Social Icons

Friday, March 29, 2013Print Friendly Version of this pagePrint Get a PDF version of this webpagePDF

អ្នកលេង ហ្វេ​ស​ប៊ុ​ក ចាប់ផ្តើម​លើក​សំណួរ​អំពី​ជនជាតិ​យួន​មាន​សិទ្ធិ​បោះឆ្នោត​និង​លាតត្រដាង​ពី​ការដឹកនាំ​ដ៏​អន់​ខ្សោយ​បង្កើត​ឲ្យ​មាន​វិបត្តិ​សង្គម​


​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជាតិ​អាណត្តិ​ទី​៥ មិនទាន់​ឈាន​មកដល់​ជា​ផ្លូវការ​នៅឡើយ​ទេ ប៉ុន្តែ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រើប្រាស់​វេទិកាសាធារណៈ​ដើម្បី​ស្វះ​ស្វែងរក​ប្រជាប្រិយភាព​សឹង​គ្រប់​ទីកន្លែង​ទាំងអស់​បង្កើត​ឲ្យ​មាន​សង្គ្រាមពាក្យសំដី​រវាង​គណបក្សនយោបាយ​ដែល​ត្រៀម​ចូលរួម ប្រកួតប្រជែង​ក្នុង​ដំណើរ​ការបោះ ឆ្នោត​។ បើ​យើង​ពិនិត្យមើល​បណ្តាញ សង្គម ហ្វេ​ស​ប៊ុ​ក ឯណោះ​វិញ​មាន​ព្រឹត្តិការណ៍​ជាច្រើន​គួរ​ឲ្យ​កត់សម្គាល់ គឺពាក់ព័ន្ធ​នឹង​ករណី​ដែល​ខ្មែរ​ជំនាន់​ក្រោយ​ចាប់ផ្តើម​លាតត្រដាង​ពី​កំហុស ឆ្គង​របស់លោក ហ៊ុន សែន ដែល​ដឹកនាំ​ប្រទេសជាតិ​មិន​រីកចម្រើន​ទៅ មុខ ហើយក៏​មានការ​លើក​ជា​សំណួរ​ជាច្រើន​អំពី​បញ្ជី​ឈ្មោះ​បោះឆ្នោត​ដែល​ហើមប៉ោង និង​មានឈ្មោះ​ជន ជាតិ​យួន​ច្រើនសន្ធឹក​សន្ធាប់​ដែល​អាច​ចូលរួម​បោះឆ្នោត​សម្រេច​ជោគវាសនា​ប្រទេស​កម្ពុជា ជំនួស​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ម្ចាស់​ទឹកដី​។​04 (1)
​បញ្ហា​នេះ​គឺជា​រឿង​ធំ​និង​គ្រោះថ្នាក់​បំផុត​សម្រាប់​ជាតិខ្មែរ​ដូចដែល​អ្នកលេង​ហ្វេ​ស​ប៊ុ​កបាន​លាតត្រដាង ថា ក្នុង​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​គេ​រកឃើញ​ត្រកូល ង្វៀង ដែល​សម្គាល់ ថា​ជា​ជនជាតិ​យួន​យ៉ាងច្រើន​សន្ធឹក សន្ធាប់​នៅតាម​បញ្ជី​ឈ្មោះ​បោះឆ្នោត ដូចជា​នៅ​តំបន់​អ្នក​លឿង​ចុង​ឃ្នៀ​ស ច្បារអំពៅ កំពង់ឆ្នាំង កោះសូទិន ជាពិសេស​នៅតាម​បណ្តា​ស្ថានីយ៍​ជាប់​បណ្តោយ​ទន្លេ​ដែលមាន​ផ្ទះ​ជនជាតិ​យួន​តាំងនៅ​ច្រើន​ស្អេកស្កះ​។ បញ្ហា នេះ​អាច​បញ្ជាក់បាន​ថា​ជនជាតិ​យួន ភាគច្រើន​ដែល​រស់​នៅលើ​ទឹកដី​កម្ពុជា​ដោយ​ខុសច្បាប់​មាន​សិទ្ធិ​បោះឆ្នោត សម្រេច​ជោគវាសនា​ប្រទេស​កម្ពុ​ជាច្រើន​អាណត្តិ​មកហើយ គឺជា​រឿង​គ្រោះថ្នាក់​បំផុត ហើយ​នៅតាម​ស្ថា នី​យ៍​បោះឆ្នោត​មួយចំនួន​ពេលខ្លះ​ជន ជាតិ​យួន​មិនចេះ​និយាយ​ខ្មែរ​មួយ​ម៉ាត់​សោះ​ក៏បាន​នាំគ្នា​ទៅ​បោះឆ្នោត ដោយមាន​ការជួយ​សម្រួល​ពី​អាជ្ញាធរ​អ្នកកាន់អំណាច​ផងដែរ​។​
