Social Icons

Wednesday, April 10, 2013Print Friendly Version of this pagePrint Get a PDF version of this webpagePDF

មន្ត្រីជលផល​ឃុបឃិត​ជាមួយ​មេ​ឈ្មួញ ហុក ជ្រា គាប​អាជីវករ​ដឹកជញ្ជូន​ត្រី​ឲ្យ​បង់លុយ​តាមចិត្ត​


បាតុភាព​ដែល​កំពុង​កើត​មាននៅ​ក្រុង​ប៉ោយប៉ែត មិនមែនជា​រឿង​ធម្មតា​ទេ ដែល​ទាមទារ​ឲ្យ​ប្រធាន​រដ្ឋបាល​ជលផល និង​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ធ្វើ​ការត្រួត​ពិនិត្យឡើងវិញ ហើយ​ដោះស្រាយ​ឲ្យ​បាន​ទាន់ពេលវេលា ព្រោះថា​បញ្ហា​នេះ​អាច​បន្ត​រីក​រាលដាល​កាន់តែខ្លាំង​ដោយសារតែ​ជំនាញ​ជលផល​ឃុបឃិត​ជាមួយ​មេ​ឈ្មួញ​ហុក​ជ្រា​គាបសង្កត់​បង្ខំ​ឲ្យ​អាជីវករ​ដែល​រកស៊ី​ដឹកជញ្ជូន​ត្រី​ទៅ​លក់​នៅ​ក្រុង​ប៉ោយប៉ែត បង់លុយ​សំអាង​លើ​សិទ្ធិផ្តាច់មុខ​ក្នុងការ​នាំចូល​និង​ចែកចាយ​ត្រី ប៉ះពាល់​ផលប្រយោជន៍​ដល់​អាជីវករ​ដទៃទៀត ដែល​នាំ​ត្រី​យកទៅលក់​ស្រុក​សៀម ដោយ​ត្រូវ​ដឹក​ឆ្លងកាត់​ក្រុង​ប៉ោយប៉ែត​ក៏ត្រូវ​ចូល​បង់លុយ​ឲ្យ​ជំនាញ​ជលផល និង​ក្រុមហ៊ុន​របស់​មេ​ឈ្មួញ ហុក ជ្រា ដោយ​មិន​សម​ទំនង​។​
​សេចក្តីរាយការណ៍​ព័ត៌មាន​ពី​ក្រុង​ប៉ោយប៉ែត​បាន​ឲ្យ​ដឹងថា មន្ត្រី​ជំនាញ​ជលផល​ក្រុង​ប៉ោយប៉ែត​ដែល ដឹកនាំ​ដោយ​លោក សី ស៊ី​ល័យ បាន​ឃុបឃិត​ជាមួយ​ក្រុមហ៊ុន​របស់​មេ​ឈ្មួញ ហុក ជ្រា ធ្វើការ​គំរាម​និង​គាបសង្កត់​ឲ្យ​ក្រុមអាជីវករ​ដែល​រកស៊ី​ដឹកជញ្ជូន​ត្រី​តាម​រថយន្ត​យកទៅលក់​នៅ​ក្រុង​ប៉ោយប៉ែត​បង់លុយ​ថ្លៃ​ក្បាល ឡាន​ក្នុង​មួយ​រថយន្ត​ចំនួន ៤ ម៉ឺន​រៀល ហើយ​អាជីវករ​ដែល​បាន​ដឹកជញ្ជូន​ត្រី​ទៅ​លក់​នៅ​ក្រុង​ប៉ោយប៉ែត​នាពេល​បច្ចុប្បន្ននេះ មាន​ប្រមាណ​៣០​ទៅ​៤០​រថយន្ត​ក្នុង​មួយថ្ងៃៗ​។​សម្រាប់​ក្រុមអាជីវករ​ទាំងឡាយណា ដែល​មិនបាន​បង់លុយ​ទៅតាម​ការទាមទារ​រប​ស់​ជំនាញ​ជលផល គឺ​ត្រូវគេ​ចាប់យក​រថយន្ត​ដឹក​ត្រី​ទៅ​ផាកពិន័យ​ធ្វើ​ឲ្យ​ខូចខាត​ហើយ​បញ្ហា​នេះ​កើតមាន​ជា​រៀងរាល់ថ្ងៃ ដែល​ឈ្មួញ​ខ្លះ​ខ្ជិល​មានរឿង​វែងឆ្ងាយ​ក៏​បង់លុយ​ចំនួន​៤​ម៉ឺន​រៀល​ថ្លៃ​ក្បាល​ឡាន​ឲ្យ ទៅ​ជំនាញ​ជលផល និង​ក្រុមហ៊ុន​របស់​មេ​ឈ្មួញ ហុក ជ្រា ហើយ​ខ្លះទៀត​ក៏មាន​ប្រតិកម្ម​តវ៉ា ត្រូវ​ក្រុម​មន្ត្រីជលផល​ចាប់​រថយន្ត​ដឹក​ត្រី​បង្ក​ឲ្យ​មានការ​ខូចខាត​។​
​ដូចជា​ករណី​ដែល​មន្ត្រី​ជំនាញ​ជលផល​ក្រុង​ប៉ោយប៉ែត​របស់លោក សី ស៊ី​ល័យ ដែល​បាន​ឃាត់​ចាប់​រថយន្ត​ដឹក​ត្រី​ប្រភេទ​កាមរី​មួយគ្រឿង​គំរាម​ឲ្យ​បង់លុយ​ពិន័យ​១​លាន​រៀល ខណៈដែល​ម្ចាស់​រថយន្ត​មិនបាន​បង់លុយ​ថ្លៃ​ក្បាល​ឡាន​ចំនួន​៤​ម៉ឺន​រៀល​តាម​ការទាមទារ​ហើយ​បាតុភាព​មួយ នេះ​បានធ្វើ​ឲ្យ​ផ្អើល​ក្រុង​ប៉ោយប៉ែត​និង​ចាប់ផ្តើម​បែក​ពាង​ប្រហុក​ចំពោះ​អំពើពុករលួយ​របស់​ជំនាញ​ជលផល ដែល​គាប​ក្រុម​អ្នករកស៊ី​ដឹកជញ្ជូន​ត្រី​ថ្លៃ​ជំរិត​បង្ខំ​ឲ្យ​បង់លុយ​ក្បាល​ឡាន​ចំនួន​៤​ម៉ឺន​រៀល​រាប់សិប​ឆ្នាំ​មកហើយ​។ ចាប់តាំងពី​ហេតុការណ៍​នេះ​បាន​កើតឡើង គេ​សង្កេតឃើញ​អាជីវករ​មួយចំនួន​បានចាប់ផ្តើម​ខ្លាចញញើត​មិន​ហ៊ាន​ដឹកជញ្ជូន​ត្រី​ទៅ​លក់​នៅ​ក្រុង​ប៉ោយប៉ែត​ដូចពេលមុន​ទៀត​ទេ ព្រោះ​អាច​ប្រឈម​នឹង​ការចាប់​រថយន្ត​ដឹក​ត្រី​យកទៅ​ផាក​ពិ ន័យ​រាប់លាន​រៀល ហើយ​ធ្វើ​ឲ្យ​ងាប់​ត្រី​ខូចខាត​លក់​មិនកើត​ផងដែរ​។​
​កន្លងមក​ក្រុមអាជីវករ​ដែល​បាន​រកស៊ី​ដឹកជញ្ជូន​ត្រី​ទៅ​លក់​នៅ​ក្រុង​ប៉ោយប៉ែត បាន​ស្វះ​ស្វែងរក​អាជ្ញាប័ណ្ណ​ពី​ជំនាញ​ជលផល ដើម្បី​ដឹកជញ្ជូន​ត្រី​ទៅ​លក់​នៅ​ស្រុក​សៀម ដោយ​ឆ្លងកាត់​ក្រុង​ប៉ោយប៉ែត ប៉ុន្តែ​នៅពេល​ក្រុមអាជីវករ​ទាំងនោះ​បាន​ដាក់​ពាក្យសុំ​អាជ្ញាប័ណ្ណ​មកកាន់​រដ្ឋបាល​ជលផល ក៏បាន​បែកធ្លាយ​ព័ត៌មាន​ដល់​មេ​ឈ្មួញ ហុក ជ្រា ទើប​មេ​ឈ្មួញ​ដ៏​មាន​ឥទ្ធិពល​រូបនេះ បាន​ចំណាយ​ប្រាក់​និង​រក​ខ្សែ​ទុយោ​ដើម្បី​ការពារ​អាជីព​ចែកចាយ​ត្រី​ផ្តាច់មុខ​របស់ខ្លួន​ប្រចាំ​ក្រុង​ប៉ោយប៉ែត​។​ក្រុមអាជីវករ​តូចតាច​មិនអាច​សុំ​អាជ្ញាប័ណ្ណ​ដឹកជញ្ជូន​ត្រី​ទៅ​លក់​នៅ​ក្រុង​ប៉ោយប៉ែត​បានទេ ព្រោះ​វា​ជាន់​លើ​អាជ្ញាប័ណ្ណ​នៃ​សិទ្ធិ​ចែកចាយ​ត្រី​ផ្តាច់មុខ​របស់​មេ​ឈ្មួញ​ហុក ជ្រា ជាពិសេស​មន្ត្រី​ជំនាញ​ជលផល​របស់លោក សី ស៊ី​ល័យ ក៏មាន​ឱកាស​ប្រើប្រាស់​សិទ្ធិផ្តាច់មុខ​រប​ស់មេ​ឈ្មួញ ហុក ជ្រា ទៅ​គាប​ជំរិត​ឲ្យ​ក្រុមអាជីវករ​ដែល​រកស៊ី​ដឹកជញ្ជូន​ត្រី​ឆ្លងកាត់​ភូមិសាស្ត្រ​ក្រុង​ប៉ោយប៉ែត​បង់លុយ​ថ្លៃ​ក្បាល​ឡាន​ចំនួន ៤ ម៉ឺន​រៀល​សម្រាប់​រថយន្ត​ដឹក​ត្រី​មួយគ្រឿង ដោយ​គ្មាន​ការយោគយល់​នោះទេ​។
​ក្រុមអាជីវករ​ដែល​ធ្លាប់​ដឹកជញ្ជូន​ត្រី​ទៅ​លក់​នៅ​ក្រុង​ប៉ោយប៉ែត​បានលើកឡើង​ថា​ពួកគាត់​ដែល​បាន រកស៊ី​ដឹកជញ្ជូន​ត្រី​ពី​ខេត្តពោធិ៍សាត់ កំពង់ឆ្នាំង បាត់ដំបង និង​ពី​ខេត្តសៀមរាប ទៅ​លក់​នៅ​ក្រុង​ប៉ោយប៉ែត ក៏មាន​ការបង់ពន្ធ​ជូន​រដ្ឋ​ត្រឹមត្រូវ ដូច្នេះ​ពួកគាត់​ទទូច​សុំ​ឲ្យ​លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ច័ន្ទ សារុន ពិនិត្យមើល​បញ្ហា​នេះ​ឡើងវិញ​ផង ព្រោះ​ការផ្តល់​សិទ្ធិ​ឲ្យ​មេ​ឈ្មួញ ហុក ជ្រា ដឹកជញ្ជូន​និង​ចែកចាយ​ត្រី​ផ្តាច់មុខ​នៅ​ក្រុង​ប៉ោយប៉ែត បាន​បង្ក​ផលប៉ះពាល់​ខ្លាំង​សម្បើម​ណាស់​សម្រាប់ អាជីវករ​ដទៃទៀត ហើយ​ការផ្តល់​សិទ្ធិ​ឲ្យ​មេ​ឈ្មួញ ហុក ជ្រា បែបនេះ​មិន​ទំនង​ថា​អាច​ទទួលបាន​ប្រាក់​ចំ ណូ​លពី​ការបង់ពន្ធ​បាន​ច្រើន​នោះ ទេ​។ រឿងហេតុ​ដែល​នាំ​រដ្ឋបាល​ជលផល​ផ្តល់​អាជ្ញាប័ណ្ណ​ឲ្យ​មេ​ឈ្មួញ ហុក ជ្រា រកស៊ី​ដឹកជញ្ជូន​និង​ចែកចាយ​ត្រី ផ្តាច់មុខ​នៅ​ក្រុង​ប៉ោយប៉ែត គឺជា​រឿង​មិន​សម​ទំនង​ទាល់តែសោះ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខ​រកស៊ី​ប្រចាំថ្ងៃ​របស់​អាជីវករ​តូចតាច​មួយចំនួន​នោះទេ ថែមទាំង​ធ្វើ​ឲ្យ​ខាតបង់ ចំណូល​ថវិកាជាតិ​ផងដែរ​។​
