចា​ជាមួយ​មេដឹកនាំ​ចលនា​តស៊ូ​ត្រីភាគី គឺ​សម្តេចព្រះ​នរោត្តម សីហនុ ជា​បន្តបន្ទាប់​រហូត​ប​ង្កើ​តទៅ​ជាការ​ជួបជុំ​ដ៏​ធំ​មួយ មាន​សហគមន៍​អន្តរជាតិ​ធ្វើជា​សា ក្សី​។ ក្រោយ​ការចរចា​គ្នា​យ៉ាង​ល្អិន​ល្អន់​អំពី​ទម្រង់​ការរៀបចំ​ស្តារ​សន្តិភាព​ដើម្បី​បញ្ចប់សង្គ្រាម​ស៊ីវិល​ដ៏​រ៉ាំរ៉ៃ នៅក្នុង​ប្រទេស​កម្ពុជា ចលនា​តស៊ូ​ត្រី ភាគី​បានដាក់​កំហិត​ឲ្យ​មាន​ការដក​កងទ័ព​យួ​ន​ចេញពី​ប្រទេស​កម្ពុជា នៅក្នុង​ឆ្នាំ​១៩៨៩ ចំនួន​២​លើក គឺ​នៅក្នុង​ខែឧសភា និង​ខែកញ្ញា ទើប​ដំណើរ​ការចរចា​ស្វែងរក​សន្តិភាព​ដែល​ពេលនោះ​មាន​ប្រទេស​ឥណ្ឌូ នេ​ស៊ី និង​បារាំង ជា​សហប្រធាន​បង្កើត​ឲ្យ​មានការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស នៅ​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​១៩៩១ ដែល​ពេលនោះ​គឺជា​ឱកាស​អាច​ប្រ មូល​កម្លាំង​ខ្មែរ​ស្នេហា​ជាតិ​ចូលក្នុង​ប្រទេស​កម្ពុជា​វិញ​។ ប៉ុន្តែ​ដោយសារ​ក្រុម​អ្នកកាន់អំណាច​ដែល​ត្រូវបាន លើក​បន្តុប​តាំងពី​ថ្ងៃ​៧ ខែមករា ឆ្នាំ ១៩៧៩ មិនបាន​អនុវត្តន៍​ឲ្យ​ត្រឹមត្រូវ​តាម​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស បង្កើត​ឲ្យ​មាន​វិបត្តិ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​រហូតដល់​ពេលនេះ​។​
​ជា​យុទ្ធសាស្ត្រ​ដ៏​ពិសពុល​យួន​តែងតែ​បំបែកបំបាក់​កម្លាំង​ខ្មែរ​ស្នេហា ជាតិ​ឲ្យ​ចុះ​ទន់ខ្សោយ ហើយ​យួន​បាន​ក្លែងភេទ​ជា​ខ្មែរ​ដើម្បី​សម្លាប់​ខ្មែរ និង​ខ្ចីដៃ​ខ្មែរ​ឲ្យ​សម្លាប់​ខ្មែរ​គ្នាឯង​តាម​នយោបាយ​លាប​ពណ៌​ប្រកបដោយ​គ្រោះថ្នាក់​បំផុត ដូច​រឿងរ៉ាវ​ក្នុង​ប្រវត្តិសាស្ត្រ​យើង​មើលឃើញ​ជាក់ច្បាស់ នឹង​ភ្នែក​គ្រប់ៗ​គ្នា​ថា យួន​តែងតែ​លើក​បន្តុប​ទំយើ​ខ្មែរ​មួយក្រុម​ដែល​ល្មោភ​អំណាច និយម​យក​ខ្មែរ​គ្នាឯង​ធ្វើជា​សត្រូវ​ឲ្យ​បម្រើ​នយោបាយ​យួន​និង​ការពារ​ប្រយោជន៍​យួន ដូច​កាល ពី​ឆ្នាំ​១៩៧០ យួន​បាន​ខ្ចីដៃ​ខ្មែរ​មួយក្រុម​ឲ្យ​បះបោរ​ប្រឆាំង​ជាមួយ​របប លន់ នល់ បង្កើត​ឲ្យ​មាន​សង្គ្រាម​ស៊ី វិល​។ ប៉ុន្តែ​រឿង​ពិត​សង្គ្រាម​នេះ​បាន​កើតឡើង​ដោយសារតែ​ការ​បញ្ឆេះ របស់​យួន ហើយ​រឿង​ដែល​ខ្មែរ​ច្បាំង​តទល់​ជាមួយ​របប លន់ នល់ និង​ជាមួយ​ទាហាន​អាមេរិកាំង ចំណេញ​ផលប្រយោជន៍​ច្រើនណាស់​ដល់​យួន​។ រហូតដល់​ឆ្នាំ​១៩៧៩ យួន​នៅតែ​ប្រើ​យុទ្ធសាស្ត្រ​ដដែល​ក្នុង​ការលើក​បន្តុប​ខ្មែរ​មួយក្រុម​ឲ្យ​ជិះជាន់​កាប់សម្លាប់​ខ្មែរ​គ្នាឯង គឺ​យួន​បាន​ខ្ចីដៃ​ខ្មែរ ធ្វើសង្គ្រាម​ជាមួយ​ខ្មែរ​ម្តងទៀត ដូចដែល​យួន​ធ្វើសង្គ្រាម​កាល ពី​ឆ្នាំ​១៩៧០ ដែល​នោះ​ពេល​យួន​បាន​ខ្ចីដៃ​ខ្មែរក្រហម ប៉ុល ពត មក​ច្បាំង​ជាមួយ​ទាហាន លន់ នល់ ដែល​គាំពារ​ដោយ​អាមេរិក រហូត​ទទួលបាន​ជោគជ័យ កាលពី​ថ្ងៃទី​៧ មករា ឆ្នាំ​១៩៧៩ គឺ​យួន​បាន​លុកលុយ​កាន់ កាប់​ប្រទេស​កម្ពុជា​ទាំងស្រុង ហើយ​អនុវត្តន៍​នយោបាយ​យួ​នូ​ប​នីយកម្ម នៅក្នុង​ប្រទេស​កម្ពុជា គឺ​ទាហាន​យួន បាន​យកប្រពន្ធ​ខ្មែរ​ចំ ណែ​ក​ស្រី​យួន​បាន​យកប្តី​ខ្មែរ ហើយ​ខ្មែរ​ចំនួន​៥ នាក់​នៅ​ទីក្រុង ឬ​ទីប្រជុំ ជន​ត្រូវមាន យួន​ម្នាក់ ចំណែក​នៅតាម​ជនបទ មាន​យួន​ម្នាក់​និង​ខ្មែរ​៥​នាក់ ពោលគឺ​យុទ្ធសាស្ត្រ​យួ​នូ​ប​នី យ​កម្ម​បែបនេះ កំពុង​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ធ្លាក់​ក្នុង​គ្រោះមហន្តរាយ​ធ្ងន់ធ្ងរ​៕
05 (4)

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។