​បណ្តាញ​ទំនាក់ទំនង​សង្គម​ដែល គេ​និយម​ហៅថា ហ្វេ​ស​ប៊ុ​ក កំពុង​ពេញនិយម​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា​សម្រាប់​ការចែករំលែក​ព័ត៌មាន​ផ្សេងៗ ដូចជា​ពេល​ថ្មីៗ​នេះ បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​លាតត្រដាង​ពី​កំហុសឆ្គង​របស់លោក ហ៊ុន សែន ដែល​ដឹកនាំ​ប្រទេសជាតិ​គ្មាន ភាព​រីកចម្រើន​ជឿនលឿន​ទៅមុខ ហើយក៏​មានការ​ចែករំលែក​រូបភាព​ពាក់ព័ន្ធ​នឹង​ការប្រើ​អំពើហិង្សា​វាយ​បង្ក្រាប​ប្រជាពលរដ្ឋ​ក្រីក្រ​ស្លូតត្រង់​នៅមុខ​ផ្ទះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្វើ​ឲ្យ​ពិភពលោក​មើលឃើញ ពី​ភាពអយុត្តិធម៌​ក្នុងសង្គម​ដែល​កាន់ តែ​រីក​រាលដាល​ធំ​ឡើង​។ បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​ក៏បាន​លើកឡើង​ពី​សកម្មភាព​បំផ្លិចបំផ្លាញ សម្បត្តិ​ធម្មជាតិ​ការធ្វើ​ឲ្យ​វិនាស​ហិន ហោច​នៃ​ធនធាន​រ៉ែ ទាំង​ក្រោម​ដី​និង​លើដី ជាពិសេស​អំពើពុករលួយ​របស់​នគរបាល​ចរាច​រណ៍​ឬ​បាតុភាព មិន​ប្រក្រតី​ផ្សេងៗ​ទៀត​របស់​ក្រុម អ្នកកាន់អំណាច​ព្រោះ​អ្នក​និយម​លេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ភាគច្រើន​ជា​យុវជន​សម័យថ្មី​មានចំណេះ ដឹង​ទូលំទូលាយ​ចេះ​គិតពិចារណា​ពី​បញ្ហា​ប្រទេសជាតិ គឺ​ពួកគេ​មានឱកាស​ស្វែងយល់​ពី​របៀប​ដឹកនាំ​ត្រឹមត្រូវ និង​រីកចម្រើន​របស់​បណ្តា​ប្រទេស​ក្បែរ​ខាង​យកមក​ប្រៀបធៀប​ជាមួយ​ការដឹកនាំ​ដ៏​អន់ថយ​របស់លោក ហ៊ុន សែន​។​
​រឿងរ៉ាវ​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍ បំផុត​នោះ គឺ​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាននាំគ្នា​ផ្សព្វផ្សាយ​និង​ចែករំលែក​បញ្ជី​ឈ្មោះ​បោះឆ្នោត​ដែលមាន​ឈ្មោះ​ជនជាតិ​យួន ឬ​ត្រកូល​ដែល​មិនមែនជា​សូរសៀង​សម្គាល់​ត្រកូល​របស់​ជនជាតិខ្មែ​រ​។ ជាក់ស្តែង​បញ្ជី​ឈ្មោះ​បោះឆ្នោត​មួយ​ផ្ទាំង​នៅក្នុង​សង្កាត់​ចុង​ឃ្នៀ​ស​នៃ​ក្រុង​សៀមរាប ជាប់​ជាយ​បឹង​ទន្លេសាប​ដែលមាន​ជនជាតិ​យួន​ច្រើន​សន្ធឹកសន្ធាប់​តាំងទី​លំនៅ​ដោយ​ខុសច្បាប់ គឺ​ឈ្មោះ​អ្នកបោះឆ្នោត​មានត្រកូល​ជនជាតិ​យួន​ដូចជា ង្វៀង ទ្រឿ​ង យ៉ាំង យឿ​ង និង​ត្រកូល ឡេ ជាដើម​។ ជាមួយនឹង​ការបង្ហាញ ឈ្មោះ​សុទ្ធតែ​ផ្តើមចេញពី​ត្រកូល​មិនមែនជា​ខ្មែរ​អស់ទាំង​នេះ គឺ​គេ​លើក​ជា​សំណួរ​ថា ហេតុអ្វី​បានជា​ជនជាតិ​យួន​រស់​នៅលើ​ទឹកដី​ខ្មែរ​ដោយ​ខុសច្បាប់​មាន​សិទ្ធិ​បោះឆ្នោត​សម្រេច​ជោគវាសនា​ប្រទេស​កម្ពុជា ជំនួស​ខ្មែរ​ជា​ម្ចាស់​ទឹកដី​។​
