Social Icons

Saturday, March 2, 2013Print Friendly Version of this pagePrint Get a PDF version of this webpagePDF

ក្រុមហ៊ុនGoogle បង្ហាញថា កម្ពុជាបាត់ដី


ស្វា គឹមហុង និង សេក សុធា រុញដាក់គ្នា​មិន​ហ៊ានឆ្លើយរឿងបាត់ដី ព្រោះមិនទាន់​បាន​ទទួលបញ្ជា ពីយួន ?
លោក រ៉ុង ឈុន
http://www.youtube.com/watch?feature=player_embedded&v=pYEudAkPGAY

ដោយ ញឹម សុខន និង អ៊ឹង ប៊ុនថន ថ្ងៃសុក្រ ទី01 មីនា ឆ្នាំ2013 ម៉ោង17:15 VOD
 
ក្រុមហ៊ុនអ៊ិនធើណែត ឈ្មោះ Google របស់អាមេរិក បង្ហាញថា ផ្ទៃដីនៅប្រទេសកម្ពុជាបច្ចុប្បន្នបាត់ ៣៥គីឡូម៉ែត្រការ៉េ ទៅលើប្រទេសវៀតណាម បើប្រៀបធៀបទៅនឹងផ្ទៃដីដែលបានកំណត់ក្នុង​ឯកសារប្រវត្តិសាស្ត្រ ដែលតម្កល់នៅអង្គការសហប្រជាជាតិកាលពីពេលមុន។
យោងតាមការបង្ហាញរបស់ Google ផ្សព្វផ្សាយ នៅថ្ងៃសុក្រទី១ ខែមីនានេះ បានឲ្យដឹងថា ផ្ទៃដី ប្រទេសកម្ពុជាបច្ចុប្បន្នមានទំហំតែ ១៨១ពាន់ គីឡូម៉ែត្រការ៉េ ប៉ុណ្ណោះ ដែលពីមុនមានទំហំ ១៨១ពាន់០៣៥គីឡូម៉ែត្រការ៉េ ។
ចំណែកប្រទេសវៀតណាមវិញ Google បង្ហាញ ថាបច្ចុប្បន្នផ្ទៃរហូតដល់ ៣៣១ពាន់​៧០០​គីឡូ ម៉ែត្រ​ការ៉េ ដែលពីមុនមានតែ ៣៣១ពាន់២១០ គីឡូម៉ែត្រការ៉េប៉ុណ្ណោះ ពោលគឺបានកើនឡើងជិត​៥រយគីឡូម៉ែត្រការ៉េ ។


ប្រធានគណៈកម្មការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង មិនអត្ថាធិប្បាយលំអិតទេ ដោយគ្រាន់​តែចាត់ទុកថា អ្វីដែលGoogle បានបង្ហាញនៅពេលនេះ មិនបង្ហាញការពិតនៅកម្ពុជាទេ និងជំរុញ​ឲ្យទៅសួរអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សរបស់ទីស្តីការគណៈរដ្ឋមន្ត្រីវិញ ៖ "Google វាចេះតែ Set អញ្ចឹងឯង ខ្ញុំមិននិយាយអត្ថាធិប្បាយទេ ចំណុចមួយទៀត ខ្ញុំដឹងហើយ មានព័ត៌មានខ្លះ​វាធ្វើ​អត់ត្រូវទេ ប៉ុន្តែយើងទុកឲ្យខាងទីស្តីការ គេមានប្រតិកម្មរហ័ស ហើយជាអ្នកឆ្លើយឆ្លងទៅ"។
អ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការណៈរដ្ឋមន្ត្រី លោក ទិត សុធា មិនអត្ថាធិប្បាយដែរ ជុំវិញការផ្ទេរសំនួររបស់លោកវ៉ា គឹម ហុងនេះ ដោយអះអាងថា លោកមិនមែនជាមន្ត្រីជំនាញទេ ៖ "បើគាត់អ្នកបច្ចេកទេសហើយ គាត់មិនឆ្លើយទៀត សុំទោសណា អគុណច្រើន"។
សមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន ជំរុញឲ្យរាជរដ្ឋាភិបាល កម្ពុជាចេញមុខបក​ស្រាយ ចំពោះបញ្ហានេះ ជាមួយប្រព័ន្ធផ្សព្វផ្សាយ Google ដើម្បីបង្ហាញពីការពិត នូវបូរណភាពទឹកដី ៖ "អាហ្នឹងវាត្រូវតែមានការឆ្លើយតបមួយ ឲ្យពិតប្រាកដ ឲ្យច្បាស់លាស់ពីរដ្ឋាភិបាល ទៅក្រុមហ៊ុន Google ហ្នឹង"។
ភាពចម្រូងចម្រាស់នៃបូរណភាពទឹកដីរវាងប្រទេសកម្ពុជា និងវៀតណាមនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់ឡើងបំភ្លឺម្តងហើយ នៅក្នុងសភាកាលពីឆ្នាំ២០១២ ដោយប្រើរយៈពេលជាង៩ម៉ោង ដើម្បីបញ្ជាក់ពីមន្ទិលសង្ស័យរបស់បក្សប្រឆាំង សាធារណជននានា ប៉ុន្តែមកដល់ពេលនេះ​បូរភាព​ទឹកដីកម្ពុជា ក៏នៅតែជាចំណុចឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ ពីអ្នកនយោបាយ និងអ្នកតាមដាន​ព្រឹត្តិការណ៍សង្គមផងដែរ៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។