Social Icons

Saturday, April 27, 2013Print Friendly Version of this pagePrint Get a PDF version of this webpagePDF

ជីវិត​អ្នកក្រ​រស់​ក្រោម​សំយាបផ្ទះ​គេ បង្ហាញ​ពី​ការដឹកនាំ​មិន​ត្រឹមត្រូវ​និង​គ្មាន​គោលការណ៍​ច្បាស់លាស់​ក្នុងការ​លើកកម្ពស់​ជីវ​ភាព​ពលរដ្ឋ​

​រាជធានី​ភ្នំពេញ​ជា​កន្លែង​ប្រមូលផ្តុំ​ប្រជាពលរដ្ឋ​មកពី​គ្រប់ទិសទី​ដើម្បី​ប្រកប​អាជីវកម្ម ឬ​ធ្វើ​ការងារ សំដៅ​រកប្រាក់​ចំណូល​ចិញ្ចឹម​ក្រពះ ហើយ​ភាគច្រើន​ប្រជាពលរដ្ឋ​ក្រីក្រ​បានធ្វើ​ចំណាកស្រុក​ពី​ភូមិកំណើត​ដែល​គ្មាន​ដី​បង្កបង្កើនផល គ្មាន​ការងារ​ធ្វើ មក​រស់នៅ​តាម​សំ យាប​ផ្ទះ​គេ​មើលទៅ​គួរ​ឲ្យ​អាណិតអាសូរ​ជាទីបំផុត​។ ជាក់ស្តែង​ក្រោម​ការដឹកនាំ​របស់លោក ហ៊ុន សែន អស់​រយៈពេល​២៨​ឆ្នាំ​កន្លងទៅនេះ មិនបាន​យកចិត្តទុកដាក់​ជួយ​គាំពារ និង​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ឲ្យ​បាន​ធូរធារ​ថ្លៃថ្នូរ​ដូច​បណ្តា​ប្រទេស​ក្បែរ​ខាង​នោះទេ ធ្វើ​ឲ្យ​គម្លាត​សង្គម​រវាង​អ្នកមាន​និង​អ្នកក្រ​កាន់តែ​ឆ្ងាយ​ទៅៗ​ហៅ​មិនឮ ពោលគឺ​អ្នកមាន​កប់​ពពក ចំណែក​អ្នកក្រ​វិញ គ្មាន​ទីជម្រក​រកតែ​បាយ​ចំអែត​ក្រពះ​ស្ទើរ​គ្មាន ផ្តើមចេញពី​ការដឹកនាំ​មិន​ត្រឹមត្រូវ ធ្វើ​ឲ្យ​ពលរដ្ឋ​ជួបតែ​ភាព​ខ្លៅ ខ្លាច និង​ឃ្លាន​។​
​ប្រជាពលរដ្ឋ​ក្រីក្រ​ជាច្រើន​បាន​បង្ខំចិត្ត​ចាក​ចេញពី​ស្រុកកំណើត​មក​ធ្វើជា​កម្មករសំណង់ កម្មករ​អូស​រទេះដឹក​ទំនិញ​តាម​ផ្សារ​ធ្វើជា​អ្នកបម្រើ​តាម​ផ្ទះ​ចិន ប្រកប​របរ​រត់​ម៉ូតូឌុប ធាក់​រ៉ឺម៉ក ស៊ីក្លូ រស់នៅ​វេទនា​តោកយ៉ាក​បំផុត ពេលយប់ឡើង​ដើរ រក​កន្លែង​ជ្រក​តាម​សំយាបផ្ទះ​ចិន​គ្មាន​កន្លែងដេក​ពួន​ច្បាស់លាស់​យប់ ត្រង់ណា​ដេក​នៅ​ត្រង់នោះ មើលទៅ​វេទនា​បំផុត ហើយ​ពេលខ្លះ​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​ប្រក​បរបរ​សុំទាន​ត្រូវបាន​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចាប់​យកទៅដាក់​នៅ​មជ្ឈមណ្ឌល​សង្គមកិច្ច ដោយ​លើកឡើងថា ជនក្រីក្រ​និង​អ្នកសុំទាន​ទាំងនោះ​ធ្វើ​ឲ្យ​ប៉ះពាល់ ដល់​សណ្តាប់ធ្នាប់​សង្គម​។ បញ្ហា​ដែល​កើតឡើង​នាពេល​បច្ចុប្បន្ននេះ​ក៏​ដោយសារតែ​ការបែងចែក​កំណើនសេដ្ឋកិច្ច​ធ្វើ​មិនបាន​ត្រឹមត្រូវ គ្មាន​សមធម៌ ធ្វើ​ឲ្យ​អ្នកក្រ​កាន់តែ​ក្រ​ទៅ ហើយ​អ្នកមាន​វិញ សល់​ប្រាក់​ហូរហៀរ​ចាយ​មិន​អស់​និង​យកទៅ​ផ្ញើ​នៅតាម​ធនាគារ​បរទេស​បើ​ពិនិត្យមើល​ស្ថានភាព​ជាក់ស្តែង គឺ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ចាកចេញ​ពី​របប​ខ្មែរក្រហម​កាលពី​ថ្ងៃទី​៧ ខែមករា ឆ្នាំ​១៩៧៩ មានតែ​បាតដៃ​ទទេ​ដូចគ្នា ប៉ុន្តែ​មកដល់ពេលនេះ​សមាជិកគ្រួសារ​អ្នកកាន់អំណាច​មានបាន​យ៉ាង​សម្បើម​។​