​ក្រុម​អង្គការក្រៅរដ្ឋាភិបាល​ដែល​ឃ្លាំមើល​ដំណើរការ​បោះឆ្នោត​នៅក្នុង​ប្រទេស​កម្ពុជា​បានលើកឡើង ថា​ករណីនេះ​ជា​បញ្ហា​មួយ​ខុសច្បាប់ ហើយ​មន្ត្រី គ​.​ជ​.​ប ត្រូវ​ចាត់វិធានការ​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​បាន ទាន់ពេលវេលា​មិនគួរ​កើតមាន​ត ទៅទៀត​ទេ ហើយ​អ្នក​ដែលមាន សញ្ជាតិ​ខ្មែរ​ពិតប្រាកដ​មួយចំនួនធំ គឺ​មិនបាន​ចុះឈ្មោះ​បោះឆ្នោត​នោះទេ ដោយសារតែ​ផល​លំបាក​និង​ការ​រំ ខាន​ផ្សេងៗ​ដែល​គណបក្ស​កាន់​អំ ណា​ច​បង្កឡើង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ពិតប្រាកដ​បាត់បង់​សិទ្ធិ​បោះឆ្នោត​។ ប្រជាពលរដ្ឋ​បានលើកឡើង ជារឿយៗ​ថា ពួកគាត់​មាន​សញ្ជាតិ​ជា​ខ្មែរ​មាន​ទីលំនៅ​អចិន្ត្រៃយ៍ និង​មានឈ្មោះ​ជា​ខ្មែរ មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ត្រឹមត្រូវ បែរជា​បាត់បង់​សិទ្ធិ​បោះឆ្នោត គឺ​ពួកគាត់​មិន​សប្បាយចិត្ត​ទាល់តែសោះ ចំពោះ​បញ្ហា​ដែល​ជនជាតិ​យួន​មាន សិទ្ធិ​ទៅ​បោះឆ្នោត​សម្រេច​ជោគ​វា សនា​ប្រទេស​កម្ពុជា ជំនួស​ខ្មែរ​ជា​ម្ចាស់​ទឹកដី​បែបនេះ​។​
​ជាគោលការណ៍​អ្នក​ដែល​គ្មាន​សញ្ជាតិ​ខ្មែរ ហើយ​មានឈ្មោះ​និង​បាន​ចូលរួម​បោះឆ្នោត​ចាត់ទុកជា​រឿង​ខុសច្បាប់ ហើយ​ពាក់ព័ន្ធ​នឹង​បញ្ហា​បញ្ជី​ឈ្មោះ​បោះឆ្នោត ដែលមាន​ជនជាតិ​យួន​ច្រើន​សន្ធឹកសន្ធាប់ កន្លងមក គណបក្ស សម រង្ស៊ី ធ្លាប់បាន​ប្តឹងទៅ គ​.​ជ​.​ប ឲ្យ​សម្រេច​លុប ឈ្មោះ​ជនជាតិ​យួន​ចេញពី​បញ្ជី​បោះឆ្នោត ហើយ​ភាគច្រើន​ឈ្មោះ​ដែល​បានស្នើ​សុំ​ឲ្យ​លុបចេញ​នោះ ផ្តើមចេញពី​ត្រកូល ង្វៀង យ៉ាំង ទ្រឿ​ង យឿ​ង និង​ឡេ ជាដើម ហើយ​តាមពិតទៅ​ជនជាតិខ្មែរ​មិនដែល​មានប្រើ ត្រកូល​បែបនេះ​ទេ​។ ពាក្យបណ្តឹង របស់​គណបក្ស សម រង្ស៊ី សុំ​ឲ្យ​លុបឈ្មោះ​ជនជាតិ​យួន​ចេញពី​បញ្ជី​បោះឆ្នោត​យ៉ាងច្រើន​សន្ធឹកសន្ធាប់​គឺជា​រឿង​ត្រឹមត្រូវ និង​ស្របតាម​ច្បាប់បោះឆ្នោត ប៉ុន្តែ​គួរ​ឲ្យ​សោកស្តាយ​បំ ផុត​នៅពេលដែល គ​.​ជ​.​ប និង​ក្រុមប្រឹក្សាធម្មនុញ្ញ​ដែល​គេ​ដឹងថា​រង​នូវ​ឥទ្ធិពល​នយោបាយ​ពី​បក្ស​កាន់​អំ ណា​ច​មិនបាន​ដោះស្រាយ​បញ្ហា​នេះ ទេ​ដោយ​មិនបាន​លុបឈ្មោះ​ជនជាតិ យួន​ចេញពី​បញ្ជី​បោះឆ្នោត​ក្រោម​មូល​ហេតុថា ជនជាតិ​យួន​ទាំងនោះ​មាន​ឯកសារ​គ្រប់គ្រាន់​នៅពេល​ពួក គេ​ទៅ​ចុះឈ្មោះ​បោះឆ្នោត គឺ គ​.​ជ​.​ប មិន​អនុវត្តន៍​តាមច្បាប់​ស្តីពី​សញ្ជាតិ​ឱ្យបាន​ត្រឹមត្រូវ​ឡើយ​៕
04 (2)

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។