Social Icons

Tuesday, September 11, 2012Print Friendly Version of this pagePrint Get a PDF version of this webpagePDF

Mam Sonando's supporters wait for his verdict under the rain


អ្នកគាំទ្រ​លោក ម៉ម សូណង់ដូ ឈរហាលភ្លៀង​ នៅ​ក្បែរ​រង្វង់មូលនាងគង្ហីង (រូបថត Tomato)

អ្នក​គាំទ្រ​លោក ​ម៉ម​ សូណង់​ដូ ​បន្ត​ឈរ​នៅ​កណ្តាល​ភ្លៀង​ខ្លាំង ​ដើម្បី​ចាំ​ស្តាប់​លទ្ធ​ផល​នៃ​ការ​កាត់​ក្តី​
 ថ្ងៃអង្គារ ទី11 កញ្ញា ឆ្នាំ2012

ក្រុម​​​អ្នក​​​គាំ​ទ្រ​​លោក​ ​ម៉ម​ សូណង់ដូ ​នៅ​​តែ​ប​ន្ត​​ឈរ​​នៅ​​ហាល​​​​ភ្លៀង​ ដើម្បី​រង់​​​ចាំ​​​លទ្ធ​​ផល​​នៃ​​ការ​​កាត់​​​ក្តី​​លោក ​ម៉ម ​សូណង់​ដូ ​នៅ​​​ក្បែរ​​​អាង​​​ទឹក​​​ស្តាត​​​អូឡាំ​ពិក​ និង​​ក្បែ​រ​ភ្លើង​​ស្តុប​​នាង​​គង្ហីង។ ​
អ្នក​​យក​​ព័ត៌​​មាន​របស់​​ VOD​ លោក ​ពៅ ​មេត្តា ​ដែល​​កំពុង​​​តាម​​ដាន​​ព្រឹត្តិ​ការ​ណ៍​នេះ​​ បាន​រាយ​​ការណ៍​​ម​ក​​ថា​ ទោះ​​បី​​ជា​មាន​​ភ្លៀង​​ធ្លាក់​​ខ្លាំង ​ចាប់ពី​​​​​ពេល​​​ថ្ងៃ​ត្រង់​​​រហូត​​មក​​ដល់​​ជាង​​៣​រសៀល​​​នេះ​​​ក៏​​ ដោយ​ ​ប៉ុន្តែ​​​អ្នក​​គាំទ្រ​​លោក ​ម៉ម​ សូ​ណង់​​​​ដូ ​រាប់​​​រយ​​​នាក់ ​នៅ​តែ​​បន្ត​​ឈរ​​កណ្តាល​​​ភ្លៀង​​ដដែល​​ នៅ​​​តំបន់​​​​ភ្លើង​​​ស្តុប​​នាង​​គង្ហីង​ ​និង​​តំបន់​​​អាង​​ទឹក​​ស្តាត​​​អូ​ឡាំ​ពិក ​​ដើម្បី​រង់​ចាំ​ស្តាប់​​លទ្ធ​​ផល​​នៃ​​ការ​​កាត់​​ក្តី​​លោក​​ ម៉ម​ សូណង់​ដូ​ ​របស់​​​សា​លា​​ដំបូង​​​រាជ​ធានី​ភ្នំពេញ​​​។ ​ចំណែក​​​នគរ​បាល​​​​​វិញ​ ក៏​​នៅ​​តែ​​​បន្ត​​ឈរ​​នៅ​​កណ្តាល​​ភ្លៀង​​ការ​​ពារ​រ​បាំង​​​ផ្លូវ​​​​​ ដដែល​ ​ដោយ​​មិន​​ឲ្យ​​អ្នក​​គាំ​ទ្រ​​​លោក​ ម៉ម ​សូណង់​​ដូ ​ចូល​​ទៅ​​កាន់​​​ខាង​​មុខ​​សាលា​​ដំបូង​រាជ​ធានី​​ភ្នំ​ពេញ​​​។
ទោះ​​ជា​​យ៉ាង​​ណា ​ទាំង​​​នគរ​​បាល​ ​និង​​ទាំង​​ប្រជា​ពល​រដ្ឋ​ មាន​​អ្នក​​ខ្លះ​​ពាក់​​អាវ​​​​ភ្លៀង ​និង​​អ្នក​​ខ្លះ​​​បាំង​​ឆ័ត្រ ​ចំណែក​អ្ន​ក​​ខ្លះ​​ ក៏​​មិន​​មាន​​អ្វីទទូរ​ដើម្បី​​​​បាំង​​​ភ្លៀង​​ដែរ​៕ ​

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។