Social Icons

Tuesday, November 27, 2012Print Friendly Version of this pagePrint Get a PDF version of this webpagePDF

ពលរដ្ឋ​នៅ​រតនគិរី​ថា ​ការ​បោះ​បង្គោល​ព្រំដែន​គោក​ នាំ​ឲ្យ​បាត់​ភូមិ​ ៤ ​ទៅ​វៀតណាម


2012-11-27: http://www.rfa.org/khmer

បាន​អះអាង​ថា សកម្មភាព​បោះ​បង្គោល​កំណត់​ព្រំដែន​គោក​កម្ពុជា-​វៀតណាម របស់​រដ្ឋាភិបាល នាំ​ឲ្យ​បាត់​ភូមិ​ដូនតា​ពួក​គាត់​ចំនួន ៤​ភូមិ​ទៅ​ឲ្យ​ប្រទេស​វៀតណាម។
RFA/Den Ayuthyea
២៥-វិច្ឆិកា-២០១២៖ ជនជាតិ​ដើម​ចារ៉ាយ ភូមិ​ចង ឃុំ​ញ៉ាង ស្រុក​អណ្ដូងមាស ខេត្ត​រតនគិរី។

ប្រជាពលរដ្ឋ​ខេត្ត​រតនគិរី បាន​ចាត់​ទុក​សកម្មភាព​បោះ​កំណត់​បង្គោល​ព្រំដែន​គោក ​កម្ពុជា- វៀតណាម របស់​រដ្ឋាភិបាល​នាំ​ឲ្យ​កម្ពុជា បាត់បង់​ទឹកដី និង​ពលរដ្ឋ​ខ្លះ​ជួប​ភាព​ក្រីក្រ គឺ​មិន​ដូច​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បក​ស្រាយ​​​​ក្នុង​រដ្ឋ​សភា​​​ទេ។

លោក សារិត ភិត មេ​ភូមិ​ចង ឃុំ​ញ៉ាង ស្រុក​អណ្ដូងមាស ខេត្ត​រតនគិរី បាន​អះអាង​ថា សកម្មភាព​បោះ​កំណត់​ព្រំដែន​​​កម្ពុជា-​វៀតណាម នា​មូលដ្ឋាន​នេះ បាន​បាត់បង់​ភូមិ​ចំនួន ៤​ ភូមិ​ទៅ​​ឲ្យ​ប្រទេស​វៀតណាម ហើយ​ថា សព្វថ្ងៃ​នេះ​ពលរដ្ឋ​ទាំង ៤ ​ភូមិ បាន​រើ​លំនៅឋាន​ បង្ខិត​ចូល​ក្នុង​ទឹក​ដី​កម្ពុជា ទៅ​តាម​ការ​រុញ​ច្រាន​របស់ ​ប្រទេស​វៀតណាម។

លោក ​ប្រតិកម្ម​ចំពោះ​ការ​បកស្រាយ​របស់​លោក ហ៊ុន សែន ក្នុង​រដ្ឋ​សភា កាល​ពី​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១២ ដែល​ថា ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា-​វៀតណាម មិន​ធ្វើ​ឲ្យ​កម្ពុជា ខាត​បង់​ទឹក​ដី ជា​រឿង​មិន​ពិត​ទេ

មេ​ភូមិ​រូប​នេះ​មើល​ឃើញ​ថា ប្រទេស​វៀតណាម មាន​ឥទ្ធិពល​ទៅ​លើ​រដ្ឋាភិបាល​កម្ពុជា ចំពោះ​សកម្មភាព​បោះ​កំណត់​ព្រំដែន​គោក​រវាង​ប្រទេស​ទាំង​ពីរ នា​ខេត្ត​រតនគិរី។ លោក​ថា បញ្ហា​បោះ​កំណត់​បង្គោល​ព្រំដែន​គោក​កម្ពុជា-​វៀតណាម វៀតណាម​បាន​ធ្វើ​សកម្មភាព​តាម​ចិត្ត​​ចង់​បាន ហើយ​​​មន្ត្រី​ខ្មែរ​ហាក់​មិន​ហ៊ាន​ចេញ​មុខ​តវ៉ា​ចំពោះ​បញ្ហា​នេះ​ទេ។

ពលរដ្ឋ​ជនជាតិ​ដើម​ចារ៉ាយ រស់​នៅ​ភូមិ​ចង ឃុំ​ញ៉ាង ស្រុក​អណ្តូងមាស ខេត្ត​រតនគិរី សរុប​មាន​ចំនួន ១១២​គ្រួសារ និង​មាន​មនុស្ស​ជាង ៥០០​នាក់​កំពុង​រស់​នៅ

