Social Icons

Saturday, March 2, 2013Print Friendly Version of this pagePrint Get a PDF version of this webpagePDF

មន្ត្រីជាន់ខ្ពស់​កម្ពុជា ប្រតិកម្ម​នឹង Google ដែលថា ផ្ទៃក្រឡា​ប្រទេស​កម្ពុជា បាត់​ចំនួន ៣៥ គីឡូម៉ែត្រ​ការ៉េ ទៅ​វៀតណាម​


ម្សិលម៉ិញ០១ មិនា ២០១៣ យួន មេវ៉ាក់ មិនទាន់ប្រាប់ឲ្យ​និយាយបានជា ម្សៀ វ៉ា អត់​ហ៊ានក្អក តែថ្ងៃនេះ វ៉ាក់ បានទទួល​បញ្ជា​ហើយ បាន​ជាប្រាប់ឲ្យ វ៉ា ព្រុះ.....​វ៉ុស......​វ៉ុស......វ៉ុស.......

http://www.youtube.com/watch?v=LP5nVCIGBkw
ស្វាអត់ព្រៃ កាត់ដីឲ្យយួន
(ថ្ងៃទី 2 មីនា 2013, ម៉ោង 04:09:PM) | ដោយ: រតនា CEN
ភ្នំពេញ: ​មន្ត្រីជាន់ខ្ពស់​កម្ពុជា ទទួលបន្ទុក​កិច្ចការ​ព្រំដែន បាន​ច្រានចោល​នូវ​ការផ្សព្វផ្សាយ​ព័ត៌មាន​ជា​សាធារណៈ​របស់​ក្រុមហ៊ុន អ៊ី​ន​ធើ​ណែ​ត ឈ្មោះ Google ដែលថា ផ្ទៃក្រឡា​ប្រទេស​កម្ពុជា បច្ចុប្បន្ននេះ បាន​បាត់បង់​ចំនួន ៣៥ គីឡូម៉ែត្រ ទៅក្នុង​ទឹកដី​ប្រទេស​វៀតណាម​នោះ គឺជា​ការផ្សព្វផ្សាយ ពុំ​ត្រឹមត្រូវ​។​
លោក​ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ប្រធាន​គណៈកម្មការ​កិច្ចការ​ព្រំដែន​ទូទៅ របស់​រាជរដ្ឋាភិបាល​កម្ពុជា នៅ​រសៀល​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០១៣ បាន​មានប្រតិកម្ម​ធ្វើ​ច្រានចោល​នូវ​ការ​នូវ​ការផ្សព្វផ្សាយ​ព័ត៌មាន​របស់​ ក្រុមហ៊ុន អ៊ី​ន​ធើ​ណែ​ត ឈ្មោះ Google ដែលថា ផ្ទៃក្រឡា​ប្រទេស​កម្ពុជា បាត់ ៣៥ គីឡូម៉ែត្រ ការ៉េ​នោះ គឺជា​ការផ្សាយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ និង​ពុំ​ត្រឹមត្រូវ​។​
លោក​ទេសរដ្ឋមន្ត្រី បាន​មានប្រសាសន៍​បញ្ជាក់​បន្ត​ថា "​ទៅ​ជឿ​អី Google ភូត​ម៉ា​ជីវិត​ទៅហើយ ខ្ញុំ​មិន​យកចិត្តទុកដាក់​ទេ​។ រឿង​អា Google ផ្សាយ​វា​អត់​ទាន់​មាន​ងី​ជាក់លាក់​ទេ ធម្មតា​យើង​យក ជាការ​បាន គឺ​ដ្ឋា​ន​លេខា បានន័យថា ផែនទី​យក​ព្រៃ ឬ​ភ្នំ ឬអី​យក​ផ្លូវ​អីហ្នឹង​។ ប៉ុន្តែ​ខ្សែ​ព្រំដែន វា​អត់​មានអី​ដឹង​ទេ​។ ដូចជា​មួយ​ថៃ​ចឹ​ង​ដែរ Google វា​គូស​ដាក់​ប្រាស​តា​មាន់​យើង នៅ​កន្លែង​នេះ កន្លែង​នោះ ស្រេច​តែ​ចិត្ត​។ ខ្សែ​ប្រ៊ី​យេ កាត់​ពាក់កណ្តាល​ទៅ យើង​បានធ្វើ​ការតវ៉ា​។ ដូច្នេះ​យើង​កុំទៅ​ចិត្ត​ទុកដាក់​នឹង​វា Google​។ ចំពោះ​ខ្ញុំ​អត់​ឲ្យ​សារៈសំខាន់​អី​ទេ ពីព្រោះ អា Google វា​មិនមែន​ជំនាញ​ខ្សែ​ព្រំដែន​ទេ វា​អត់​ដឹងអី​ជាក់លាក់​ទេ វា​ចេះតែ​គូស​ទៅ​"​។​
លោក​ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង បាន​មានប្រសាសន៍​បន្តថា "​ចំពោះ​ការបោះ​ពុំ​ផែនទី​ខ្សែបន្ទាត់​ព្រំដែន នៃ​ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម គឺ​ក្រុមការងារ​បច្ចេកទេស កំពុងតែធ្វើការ​ពុំទាន់​បានបញ្ចប់​នៅឡើយ​ទេ ហើយ​ក្រុមការងារ​បច្ចេកទេស បានធ្វើ​កិច្ចការ​នេះ ដោយ​ប្រយ័ត្ន មិនមែន​ចេះតែធ្វើ​នោះទេ ដោយ​យោងតាម​មូលដ្ឋាន​លេខា​ឲ្យ​បាន​ត្រឹមត្រូវ​បោះបង្គោល​រួច ខណ្ឌ​ព្រំសីមា​រួច​បាន​យើង អះអាងថា វា​ធ្វើ​កិច្ចការ​នោះ ចប់សព្វគ្រប់​តែ​កិច្ច​នេះ យើង​ធ្វើ​មិនទាន់​ចប់​ទេ យើង​អត់​មានអី លក់​ទេ​"​។​ ​លោក​ទេសរដ្ឋមន្ត្រី បាន​មានប្រសាសន៍​បញ្ជាក់ទៀតថា សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ធ្វើការ​ពន្យល់​បកស្រាយ នៅក្នុង​រដ្ឋសភាជាតិ អស់​រយៈពេល ៥ ម៉ោងជាង គឺ​គ្រប់គ្រាន់​ហើយ អត់​មានអី​លាក់លៀម​ទេ​។​