​ដោយឡែក​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្រុង​ប៉ោយប៉ែត​ក៏​កំពុង​ជួប​ផលប៉ះពាល់​ខ្លាំង​សម្បើម​ពី​ការផ្តល់ សិទ្ធិ​ឲ្យ​មេ​ឈ្មួញ ហុក ជ្រា រកស៊ី​ដឹក ជញ្ជូន​និង​ចែកចាយ​ត្រី​ផ្តាច់មុខ​នៅ​ក្រុង​ប៉ោយប៉ែត ព្រោះ​នៅពេលដែល​មេ​ឈ្មួញ ហុក ជ្រា ទទួលបាន​សិទ្ធិផ្តាច់មុខ គឺ​គ្មាន​អាជីវក​រណា​ផ្សេង ទៀត ហ៊ាន​ដឹកជញ្ជូន​ត្រី​ទៅ​លក់​នៅ​ក្រុង​ប៉ោយប៉ែត​ទេ ធ្វើ​ឲ្យ​មេ​ឈ្មួញ ហុក ជ្រា មានឱកាស​ដំឡើងថ្លៃ​ត្រី​តាមតែ​អំពើ​ចិត្ត​។ ពលរដ្ឋ​បាន​លើកឡើងថា មាន​បញ្ហា​ជាច្រើន​ដែល​ត្រូវ​កែសម្រួល​ឡើងវិញ ដើម្បី​ជាការ​ទប់ស្កាត់​ភាពអនាធិបតេយ្យ​ផង និង​ជាការ​សម្រួល​កុំ​ឲ្យ​តម្លៃ​ត្រី​នៅ​ក្រុង​ប៉ោយប៉ែត​ឡើងថ្លៃ​ខ្ពស់ជាង​កន្លែង​ដទៃ​ព្រោះ​វា​ប៉ះពាល់​ខ្លាំងណាស់​ដល់ ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ក្រីក្រ​ទន់ខ្សោយ​ហើយ​មានតែ​ការលុបចោល​សិទ្ធិផ្តាច់មុខ​របស់​មេ​ឈ្មួញ ហុក ជ្រា ប៉ុណ្ណោះ ទើប​អាចជួយ​ឲ្យ​អាជីវករ​តូចតាច​ប្រកប​អាជីព​ចែកចាយ​ត្រី​ដូចពេលមុន​។​
​សូមបញ្ជាក់ថា មេ​ឈ្មួញ ហុក ជ្រា មាន​ទំនាក់ទំនង​ជិតដិត​ជាមួយ​មន្ត្រី​ធំៗ​នៅក្នុង​រដ្ឋបាល​ជលផល​និង​ក្រសួងកសិកម្ម ហើយ​មេ​ឈ្មួញ ហុក ជ្រា មាន​សិទ្ធិអំណាច​ធំ​ណាស់​ក្នុងការ​នាំចូល​ដឹកជញ្ជូន និង​ចែកចាយ​ត្រី​ខុសច្បាប់​ស្ទើរ​មួយ​ចំហៀង​ប្រទេស​កម្ពុជា​ទៅហើយ ដូចជា​ត្រី​ឆ្តោ និង​ត្រី​រ៉ស់​យួន សុទ្ធសឹងតែ​ជា​ត្រី​ខុសច្បាប់ ដែល​ក្រសួងកសិកម្ម​បានដាក់​កំហិត​មិន​ឲ្យ​មានការ​នាំចូល​និង​ចែកចាយ​តាម​ទីផ្សារ​។ សូមបញ្ជាក់ថា ការនាំ​ចូល​ត្រី​របស់​មេ​ឈ្មួញ ហុក ជ្រា គឺមាន​មន្ត្រីជលផល​ជា​អ្នក​ជួយ​សម្របសម្រួល​យ៉ាង​រលូន​ល្អ ហើយ​ត្រី​មួយចំនួន​ក៏មាន​ប្រើប្រាស់​សារធាតុ​គីមី ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​ពលរដ្ឋ ជា​អ្នក​បរិភោគ​ផងដែរ គឺ​ពិតជា​គ្រោះថ្នាក់​ធំ​ណាស់ សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​៕
07

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។