Social Icons

Thursday, March 28, 2013Print Friendly Version of this pagePrint Get a PDF version of this webpagePDF

ជនជាតិ​យួន​ដែល​រស់នៅ​ប្រ​ទេស​​​ក​ម្ពុជា​ដោយ​ខុសច្បាប់​បង្ក​​ភា​ព​អ​នា​ធិ​ប​តេ​យ្យ​​កា​ន់​តែ​ខ្លាំង​គេ​មិនដែល​ឃើ​ញ​​អ្ន​ក​កា​ន់អំ​ណា​ច​​ឮ​មា​ត់​​សូម្បី​មួយ​ម៉ាត់​


​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ គេ​សង្កេតឃើញថា ជនអន្តោប្រវេសន៍​យួន​ខុសច្បាប់​ដែល​កំពុង​តាំងទី​លំនៅ​លើ​ទឹកដី​ខ្មែរ​យ៉ាង​អនាធិបតេយ្យ​បាន​បង្ក​ព្យុះភ្លៀង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ ប៉ុន្តែ​គេ​មិនដែល​ឮ អ្នកកាន់អំណាច​នៅ​ស្រុក​ខ្មែរ ហ៊ាន​ឮមាត់ឮក ពី​បញ្ហា​នេះ​ឬ​ចាត់វិធានការ​ក្តៅ ដើម្បី​នាំយក​ជនជាតិ​យួន​ទាំងនោះ​ទៅ​ផ្តន្ទាទោស​តាមច្បាប់ ឬ​បញ្ជូនទៅ​ស្រុកកំណើត​វិញ​នោះទេ​។ ដូចដែល​ពលរដ្ឋ​ខ្មែរ​មួយចំនួន​បានលើកឡើង​ថា ពេលខ្លះ​ជនអន្តោប្រវេសន៍​យួន​ខុសច្បាប់​មាន​បុព្វសិទ្ធិ​ធំធេង​ជាង​ពលរដ្ឋ​ខ្មែរ​ជា​ម្ចាស់​ទឹកដី​ទៅទៀត​ហើយ​ប្រសិន បើ​យួន​នៅតែ​មានឱកាស​ធ្វើជា​ម្ចាស់​លើទឹក​ដី​ខ្មែរ​ទៀត​នោះ អាច​ចាត់ទុកជា​គ្រោះភ័យ​ធំធេង​សម្រាប់​ពលរដ្ឋ​ខ្មែរ​ជា​ម្ចាស់​ទឹកដី ព្រោះ​មាន​គំរូ​ស្រាប់​ហើយ សម្រាប់​ជនជាតិ​ចម្ប៉ា និង​ខ្មែរ​កម្ពុជា​ក្រោម ដែល​ក្លាយជា​ជនជាតិភាគតិច​លើទឹក​ដី​កំណើត​របស់ខ្លួន​។​

​ជាក់ស្តែង​កាលពី​យប់​រំលងអធ្រាត្រ​ថ្ងៃទី​២៥ មីនា ឆ្នាំ​២០១៣ កន្លងទៅនេះ ជនជាតិ​យួន​១​ក្រុម​មាន​គ្នា​៥​នាក់ បាន​បង្ក​ការអុកឡុក​នៅក្នុង​ហាង​ខារ៉ាអូខេ យីហោ សូ​នី ដែលមាន​ទីតាំង​នៅផ្ទះ​លេខ​៥៤​បេ​អឺ​សូន្យ ផ្លូវ​លេខ​១៣ សង្កាត់​ផ្សារកណ្តាល​ទី​១ ខណ្ឌដូនពេញ បន្ទាប់ពី​ពួកគេ​បាន​ផឹកស៊ី​ស្រវឹងធ្លាក់ភ្នែក ក៏​បែកគំនិត​បង្ក​ហិង្សា​បោក​កែវ បោក ចាន ធ្វើ​ឲ្យ​ផ្អើល​ភ្ញៀវ​នៅក្នុង​ខារ៉ាអូខេ យីហោ​សូ​នី ហើយ​បន្ត​មក​វាយ​សន្តិសុខ​ម្នាក់ ឈ្មោះ ភូមិ ស្រស់ ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ រងរបួស​យ៉ាងធ្ងន់ធ្ងរ ដោយសារ​ជនជាតិ​យួន​ទាំងនោះ​យក​កៅអី និង ដៃ​វាយ​ដោយ​មិន​ប្រណី​។ រឿង​ហេតុដែល​ជនជាតិ​យួន​ទាំង​៥​នាក់​នេះ វាយ​ទៅលើ​សន្តិសុខ​យាម​ហាង​ខារ៉ាអូខេ យីហោ សូ​នី ក៏​ព្រោះតែ​ពួកគេ​ខឹងសម្បា​ចំពោះ​សន្តិសុខ​ដែល​ធ្វើ​ឲ្យ​កូនប្រុស​អាយុ​៧​ឆ្នាំ​របស់​ពួកគេ​យំ ហើយ​រំខាន​ការផឹកស៊ី​និង​ការ​ច្រៀង​ខារ៉ាអូខេ​របស់​ពួកគេ​។​
​ជនជាតិ​យួន​ទាំង​៥​នាក់​នោះ​ក្រោយពេល​បង្ក​អំពើហិង្សា​វាយ​សន្តិសុខ​ឲ្យ​រងរបួស និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុង​ហាង​ខារ៉ាអូខេ​យីហោ សូ​នី រួចមក ក៏បាន​នាំគ្នា​បើករថយន្ត​តា​កូ​ម៉ា មួយ​បាំង​កន្លះ​ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 2M4579 បើក​រត់​ក្នុង​ល្បឿន​យ៉ាង​លឿន​តាម​បណ្តោយ​ផ្លូវ​សំខាន់ៗ​មួយចំនួន ហើយក៏​ត្រូវ​សមត្ថកិច្ច​ចម្រុះ​ដេញតាម​បង្ក្រាប​រហូតដល់​ខាងលិច​វិមានឯករាជ្យ​ទើប​ឃាត់ខ្លួន​ជនជាតិ​យួន​ទាំង​៥​នាក់​នោះបាន​សម្រេច​។ យ៉ាង ណាក៏ដោយ​នៅពេល​បើករ​ថ​យន្ត​រត់ គេច​ពី​តាម​ប្រមាញ់​របស់​សមត្ថកិច្ច​គេ សង្កេតឃើញ​ជនជាតិ​យួន​ទាំង​នោះបាន​ស្រែក​អា​ឡូ​អា​ឡា​តាម​ដងផ្លូវ បង្ហាញ​ប្ញ​ក​ពា​ច្រងេងច្រងាង​ហាក់ដូច ជា​មិន​ក្រែង​ញញើត​ច្បាប់ទម្លាប់​អ្វី​ឡើយ សូម្បីតែ​ពេល​សមត្ថកិច្ច​ឃាត់ខ្លួន​ក៏​ជនជាតិ​យួន​ទាំងនោះ​នាំគ្នា​សើច សប្បាយ​យ៉ាង​ឡកឡឺយ​បំផុត​។​
​ជនជាតិ​យួន​ទាំង ៥​នាក់ ដែល​ត្រូវ​កម្លាំងចម្រុះ​ឃាត់ខ្លួន​បាន​ក្នុង​ប្រតិបត្តិការ​ផ្អើល​មួយ​ចំហៀង​រាជធានី​ភ្នំពេញ រួមមាន ១.​ឈ្មោះ ទិន ២.​ឈ្មោះ យ៉ុង ៣.​ឈ្មោះ ទ្រី ៤.​ឈ្មោះ គីន និង​៥.