​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ធ្វើ​ចំណាកស្រុក​មកកាន់​ទីប្រជុំ​ជន​ឬ​ឆ្លងដែន​ដោយ​ប្រថុយប្រថាន​ទៅ​លក់​កម្លាំង​ពលកម្ម​នៅ​ប្រទេស​ក្បែរ​ខាង​បាន​រអ៊ូរទាំ​អំពី​ស្ថានភាព​រស់នៅ​របស់ ពួកគេ ដែល​គ្មាន​ការជួយ​គាំពារ​ពី​អាជ្ញាធរ​អ្នកកាន់អំណាច ហើយ​នៅ​តំបន់​ខ្លះទៀត​នៅ​តំបន់​ក្រីក្រ​ខ្វះខាត​ដីធ្លី​សម្រាប់​បង្កបង្កើនផល​ត្រូវគេ​បណ្តេញចេញ​ដោយ​បង្ខំ ហើយ​យក​ដី​ទាំងនោះ​ទៅ​ប្រគល់​ឲ្យ​ក្រុមហ៊ុន​យួន​តាម​គោលនយោបាយ​ផ្តល់​ដី​សម្បទាន​ដោយ​គ្មាន​ការគិតគូរ​ពី​ផលប៉ះពាល់​។ ការប្រមូល​ផ្តុំគ្នា​រស់នៅ​តាម​សំយាបផ្ទះ​ចិន​គឺ​ប្រជាពលរដ្ឋ​ក្រីក្រ​អាច​រកប្រាក់​ចំណូល​បាន​បន្តិចបន្តួច​ប៉ុណ្ណោះ ដើម្បី​ទិញ​បាយ​ចំអែត​ក្រពះ​ដែល​ពេលខ្លះ​សឹង​ថា​មិនមាន​សល់​ប្រាក់​បញ្ជូនទៅ​ស្រុកកំណើត​ជួយ​ទំនុកបំរុង​ប្រពន្ធ​កូន ក្រុមគ្រួសារ​ផង​ទេ ហើយ​ស្ថានភាព​ក្រីក្រ​នៅក្នុង​ប្រទេស​កម្ពុជា មាន​រូបភាព​អាក្រក់​ខ្លាំង​ឡើងៗ ដោយសារតែ​ការដឹកនាំ​របស់លោក ហ៊ុន សែន មិនបាន​គិតគូរ​ពី​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្រីក្រ​ដែលមាន​ចំនួន​រាប់លាន​នាក់​។​
​បើ​ពិនិត្យមើល​កំណើនសេដ្ឋកិច្ច​ប្រចាំឆ្នាំ​ដែល​លោក ហ៊ុន សែន លើក​យកមក​និយាយ​ជា​ញឹកញាប់​ពេលខ្លះ​គេ​រិះគន់ថា កំណើនសេដ្ឋកិច្ច​នោះ​មានតែ​តួលេខ ព្រោះ​អត្រា​នៃ​ភាពក្រីក្រ​និង​ចំនួន​អ្នកក្រ​ពិត​ជាក់ស្តែង មាន​ច្រើនជាង​ការព្យាករណ៍​ឆ្ងាយ​ណាស់ ជាពិសេស​របាយការណ៍​ថ្មីៗ​នេះ​របស់​ធនាគារពិភពលោក បាន​បង្ហាញថា​កំណើនសេដ្ឋកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា​គួរ​ឲ្យ​កត់សម្គាល់​ក៏ពិតមែន​ប៉ុន្តែ​កំណើន​នេះ​មិនបាន​បែងចែក​ដោយ​សមធម៌​ឲ្យ​ទៅ​ពលរដ្ឋ​ក្រីក្រ​នោះទេ​។ លោក ហ៊ុន សែន បានលើកឡើង​អំពី​យុទ្ធសាស្ត្រ​កាត់បន្ថយ​ភាពក្រីក្រ​តាម​គោលដៅ​សហស​វត្សរ៍ ឬ​តាម​ជំហាន​គី​គ​ង្គ​ក់ ដោយ​អួតអាង​ពី​ភាពជោគជ័យ​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​ប៉ុន្តែ​សម្រាប់​គណបក្សប្រឆាំង​វិញ​បាន​រិះគន់ថា លោក ហ៊ុន សែន បាន​បរាជ័យ​ទាំងស្រុង​ចំពោះ​យុទ្ធសាស្ត្រ​កាត់បន្ថយ​ភាពក្រីក្រ​នៅពេលដែល​ចំនួន​ប្រជាពលរដ្ឋ​ធ្វើ​ចំណាកស្រុក​ចេះតែ​កើន​ឡើងជា​លំដាប់ ហើយ​ប្រជាពលរដ្ឋ​ក្រីក្រ​លង់ខ្លួន​កាន់តែ​ជ្រៅ​ក្នុង​ភាពអត់ឃ្លាន​រកប្រាក់​ទិញ អង្ករ​ច្រក​ឆ្នាំង​សឹង​មិនបាន ក៏​ព្រោះតែ​ការដឹកនាំ​របស់លោក ហ៊ុន សែន គ្មាន​គោលការណ៍​ច្បាស់លាស់​ដើម្បី​លើកស្ទួយ​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​។​