បុរស​វ័យ ៧០​ឆ្នាំ ឈ្មោះ វ៉ង ចែវ ជា​ជនជាតិ​ចារ៉ាយ ​រស់​នៅ​ឃុំ​ញ៉ាង ជា​ឃុំ​ជាប់​ព្រំដែន​វៀតណាម បាន​ឲ្យ​ដឹង​ដែរ​ថា សកម្មភាព​បោះ​បង្គោល​កំណត់​ព្រំដែន​ក្នុង​មូលដ្ឋាន​នេះ ប្រទេស​វៀតណាម បាន​ចូល​បោះ​បង្គោល​ក្នុង​ទឹក​ដីកម្ពុជា​​ និង​បោះ​បង្គោល​នៅ​លើ​ដី ឬ​ទី​តាំង តាម​ចិត្ត​ពួក​គេ​ចង់​បាន។

លោក​បន្ត​ថា អាជ្ញាធរ​វៀតណាម មិន​ញញើត​​មន្ត្រី​រដ្ឋាភិបាល​​ខ្មែរ​ចំពោះ​សកម្មភាព​បោះ​បង្គោល​ព្រំដែន​ គោក​នៅ​លើ​ទីតាំង​ដែល​ពួក​គេ​ចង់​បាន នា​ស្រុក​អណ្ដូងមាស ខេត្ត​រតនគិរី នេះ​ទេ។
មិន​ខុស​គ្នា​ទេ បុរស​ជនជាតិ​ចារ៉ាយ ឈ្មោះ រចំ បូស ​ជា​អនុ​ប្រធាន​សហគមន៍​ភូមិ​ចង ឃុំ​ញ៉ាង ក៏​បាន​ឲ្យ​ដឹង​ថា សកម្មភាព​បោះ​បង្គោល​​ព្រំដែន​គោក​កម្ពុជា-​វៀតណាម ត្រង់​ម្ដុំ​បង្គោល​លេខ ១៦ ក្នុង​ស្រុក​អណ្ដូងមាស ​​នាំ​ឲ្យ​បាត់​​​ភូមិ​ពលរដ្ឋ​ចំនួន ៤​ភូមិ​ទៅ​ឲ្យ​វៀតណាម ពិត​មែន។

លោក​ច្រានចោល​ចំពោះ​ការ​អះអាង​ទាំង​ឡាយ​ណា​ដែល​ថា ការ​បោះ​កំណត់​បង្គោល​ព្រំដែន​ក្នុង​មូលដ្ឋាន​នេះ មិន​បាត់​បង់​ទឹក​ដី​ជា​រឿង​មិន​ពិត និង​ទាមទារ​ចុះ​អង្កេត​ដល់​មូលដ្ឋាន។

ទាក់ទិន​បញ្ហា​នេះ មន្ត្រី​ដឹកនាំ​ខេត្ត​រតនគិរី បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ ដោយ​បញ្ជាក់​ខ្លី​ថា បញ្ហា​ព្រំដែន​ត្រូវ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បកស្រាយ​ក្នុង​រដ្ឋ​សភា​អស់​ទៅ​ហើយ។

ទោះ​យ៉ាង​ណា លោក ហ៊ុន សែន នៅ​ក្នុង​កិច្ច​ប្រជុំ​សភា ​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១២ បាន​បញ្ជាក់​ថា សកម្មភាព​បោះ​បង្គោល​ព្រំដែន​គោក​កម្ពុជា-​វៀតណាម គឺ​មាន​គោលដៅ​កាត់​បន្ថយ​ភាព​ក្រីក្រ ការពារ​ការ​គ្រប់​គ្រង​ដីធ្លី និង​ជំរុញ​ការ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​របស់​ពលរដ្ឋ​​រស់​នៅ​តាម​បន្ទាត់​ ព្រំដែន​ឲ្យ​បាន​ប្រសើរ។

លោក​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ការ​កំណត់​ព្រំដែន​ថ្មី​បែប​​ធ្មេញ​​រណារ​នេះ អាច​ប៉ះ​ចំ​ភូមិ​ខ្មែរ ​និង​ភូមិ​វៀតណាម តែ​​​មិន​ត្រូវ​​កាត់​ចេញ​ទេ​ពី​ផែន​ទី​ទេ គឺ​​ត្រូវ​ទុក​នៅ​ដដែល ​ហើយ​ធ្វើ​ការ​ដោះដូរ​ដី​គ្នា​ទៅ​វិញ​​ទៅ​មក​តាម​សភាព​​ជាក់​ស្ដែង

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។