​លោក​ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង បាន​មានប្រសាសន៍​បន្តទៀត ថា "​ឥឡូវ បាត់​លុះត្រាតែ​ធ្វើ​រឿង​ព្រំដែន​ហ្នឹង វា​រួច បាន​យើង​ដឹងថា វា​បាត់​។ អា​ព្រំដែន​ធ្វើ​មិនទាន់រួច​ផង គេ​ថា បាត់​។ ឥឡូវ​និយាយ​សាមញ្ញ​ទៅ​ចុះ ថា​ចង់​ធ្វ​សម្លរ​កកូរ បើ​មិនទាន់បាន​ស្ល​ដាក់​គ្រឿង​ត្រូវ​ផង យើង​និយាយថា កកូរ​នេះ​ឆ្ងាញ់ ម៉េច​កើត​?"​។

​លោក​ទេសរដ្ឋមន្ត្រី បាន​បញ្ជាក់ថា ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម ធ្វើ​មិនទាន់រួច​ទេ បោះបង្គោល​ក៏​មិនទាន់រួច​ខណ្ឌ​ព្រំសីមា ក៏​មិនទាន់រួច ផែនទី​ព្រំដែន​យើង កំពុងតែ​ឲ្យ​ប្រទេស​ទី​៣ មកពី​អឺរ៉ុប កំពុងតែ​ធ្វើ មិនទាន់រួច ដូច្នេះ​ត្រូវ​ការប្រើ​ពេលវេលា​វែងឆ្ងាយ​។​

​សូម​រម្លឹកថា ក្រុមហ៊ុន អ៊ី​ន​ធើ​ណែ​ត ឈ្មោះ Google របស់​សហរដ្ឋអាមេរិក បានធ្វើការ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ថា ផ្ទៃដី​ប្រទេស​កម្ពុជា បច្ចុប្បន្ន បាន​បាត់ ៣៥ គីឡូម៉ែត្រ​ការ៉េ ទៅលើ​ប្រទេស​វៀតណាម បើ​ប្រៀបធៀប​ទៅនឹង​ផ្ទៃដី ដែល​បានកំណត់​ក្នុង​ឯកសារ​ប្រវត្តិសាស្ត្រ ដែល​តម្កល់​នៅ អង្គការសហប្រជាជាតិ កាលពី​ពេលមុន ដែលមាន​ផ្ទៃក្រឡា ១៨១.០៣៥ គីឡូម៉ែត្រ​ការ៉េ​។ ប៉ុន្តែ​ត្រូវបាន​មន្ត្រីជាន់ខ្ពស់​កម្ពុជា ច្រានចោល​ចំពោះ​ព័ត៌មាន គឺជា​ព័ត៌មាន​មិន​ពិត​

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។