រដ្ឋាភិបាលហៅវិទ្យុអាមេរិកនិយាយភាសាខ្មែរមកដេញដោល
រដ្ឋាភិបាលបានកោះហៅតំណាងវិទ្យុអាមេរិកនិយាយភាសាខ្មែរ
ទាំងពីរ គឺវិទ្យុសំឡេងសហរដ្ឋអាមេរិក
និងវិទ្យុអាស៊ីសេរីមកជួបក្នុងកិច្ចប្រជុំមួយដែលរដ្ឋាភិបាលពន្យល់
ថា គឺដើម្បីនិយាយអំពីការអនុវត្តវិជ្ជាជីវៈ
និងបង្កើនសហប្រតិបត្តិការជាមួយគ្នា។ ផ្ទុយទៅវិញ
តំណាងវិទ្យុទាំងពីរបានចាត់ទុកថា
នេះគឺជាការគំរាមកំហែងដល់សេរីភាពសារព័ត៌មាន
ហើយពួកគេនឹងបន្តបេសកម្មតាមវិជ្ជាជីវៈរបស់ខ្លួនដើម្បីបម្រើ
ប្រយោជន៍ពលរដ្ឋកម្ពុជាដដែល។
ព្រឹត្តិការណ៍មិនធ្លាប់កើតមាន។
រដ្ឋាភិបាលបានកោះហៅជាផ្លូវការតំណាងវិទ្យុសំឡេងសហរដ្ឋអាមេរិក
និងតំណាងវិទ្យុអាស៊ីសេរីដែលផ្សាយជាភាសាខ្មែរមកជួបក្នុងកិច្ច
ប្រជុំមួយកាលពីព្រឹកថ្ងៃពុធម្សិលមិញ
ដើម្បីសួរដេញដោលអំពីបេសកកម្ម
និងការអនុវត្តវិជ្ជាជីវៈសារព័ត៌មានរបស់វិទ្យុទាំងពីរ។
កិច្ចប្រជុំប្រភេទនេះដែលតំណាងវិទ្យុទាំងពីរអត្ថាធិប្បាយថា
ជាការគំរាមកំហែងពីសំណាក់រដ្ឋាភិបាលទៅលើសេរីភាពសារព័ត៌មាន
ហើយថាពួកគេនឹងនៅតែបន្តការងារផ្តល់ព័ត៌មានតាមវិជ្ជាជីវៈដដែល។
អ្នកតំណាងអោយវិទ្យុមួយដែលបានចូលរួមក្នុងកិច្ចប្រជុំជាមួយ មន្ត្រីរដ្ឋាភិបាលជាច្រើនរូបបានប្រាប់វិទ្យុបារាំងអន្តរជាតិអោយ ដឹងថា មន្ត្រីរដ្ឋាភិបាលបានសួរអំពីបេសកម្មរបស់វិទ្យុទាំងពីរ បានលើកឡើងអំពីការប្រើប្រាស់ពាក្យពេចន៍ចំពោះថ្នាក់ដឹកនាំ និងថាបានព្រមានប្តឹងថែមទៀតផង។
ទីភ្នាក់ងារព័ត៌មានបារាំងAFP បានស្រង់ប្រសាសន៍របស់លោកផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីដែលពន្យល់ថា គោលបំណងនៃការជួបជាមួយតំណាងវិទ្យុទាំងពីរនេះ គឺដើម្បីពង្រឹងគុណភាពវិជ្ជាជីវៈក្នុងសេចក្តីរាយការណ៍របស់វិទ្យុ ទាំងពីរ និងលើកឡើងអំពីការគោរពទាក់ទងនឹងវប្បធម៌ខ្មែរនៅក្នុងអត្ថបទរបស់ ពួកគេ។ លោកផៃ ស៊ីផានបញ្ជាក់ថា សេរីភាពសារព័ត៌មានត្រូវមានការទទួលខុសត្រូវ។
យោងតាមប្រភពនានា រដ្ឋាភិបាលទំនងជាមិនសប្បាយចិត្តខ្លាំងចំពោះសេចក្តីរាយការណ៍របស់ វិទ្យុអាស៊ីសេរីក្នុងពេលកន្លងមកទាក់ទងនឹងសំណុំរឿងរបស់លោកម៉ម សូណង់ដូ។ ទីភ្នាក់ងារព័ត៌មានAFP ក៏បានស្រង់សម្តីរបស់នាយកវិទ្យុសំឡេងសហរដ្ឋអាមេរិកផងដែរដែលអះអាង ថា អ្នកកាសែតរបស់លោកនឹងបន្តធ្វើសេចក្តីរាយការណ៍តាមស្មារតីវិជ្ជាជីវៈ ដដែល។ លោកថា អ្នកស្តាប់របស់វិទ្យុសំឡេងសហរដ្ឋអាមេរិកគឺជាប្រជាជនដែលត្រូវ ទទួលបានសេចក្តីរាយការណ៍ដែលមានគុណភាពដែលពួកគេអាចជឿជាក់បាន៕

0 comments:
Post a Comment