​បើតាម​ទ្រឹស្តី​សេដ្ឋកិច្ច​គេ​មើលឃើញថា ការដឹកនាំ​របស់លោក ហ៊ុន សែន គឺជា​ការ​ច្របាច់ក​រាស្ត្រ ដោយ​ដៃ​ទាំង ២ ដូចដែល​លោក​ប្រធាន សមរង្ស៊ី បាន​ពន្យល់ថា ដៃ​ម្ខាង​របស់ អ្នកកាន់អំណាច​គេ​ឃុបឃិត​ឲ្យ​ក្រុម ឈ្មួញ​ដំឡើង​ថ្លៃទំនិញ​តាមតែ​អំពើ​ចិត្ត ហើយ​ដៃ​ម្ខាង​ទៀត​គេ​ទប់​កុំ​ឲ្យ​ប្រាក់ខែ​កម្មករ មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​ឡើង​ខ្ពស់​។ មានន័យថា​នៅពេល​ប្រាក់ខែ​តិចតួច​មិនអាច​យកទៅ​បំពេញ​ការចាយវាយ​ប្រ ចាំ​ថ្ងៃ​ដែលមាន​កំណើន​ខ្ពស់​បានទេ ហើយ​ការកាត់បន្ថយ​ភាពក្រីក្រ​ដែល​ដំណើរការ​យឺតៗ​របស់លោក ហ៊ុន សែន បានបង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​ប រា​ជ័យ​យ៉ាងច្បាស់​ក្រឡែត ប៉ុន្តែ​ក្រុម អ្នកកាន់អំណាច​មិនដែល​ខ្វល់ខ្វាយ​អ្វី​ទេ ធ្វើយ៉ាងណា​ឲ្យ​តែ​ក្រុម​របស់​ពួកគេ​អាច​ប្រមូល​ផលប្រយោជន៍​កេងប្រវ័ញ្ច​ពី​អ្នកក្រីក្រ​ទៅធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​។
​ផ្ទុយ​ពីអ្វី​ដែល​លោក ហ៊ុន សែន កំពុង​ធ្វើ គឺ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​យុទ្ធសាស្ត្រ​ច្បាស់លាស់​ដើម្បី​បញ្ចប់​ទុក្ខសោក​និង​ភាពក្រីក្រ​រហេម រហាម​របស់​ប្រជារាស្ត្រ​ខ្មែរ​ទូទៅ​តាមរយៈ​យុទ្ធសាស្ត្រ​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ពលរដ្ឋ​ដែល​ក្នុងនោះ​មានការ​ប្តេជ្ញាចិត្ត​ដំឡើង​ប្រាក់ ខែ​ជូន មន្ត្រីរាជការ​និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​មួយខែ​១​លាន រៀល ដំឡើង​ប្រាក់ខែ​ឲ្យ​កម្មករ​យ៉ាងហោចណាស់​មួយខែ​៦០​ម៉ឺន​រៀល និង​ជួយ ផ្តល់ប្រាក់​ឧបត្ថម្ភ​ដល់​ចាស់ជរា​ក្នុង មួយខែ​ចំនួន​៤​ម៉ឺន​រៀល​។ ក្នុងនោះ ក៏មាន​យុទ្ធសាស្ត្រ​ច្បាស់លាស់​ដើម្បី​បញ្ចុះតម្លៃ​ទំនិញ​សំខាន់ៗ​មួយចំនួន​ឲ្យ​ចុះថោក​តាមរយៈ​ការបញ្ចុះ​ពន្ធ​នាំ ចូល​និង​ការលើកទឹកចិត្ត​ឲ្យ​អ្នកវិនិយោគទុន​មករក​ស៊ី​ផលិត​ទំនិញ​នៅក្នុង​ប្រទេស​កម្ពុជា ដែល​ធ្វើយ៉ាងណា​ឲ្យ​តម្លៃ​ទំនិញ​ចុះថោក​សមស្រប​តាម​កម្រិត​ជីវភាព​រស់នៅ​និង​ប្រាក់ចំណូល​ប្រចាំថ្ងៃ​របស់​ពលរដ្ឋ​ក្រីក្រ​៕
04

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។