​ឈ្មោះ វ៉ឹ​ង ដែល​ជនជាតិ​យួន​អស់​ទាំងនេះ​មាន​អាយុ​ជាង​២០​ឆ្នាំ មាន​ទីលំនៅ​ក្នុង​សង្កាត់​បឹងត្របែក​ខណ្ឌចំការមន​ដែល​គេ​ស្គាល់​ថា ជា​យុវជនឈាមរាវ​របស់​យួន​ដែល​តែងតែ​បង្ក​បាតុភាព​មិន​ប្រក្រតី​នៅក្នុង​ប្រទេស​កម្ពុជា ។ សមត្ថកិច្ច​ដែល​តាម​បង្ក្រាប​ជនជាតិ​យួន​ទាំង​៥​នាក់​នេះ​បានលើកឡើង ថា​ច្បាប់ទម្លាប់​នៅក្នុង​ប្រទេស​កម្ពុជា មិន​ត្រូវបាន​ជនជាតិ​យួន​ទាំងនោះ គោរព​អនុវត្តន៍​តាម​នោះទេ ហើយ​ពួកគេ​ឡកឡឺយ​ដាក់​សមត្ថកិច្ច​ខ្មែរ​យ៉ាង​ក្រអឺតក្រទម ហើយ​គ្រប់ពេល​ទាំងអស់​ដែល​ជនជាតិ​យួន​មានរឿង​រ៉ាវ គេ​សង្កេតឃើញ​ប្រធាន​សមាគម​យួន​ចេញមុខ​ដោះស្រាយ​ជានិច្ច​មិនដែល​ទុក​ឲ្យ​ជនជាតិ​យួន​ជាប់ឃុំ​បានយូរ​នោះទេ​។​
​ដោយឡែក មាន​បាតុភាព​មួយទៀត​ដែល​ធ្វើ​ឲ្យ​អាជ្ញាធរ​ខណ្ឌមានជ័យ​ឈឺក្បាល​វិលមុខ​យ៉ាងខ្លាំង គឺ​បាតុភាព​ជនអន្តោប្រវេសន៍​យួន​ខុសច្បាប់​បាននាំគ្នា​សង់ផ្ទះ​បិទផ្លូវ​មិន​ឲ្យ​ព្រះសង្ឃ​និង​ប្រជាពលរដ្ឋ​ខ្មែរ​ចុះទៅ​ដងទឹក​ទន្លេ​នោះទេ ហើយ​ជនជាតិ​យួន​ដែល​តាំង​ទីលំនៅ​ខុសច្បាប់​នៅក្រោយ​វត្ត​ចំប៉ា​រាប់រយ​គ្រួ​សារបាន​វាតទី​ទន្ទ្រាន​យក​ដី​វត្ត​ចំប៉ា និង​ដី​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នៅក្បែរនោះ ទៅធ្វើជា​កម្មសិទ្ធិ​របស់​ពួកគេ​។ ក្នុងឱកាស​ចុះ​ដោះស្រាយ​បាតុភាព​ដែល​កើតមាន​នៅក្នុង​វត្ត​ចំប៉ា​នោះ អភិបាលរង​ខណ្ឌមានជ័យ​ម្នាក់ គឺ​លោក ហៀក ចាន់​លៀង បាន​ទទូច​សុំ​ឲ្យ​ជនជាតិ​យួន​ដែល​រស់នៅ​ក្រោយ​វត្ត​ចំប៉ា​ទាំងនោះ​គោរព​ច្បាប់ទម្លាប់​របស់​ប្រទេស​កម្ពុជា ហើយ​ត្រូវ​រក្សា​ស្ថានភាព​ដើម​នៃ​ការតាំង​ទីលំនៅ មិនត្រូវ​វាតទី​ឬ​បិទផ្លូវ​ចុះទៅ​ទន្លេ​ធ្វើ​ឲ្យ​ព្រះសង្ឃ​និង​ពលរដ្ឋ​ខ្មែរ​ជួប​ផល​លំបាក​នោះទេ ហើយ​បើតាម​ច្បាប់​របស់​ប្រទេស​កម្ពុជា គឺ​មានតែ​ពលរដ្ឋ​ខ្មែរ​ប៉ុណ្ណោះ ដែល​អាច​ទទួល​បានក​ម្ម​សិទ្ធិ​ដីធ្លី​ស្របច្បាប់ គឺ​ចង់​បង្ហាញថា​ជនអន្តោប្រវេសន៍​យួន​ទាំងនោះ​គ្មាន​សិទ្ធិ​កាន់កាប់​ដីធ្លី​នោះទេ​។​
​សូមបញ្ជាក់ថា ដី​នៅក្រោយ​បរិ វេណ​វត្ត​ចំប៉ា ដែល​បច្ចុប្បន្ន​ស្ថិតនៅក្នុង​សង្កាត់​ក្បាលកោះ​ខណ្ឌមានជ័យ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ និង ជាប់មាត់​ទន្លេមេគង្គ​ក្រោម​កាលពី ជំនាន់​យួន​ចូលលុកលុយ​ប្រទេស​កម្ពុជា​គឺ​យួន​បាន​សុំ​ដី​នៅ​ទីនោះ​សង់ បន្ទាយ​រហូតដល់​ចុងឆ្នាំ​១៩៨៩ គឺ ប្រមុខ​កងទ័ព​យួន​បាន​ស្នើសុំ​រដ្ឋាភិបាល​សាធារណរដ្ឋ ប្រជាមានិត​កម្ពុជា ដើម្បី​យក​ដី​នោះ​ប្រគល់​ឲ្យ​ជំនាញការ​យួន​តាំង​ទីលំនៅ ហើយ​ព្រះសង្ឃ​និង​គណៈកម្មការ​វត្ត​ចំប៉ា ដែល​បានទាមទារ​ដី​នោះ​យកមក​កាន់កាប់​វិញ​មិនបាន​សម្រេច​ជោគជ័យ​ទេ​ព្រោះ​អាជ្ញាធរ​អ្នកកាន់អំណាច សម័យ​នោះបាន​សម្របសម្រួល​ឲ្យ​យួន​តាំងទី​លំនៅ​យ៉ាង​អនាធិបតេយ្យ​។ អាច​បញ្ជាក់បាន​ថា យួន​មាន​បុព្វសិទ្ធិ​ធំធេង​ណាស់​ក្នុងការ​រស់នៅ​លើទឹក​ដី​ខ្មែរ ហើយ​យួន​អាច​ប្រព្រឹត្ត​អំពើ​ល្មើស​ផ្សេងៗ​ដោយមាន​សមាគម​យួន​ជួយ​ការពារ​ដូចជា​ករណី​ជនជាតិ​យួន​ម្នាក់​ចាប់រំលោភ និង​សម្លាប់​ដូនជី​ក្នុង​ខេត្តកំពត​ជាដើម​។ រូបភាព​បែបនេះ​ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ​មើលឃើញ​យ៉ាងច្បាស់​ថា គង់តែ​ថ្ងៃ​ណាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​បាត់បង់​បុព្វសិទ្ធិ​របស់ខ្លួន ហើយ​ក្លាយជា​ជនភាគតិច​លើទឹក​ដី​កំណើត​របស់ខ្លួន​ដូច​ប្រជាជន​ចម្ប៉ា និង​ខ្មែរ​កម្ពុជា​ក្រោម​ជាមិនខាន​ឡើយ ប្រសិនបើ​ខ្មែរ​គ្រប់រូប​មិន​យកចិត្តទុកដាក់ ការពារ​សិទ្ធិ​និង​ប្រយោជន៍​របស់ខ្លួន ជាពិសេស​ដំណើរការ​បោះឆ្នោតជាតិ​អាណត្តិ​ទី​៥ នាពេល​ខាងមុខនេះ ត្រូវតែ​នាំគ្នា​ទៅ​បោះឆ្នោត​បញ្ចប់​អំណាច​លោក ហ៊ុន សែន ឲ្យ​បានទទួល​ជោគជ័យ​តាម​ការគ្រោងទុក​៕
02 (1)02 (2)

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។